ព័ត៌មានជាតិ
ចំណេញ ៣០ ទៅ ៥០% ជីកសិកម្មខ្មែរមួយប្រភេទ ដកពិសោធន៍ដីស្រែកសិករផ្តល់ទិន្នផលខ្ពស់ គាំទ្របរិស្ថាន
ជីកសិកម្មមួយប្រភេទដែលមានប្រភពផលិតនៅខេត្តកំពង់ធំបាននាំយកទៅធ្វើតេស្តលើដំណាំស្រូវកសិករហើយលទ្ធផលបង្ហាញថាអាចជួយកាត់បន្ថយការប្រើប្រាស់ជីគីមី រួមទាំងធ្វើឲ្យដំណាំលូតលាស់បានល្អ។
លោក មុំ ទិត អ្នកគ្រប់គ្រងផ្នែកលក់នៅក្រុមហ៊ុនផលិតជី CHusk បានគូសបញ្ជាក់ថា ជីកសិកម្មដែលក្រុមហ៊ុនផលិតមាន ៣ ប្រភេទ ហើយពេញនិយមបំផុតគឺប្រភេទជីគ្រាប់ (អូនីក)។
រោងចក្រផលិតជីមានទីតាំងនៅខេត្តកំពង់ធំ ហើយការផលិតនេះក៏មានការគាំទ្រពីក្រសួងបរិស្ថាននិងស្ថាប័ន្ធពាក់ព័ន្ធផ្សេងទៀត។
លោក មុំ ទិត បានអះអាងថា តាមការពិសោធន៍នៅដីស្រែកសិករបង្ហាញថា ការប្រើប្រាស់មានប្រសិទ្ធភាពខ្ពស់ ធ្វើឲ្យដំណាំលូតលាស់បានល្អ ហើយកសិករអាចចំណេញការប្រើប្រាស់ជីគីមីបានពី ៣០ ទៅ ៥០ ភាគរយ។
លោកបន្តថា ជីដែលផលិតនេះក៏មានការគាំទ្រពីក្រសួងបរិស្ថានដែលឆ្លើយតបការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។
កសិករមួយរូបរស់នៅភូមិសំបុកអរ ឃុំកំពង់ព្រៀវ ស្រុកសង្កែ ខេត្តបាត់ដំបងដែលប្រើប្រាស់ជីគ្រាប់អូនីកលើដីស្រែជាង ១ ហិកតា បានឲ្យដឹងថា ដំបូងឡើយលោកក៏មិនសូវជឿជាក់លើការប្រើប្រាស់ជីនេះដែរ។ ប៉ុន្តែក្រោយបានសាកល្បងឃើញបានទិន្នផលខ្ពស់ ហើយចំណាយក៏អស់តិចជាងមុន។
កសិកររូបនេះបន្តថា ក្នុងភូមិមិនទាន់មានកសិករច្រើនទេស្គាល់ជីសរីរាង្គដែលក្រុមហ៊ុនបានណែនាំ ដោយពលរដ្ឋមួយភាគធំនៅបន្តប្រើជីគីមីដែលនាំចូល។ តែលោករំពឹងថានៅពេលមានការផ្សព្វផ្សាយបន្តបន្ទាប់ នឹងបំផុសឲ្យកសិករផ្សេងទៀតប្រើប្រាស់ជីផលិតក្នុងស្រុកនេះដោយសារមានការតេស្តពិសោធន៍ឃើញថាមានប្រសិទ្ធភាពខ្ពស់ និងណាមួយក៏មានការគាំទ្រពីស្ថាប័នជាតិរួមទាំងក្រសួងបរិស្ថានផងដែរ៕
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល