Connect with us

ជីវិតកម្សាន្ដ

ម្ចាស់បទ “ឆ្នាំងណាគ្របហ្នឹង” ត្អូញ​ត្អែរ​ប្រាប់ម្តាយថា ហត់ហើយគេមើលរំលងអំពើល្អ

បានផុស

នៅ

ម្ចាស់បទ “ឆ្នាំងណាគ្រប់ហ្នឹង” លោក យឿន សូតអនុស្សាវរីយ៍ មួយរយ:ចុងក្រោយនេះគេកត់សម្គាល់ឃើញថា យីអ៊ុនរបស់តារាប្រុសរូបនេះហាក់មានរាសីមិនសូវល្អឡើយ ពោលគឺជួបនូវរឿងរ៉ាវអាស្រូវជាបន្តបន្ទាប់់ ខណ:បទចម្រៀងនៅក្នុងផលិតកម្មក៏មិនសូវមានចេញដូចមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្វីត្បិតជួបរឿងរ៉ាវមិនល្អក្នុងជីវិតតែកន្លងមក អនុស្សាវរីយ៍ តែងប្រឈមដោះស្រាយម្តងមួយៗដើម្បីរកច្រកចេញប៉ុន្តែកាន់តែធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ទៀតគឺស្រាប់តែថ្មីៗនេះតារាចម្រៀងលោក អនុស្សាវរីយ៍ បានត្អូញត្អែរប្រាប់ម្តាយថាលោកហត់ហើយដោយគេមើលរំលងអំពើល្អរបស់ខ្លួន។

លោក យឿន សូតអនុស្សាវរីយ៍ បានរៀបរាប់ខ្លឹមសារដោយក្រៀមក្រំថា «ត្រូវហើយអ្នកនៅមួយវាពិបាកណាស់អ៊ីចឹង ខ្ញុំមិនចង់អោយអ្នកណាមកពិបាកជាមួយខ្ញុំទៀតទេ អរគុណណាស់ដែលអោយខ្ញុំឮពាក្យហ្នឹងចេញមក ខ្ញុំឆ្អែតហើយ ហើយក៏ខ្ញុំហត់គ្រប់យ៉ាងទៅខ្ញុំមិនល្អគ្រប់គ្រាន់ទេ ខំធ្វើល្អហើយអស់ពីខ្លួនហើយ ម៉ែអើយកូនខំអស់ហើយម៉ែតែគេមើលមិនឃើញពីអំពើល្អកូនសោះម៉ែកូនហត់ហើយម៉ែ»។

ទោះបីយ៉ាងណាតា រាចម្រៀងប្រុសរូបនេះមិនបានបង្ហើបទេថា ពេលនេះរូបលោកកំពុងមានវិបត្តិអ្វីឬអន់ចិត្តជាមួយអ្នកណាឡើយ ខណ:គេឃើញមានអ្នកគាំទ្រលោក និងមិត្តភក្តិសិល្ប:មួយចំនួនលើកទឹកចិត្តដល់ អនុស្សាវរីយ៍ ផងនោះ។

គួរម្លឹកថា តារាចម្រៀល្បីឈ្មោះ លោក យឿន សូតអនុស្សាវរីយ៍ មួយរយ:ចុងក្រោយនេះហាក់ជួបនូវរឿងរ៉ាវព្យុះភ្លៀងជាបន្តបន្ទាប់ ខណ:ថ្មីៗនេះគឺត្រូវនារីពលករនៅកូរ៉េម្នាក់បកអាក្រាតពីទំនាក់ទំនងស្នេហារយ:ពេលជិតមួយឆ្នាំកក្រើកពេញបណ្តាញសង្គមហ្វេសប៊ុក៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បឹងកេត និង ដង្កោសែនជ័យ
កីឡា២៩ នាទីutes មុន

ល្ងាច​នេះ បឹងកេត ឬ ISI ដង្កោសែន​ជ័យ ឡើង​វគ្គ​ជុំ​ទី​៣?

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ត្រាំ ផ្អាកការ​ហៅ​ទូរសព្ទ​ជាមួយ​មេ​ដឹក​នាំ​ប៉ាណាម៉ា ខណៈ​ភាព​តាន​តឹង​ព្រែកជីក​កាន់​តែ​ខ្លាំង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អាមេរិក អនុម័ត​ការ​លក់​សព្វាវុធ​តម្លៃ​ជាង ៧​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៩ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

Sokha Hotels

ព័ត៌មានពេញនិយម