Connect with us

ព័ត៌មានជាតិ

កម្មវិធី CP x Makro Food Festival 2023 បង្ហាញពីសារៈសំខាន់ នៃសុវត្ថិភាពចំណីអាហារ ចំពោះអ្នកបរិភោគនៅកម្ពុជា

បានផុស

នៅ

កាលពី​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២៣ ក្រុមហ៊ុន ស៊ី​.​ភី​. ខេ​ម​បូ​ឌា ដែលជា​ក្រុមហ៊ុន​ក​សិ​-​ឧស្សាហកម្ម និង​អាហារ ឈានមុខ​គេ និង​ផ្សារ​ម៉ាក្រូ ខេ​ម​បូ​ឌា (​មជ្ឈមណ្ឌល​លក់ដុំ​សម្រាប់​ប្រតិបត្តិការ​រ​អាជីវកម្ម​អាជីព​) បាន​សហការគ្នា​រៀបចំ​កម្មវិធី «CP x Makro Food Festival 2023» ដើម្បី​ចែករំលែក​ចំណេះដឹង​ទាក់ទង​នឹង​សុវត្ថិភាព និង​ស្តង់ដារ​ចំណីអាហារ​នៅ​កម្ពុជា។

លោក​វេជ្ជបណ្ឌិត Poohrich Sinwat អនុប្រធាន​ចាត់ការ​ទូទៅ​ការិយាល័យ​ការអភិវឌ្ឍ​យុទ្ធសាស្ត្រ​អាជីវកម្ម និង​ទីផ្សារ​បាន​មានប្រសាសន៍ថា ៖« អាហារ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ជីវិត​រស់នៅ​របស់​យើង ការទទួល​ទាន​អាហារ​មានគុណ​ភាពល្អ រួមចំណែក​ធ្វើឱ្យ​យើង​មាន​សុខភាព​ល្អ និង​ធ្វើឱ្យ​ជីវិត​កាន់តែ​ប្រសើរ​»។

លោក Piyapat Wongsree និង លោកវេជ្ជបណ្ឌិត Poohrich Sinwat ថ្លែងសុន្ទរកថាក្នុងកម្មវិធី
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«​ដូច្នេះហើយ​ទើប​ក្រុមហ៊ុន ស៊ី​.​ភី​. និង​ផ្សារ​ម៉ាក្រូ បាន​សហការគ្នា​រៀបចំ​កម្មវិធី «CP x Makro Food Festival 2023» នេះ​ឡើង ដើម្បីឱ្យ​អតិថិជន​កម្ពុជា​ទទួល​បាន​អាហារ​ដែលមាន​គុណភាព​ល្អ ជាមួយ​នឹង​ស្តង់ដារ​លំដាប់​ពិភពលោក​ពី​ក្រុមហ៊ុន ស៊ី​.​ភី​. ជាមួយនឹង​ពាក្យស្លោក​«​អាហារ​សុវត្ថិភាព ជឿជាក់​លើ ស៊ី​.​ភី​. »​។ ក្រុមហ៊ុន​ស៊ី​.​ភី​. បាន​នាំមក​នូវ​ផលិតផល​អាហារ​ដែលមាន​អនាម័យ​ខ្ពស់​ដូចជា សាច់​ជ្រូក​អនាម័យ សាច់មាន់ ហ​ត​ដក និង​ស៊ុត​ដែលមាន​លក់​នៅ​ផ្សារ​ម៉ាក្រូ​» លោក​វេជ្ជបណ្ឌិត Poohrich បាន​ថ្លែង​។

នៅក្នុង​សុន្ទរកថា​បើក​កម្មវិធី លោក Piyapat Wongsree ជំនួយការ​នាយករង​អាជីវកម្ម​លក់​ជ្រូក​បំណែក​ក្រុមហ៊ុន​ស៊ី​.​ភី​. ខេ​ម​បូ​ឌា បាន​មានប្រសាសន៍ថា៖ «​បច្ចុប្បន្ននេះ យើង​ឃើញថា​អាហារ​គ្មាន​អនាម័យ​ជាច្រើន ជាពិសេស​ផលិតផល​នាំចូល​ដែល​មិនមាន​ប្រភព​ច្បាស់លាស់ និង​គ្មាន​ការធានា​គុណភាព ដាក់លក់​នៅក្នុង​ប្រទេស​កម្ពុជា​។ កត្តា​នេះ​បង្ក​ជា​ផលប៉ះពាល់​ដល់​សុខភាព និង​ធ្វើឱ្យប៉ះពាល់​ដល់​អាជីវកម្ម​ក​សិ​-​ពាណិជ្ជកម្ម នៅក្នុង​ម៉ាក្រូសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា»។

