Connect with us

ព័ត៌មានអន្ដរជាតិ

បុរសថៃ​ម្នាក់ដុតផ្ទះខ្លួនឯងឆេះខ្ទេចខ្ទី ហើយអះអាងមុខប៉ូលិសថា ​ជា Mark Zuckerberg

បានផុស

នៅ

បុរសជនជាតិថៃ​ម្នាក់ដុតបំផ្លាញ​​ផ្ទះឆេះខ្ទេចខ្ទី ហើយបដិសេធមិនទទួលយកឈ្មោះខ្លួនឯងដោយនិយាយអះអាងថា គាត់ជា Mark Zuckerberg ខណៈគេរកឃើញថា គាត់ធ្លាប់មានប្រវត្តិជំងឺផ្លូវចិត្ត និងប្រើប្រាស់គ្រឿងញៀន។

នៅវេលាម៉ោងប្រមាណ៩ និង៣០នាទីយប់ នាថ្ងៃទី២៧ ខែធ្នូ  មន្ត្រីជំនាញប្រទេសថៃបានទទួលដំណឹងថា មានអគ្គិភ័យឆាបឆេះស្ថិតក្នុងភូមិលេខ១ ឃុំមឿងមូ ស្រុកមឿងស៊ីងបុរី បន្ទាប់មក​មន្ត្រី​ជំនាញ​បាន​សម្របសម្រួល​ជាមួយ​មន្ត្រី​ពន្លត់​អគ្គិភ័យ និង​ក្រុម​សង្គ្រោះ​ដោយបានចុះទៅពិនិត្យកន្លែងកើតហេតុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពេលដែលករុអ្នកជំនាញបានៅ​ដល់​កន្លែង​កើត​ហេតុ​ ក៏​ប្រទះ​ឃើញផ្ទះស៊ីម៉ងត៍មួយជាន់កំពុងត្រូវអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ។ មន្ត្រី​ចល័តបាន​ប្រញាប់​ទៅ​បាញ់​ទឹក​ពន្លត់ដោយប្រើ​ពេល​ប្រហែល​៣០​នាទី ទើប​អាច​គ្រប់គ្រង​ភ្លើង​ទាំងស្រុង ។

ទោះយ៉ាងណាក៏ដោយ ផ្ទះទាំងមូលត្រូវខូចខាតគ្មានសល់ ចំណែកទ្រព្យសម្បត្តិនៅក្នុងផ្ទះរួមមានទូទឹកកក, ម៉ាស៊ីន​បោកគក់ ម៉ូតូ​២​គ្រឿង និង​សំលៀក​បំពាក់​រង​ការ​ខូចខាត​ទាំង​អស់។

បន្ទាប់ពីប៉ូលិសសាក​សួរ​ម្ចាស់​ផ្ទះ​ក៏​បាន​រក​ឃើញ​ថា បុរសជាឪពុកមានកូនប្រុសពីរនាក់ស្នាក់នៅខាងក្រោម ចំណែកគាត់ស្នាក់​នៅ​ផ្ទះ​ខាង​លើ​។ មុនពេលកើតហេតុ គាត់បានអង្គុយជជែកលេងជាមួយមិត្តភ័ក្តិនៅផ្ទះអ្នកជិតខាង​ដែលនៅកៀកផ្ទះ ហើយនៅក្នុងមាន​កូន​ប្រុស​តែ​ម្នាក់​ឯងប៉ុណ្ណោះ។ មួយសន្ទុះក្រោយកមក អ្នកជិតខាង​បាន​ស្រែកថាមាន​ភ្លើង​ឆេះ​។ គាត់មានអារម្មណ៍ភ័យខ្លាចនិងរន្ធត់ ហើយប្រញាប់ដើរ​តាម​រក​កូន​មិន​ដឹង​ថា​រត់​ចេញ​ពី​ផ្ទះ​ឬ​យ៉ាងណា។

យ៉ាងណាក៏ដោយ ក្នុងពេលដែលមន្ត្រី​ជំនាញ​កំពុង​ជួយ​គ្រប់គ្រង​អគ្គិភ័យ​នោះ​។ អ្នក​ភូមិ​ម្នាក់​បាន​រាយការណ៍​ថា គាត់​បាន​ប្រទះ​ឃើញ​លោក Art (ជាកូនប្រុសជនរងគ្រោះ) អង្គុយ​តែ​ម្នាក់​ឯង​នៅ​មាត់​ផ្លូវ​ ចម្ងាយប្រហែល១០០ម៉ែត្រពីកន្លែងកើតហេតុ។ ពេលនោះ​សមត្ថកិច្ច​បាន​ចុះទៅ​ឃាត់ខ្លួន និង​សួរនាំ ប៉ុន្តែ​លោក Art បាននិយាយយ៉ាងដាច់អហង្កការថា​ “ខ្ញុំមិននិយាយច្រើនទេ! ខ្ញុំដឹងតែប៉ុណ្ណឹង មុនពេលកើតហេតុ ខ្ញុំកំពុងធ្វើការ និងសរសេរកូដកម្មវិធីកុំព្យូទ័រ”។