« ស៊ី​.​ភី​. ចង់ឃើញ​ប្រជាជន​កម្ពុជា មាន​សុខភាព​កាន់តែ​ល្អប្រសើរ តាមរយៈ​ការទទួល​ទាន​អាហារ​ដែល មានគុណ​ភាពល្អ ហើយ​ស៊ី​.​ភី​. ប្តេជ្ញា​ផលិត​អាហារ​ដែលមាន​អនាម័យ ជាមួយ​នឹង​មាន​អាហារូបត្ថម្ភ​ខ្ពស់​។ លើសពីនេះ ស៊ី​.​ភី​. និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការផលិត​ចំណីអាហារ និង​ការកែច្នៃ​តាម​ស្តង់ដារ​ពិភពលោក​។ ដូច្នេះ អតិថិជន​កម្ពុជា​ទាំងអស់​អាច​ជឿជាក់​លើ​ផលិតផល​ចំណីអាហារ ស៊ី​.​ភី​. បាន​។

វាគ្មិនមកពីក្រុមហ៊ុន ស៊ី.ភី. និងផ្សារម៉ាក្រូ ធ្វើបទបង្ហាញចែករំលែកចំណេះដឹងអំពីសុវត្ថិភាពចំណីអាហារ

ក្នុង​កិច្ចសហការ​ជាមួយ​ផ្សារ​ម៉ាក្រូ អតិថិជន​អាចមាន​ទំនុកចិត្ត​លើ​ដំណើរការ​ប្រកបដោយ​អនាម័យ និង​ការធានា​គុណភាព​នៃ​ផលិតផល​។ ម៉ាក្រូ ជា​មជ្ឈមណ្ឌល​លក់ដុំ​ដែល​ល្អ​បំផុត​ប្រកបដោយ​ស្តង់ដារ​អន្តរជាតិ សម្រាប់​ដៃគូ​ពាណិជ្ជកម្ម​។​» លោក Piyapat ថ្លែង​បន្ថែម។

កម្មវិធី​នេះ​ក៏មាន​ការរៀបចំ​ជា​សិក្ខាសាលា​ខ្នាតតូច​ផងដែរ ដើម្បី​បង្ហាញ​ពី​សារៈសំខាន់​នៃ​សុវត្ថិភាព​ចំណីអាហារ​។ វាគ្មិន​ជំនាញ​មកពី​ក្រុមហ៊ុន​ស៊ី​.​ភី​. និង​ផ្សារ​ម៉ាក្រូ​បាន ពិភាក្សា​លើ​ប្រធានបទ «​សុវត្ថិភាព​ចំណីអាហារ និង​ស្តង់ដារ​ចំណីអាហារ​នៅ​កម្ពុជា​»​។ នៅក្នុង​កិច្ចពិភាក្សា​នោះ មាន​ចំណុច​សំខាន់​ចំនួន​៤ ចំណុច។

ថ្នាក់ដឹកនាំ ក្រុមហ៊ុនស៊ី.ភី. និងក្រុមហ៊ុនម៉ាក្រូ ថតរូបអនុស្សាវរីយ៍នៅថ្ងៃបើកកម្មវិធី CP x Makro Food Festival 2023

ចំណុច​ទីមួយ​, និយមន័យ​នៃ​ពាក្យ «​សុវត្ថិភាព​ចំណីអាហារ​» គឺជា​ផលិតផល​ចំណីអាហារ​ដែលមាន​សារធាតុចិញ្ចឹម​និង​ផលិត​ដោយ​អនាម័យ​ខ្ពស់ ដោយ​មិន​មានការ​ចម្លងរោគ​នៃ​ជំងឺ​ផ្សេងៗ​។​

ចំណុច​ទី​ពីរ​គឺពាក់ព័ន្ធ​ទៅនឹង​ការជ្រើសរើស​ប្រភេទ​ផលិតផល​អាហារ​ដែលមាន​ប្រភព​ច្បាស់លាស់ ដំណើរ​ការផលិត លក្ខខណ្ឌ​រក្សាទុក ថ្ងៃខែ​ផលិត កាលបរិច្ឆេទ​ផុតកំណត់ និង​ទ្រង់ទ្រាយ​(​រូបរាង ក្លិន រសជាតិ​)​។

ចំណុច​ទី​បី​ទាក់ទង​នឹង​ការយល់ច្រឡំ​អំពី​សុវត្ថិភាព​ចំណីអាហារ ដែលជា​បញ្ហា​ត្រូវ​យកចិត្តទុកដាក់​។ ការ​ដែលមាន​រោងចក្រ​កែច្នៃ​ស្តង់ដារ​នៅ​កម្ពុជា ដូចជា​រោងចក្រ​ផលិត​ចំណីអាហារ​របស់​ស៊ី​.​ភី​.​ជាដើម​។ ផលិតផល​សាច់​ស្រស់​ដែល​ចេញពី​រោងចក្រ​ស្តង់ដារ​ត្រូវបាន​ប្រតិបត្តិការ​ក្នុងការ​ថែរក្សា​នូវ​សីតុណ្ហភាព​នៃ​កម្រិត​មួយ ដើម្បី​រក្សា​គុណភាព​ផលិតផល និង​កាត់បន្ថយ​នៃ​ការរីកលូតលាស់​នៃ​បាក់តេរី​នៅក្នុង​អាហារ។