ក្នុងនោះផងដែរ ប៉ូលិសបានរកឃើញក្នុងផ្ទះបុរសជាជនសង្ស័យ មាន​ដែក​បិទ​ភ្ជាប់ដើម្បីបង្កើតអ្វីមួយយ៉ាងចម្លែក មុនពេលមានផ្កាភ្លើងចេញពីឧបករណ៍ម្យ៉ាងហៅថា soldering រហូតដល់ភ្លើងឆេះភ្លាមៗមិនអាចគ្រប់គ្រង់បាន ទើបគាត់ភ័យហើយប្រញាប់រត់ចេញពីផ្ទះយ៉ាងលឿនតែម្ដង។

ពេល​សាកសួរ​លម្អិតម្ដងទៀត បុរសជនជាតិថៃដដែលនេះបានសារភាពប្រាប់​ប៉ូលិស​ថា​ គាត់មិនមែនឈ្មោះ​​ Art​​ នោះ​ទេ។ ប៉ុន្តែគាត់បាននិយាយថាឈ្មោះរបស់គាត់គឺ Mark Zuckerberg ជាមេស្ថាបនិកហ្វេសប៊ុក។ មិនបង្អង់យូរសមត្ថកិច្ចបាននាំខ្លួនគាត់ទៅប៉ុស្តិ៍នគរបាលដើម្បីឃុំខ្លួនទុក ខណៈអ្នកជិតខាងបាននិយាយដូចៗគ្នាថា លោក Art មានជំងឺផ្លូវចិត្ត​យូរឆ្នាំ មានប្រវត្តិពាក់ព័ន្ធគ្រឿងញៀន ហើយកន្លងមកគាត់តែងតែ​បង្ក​ភាព​ចលាចល​ក្នុង​ភូមិ​ជា​ច្រើន​ដងរួចមកហើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖Thaiger

ចុចអាន៖ភោជនីយដ្ឋាននៅជប៉ុន បម្រើស៊ូស៊ី​តូច​បំផុត​ក្នុង​លោក​ ប្រើ​អង្ករ​មួយ​គ្រាប់ប៉ុណ្ណោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៤ ម៉ោង មុន

មហាជនហួសចិត្តនឹងអ្នកលក់ផលិតផលម្នាក់ ក្រោយដេញពេទ្យឯកទេសរោគស្ត្រីទៅរៀនឡើងវិញ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​តើ​​អ្វីជាលក្ខណៈពិសេស​នៃ​នាវាចម្បាំង​ USS Savannah (LCS 28) ដែល​នឹង​ចូល​ចត​​នៅខេត្តព្រះសីហនុ​​ចាប់​ពីថ្ងៃចន្ទ​​​​​?​

ព័ត៌មានជាតិ៦ ម៉ោង មុន

មនុស្ស​ប្រមាណ២ពាន់នាក់ ចូល​គ្នា​រត់ប្រណាំង​ប្រមូល​ថវិកា​​ជូនអង្គការគ្រួសារថ្មី គាំទ្រការអប់​រំជន​មាន​ពិការភាព

នយោបាយ៦ ម៉ោង មុន

អតីត​សហការី​ទណ្ឌិត ​សម រង្ស៊ី៖ ​ជន​ក្បត់​ជាតិ​បី​ជំនាន់ ​សម រង្ស៊ី​ មិន​ស័ក្តិសម​ជា​ធ្វើ​ជា​អ្នក​ដឹក​នាំ​ប្រទេស​ទេ

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នក​ជំនាញ​យានយន្ត​ NPIC លើក​ទឹក​ចិត្ត​ឱ្យ​នារី​ចូល​សិក្សា​ជំនាញ​មេកានិកយាន​យន្ត​ឱ្យ​បាន​ច្រើន​ថែម​ទៀត ​ខណៈ​កំពុង​មាន​តម្រូវ​ការ​ទីផ្សារ​ខ្ពស់​

Sokha Hotels

ព័ត៌មានពេញនិយម