ចំណុច​ចុងក្រោយ​គឺ​ការ​ណែនាំ​ដើម្បីឱ្យ​អតិថិជន​ទទួលបាន​ចំណីអាហារ​ដែលមាន​អនាម័យ គឺ​ត្រូវ​ទិញ​ផលិតផល គ្រឿងផ្សំ ព្រមទាំង​ចំណីអាហារ ពី​ហាង​ដែលមាន​អនាម័យ និង​មានការ​ត្រួតពិនិត្យ​គុណភាព​ពី​អ្នកជំនាញ​។ លើសពីនេះទៅទៀត ផលិតផល​ប្រភេទ​នីមួយៗ​ត្រូវការ​ស្តុក​ទុក​ក្រោម​សីតុណ្ហភាព​ផ្សេងៗ​គ្នា​។ ឧទាហរណ៍ ៖ ធម្មតា​(២៥ អង្សា​សេ​) ត្រជាក់​(០-៤ អង្សា​សេ​) និង​កក​(-20 អង្សា​សេ​) ដើម្បី​រក្សា​គុណភាព និង​រយៈពេល​ទុកឱ្យ​បានជា​អតិបរមា។

តាមរយៈ​កិច្ចសម្ភាសន៍​បងស្រី លក្ខិណា និង​ប្អូនស្រី ណា​វីន ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​សុទ្ធតែ​បាន​សម្តែង​ការ​កោតសរសើរ ដោយបាន​លើកឡើងថា ៖«​យើង​មាន​មោទនភាព និង​ជឿជាក់​ក្នុង​ការ​ទិញ​ផលិតផល​ចំណីអាហារ​នៅ​ផ្សារ​ម៉ាក្រូ ដោយសារតែ​គ្រប់​ផលិតផល មាន​អនាម័យ ហើយ​ផលិតផល​អាហារ​មានគុណ​ភាព​ខ្ពស់ ជាពិសេស​គឺ​ផលិតផល​របស់​ស៊ី​.​ភី​.​ដូចជា​សាច់ជ្រូក​អនាម័យ សាច់មាន់ ហត​ដក និង​ស៊ុត។

ផលិតផលដូចជា សាច់ជ្រូក សាច់មាន់ ហតដក និងស៊ុត របស់ក្រុមហ៊ុន ស៊ី.ភី.ប្រកបដោយស្តង់ដារ និងអនាម័យខ្ពស់ត្រូវបានដាក់លក់នៅផ្សារម៉ាក្រូ

សម្រាប់​កម្មវិធី «CP x Makro Food Festival» ចាប់ផ្ដើម​ពី​ថ្ងៃ​ទី២២ ខែធ្នូ ឆ្នាំ​២០២៣ ដល់​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០២៤ នៅ​ផ្សារ​ម៉ាក្រូ​សែន​សុខ និង​ម៉ាក្រូ​ជ្រោយចង្វារ​។ សម្រាប់​រាល់​ការចំណាយ អស់​ចំនួន​៥​ដុល្លារ ក្នុង​ការទិញ​ផលិតផល​ចំណីអាហារ​ស៊ី​.​ភី​.​ដូចជា ( សាច់ជ្រូក​អនាម័យ សាច់មាន់ ហ​ត​ដក និង​ស៊ុត​) អតិថិជន​នឹង​ទទួលបាន​នូវ​គូ​ប៉ុង​បញ្ចុះតម្លៃ​សម្រាប់​ការទិញ​ផលិតផល​ណាមួយ​ពី​ហាង Five Star, Star Coffee, និង Hi-Pork​។ ម្យ៉ាងវិញទៀត គូ​ប៉ុង​នេះ​ក៏​អាច​សន្សំ​ដើម្បី​ប្តូរ​យក​រង្វាន់​ផ្សេងៗ​ទៀត​ពី​ក្រុមហ៊ុន​ស៊ី​.​ភី​. រួសរាន់​ឡើង​រង្វាន់​មាន​ចំនួន​កំណត់៕

QR Code Facebook CP Cambodia
QR Code Website CP Cambodia
QR Code Youtube CP Cambodia
QR code of Makro’s shopping online
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៨ ម៉ោង មុន

អគ្គិភ័យ​ឆាបឆេះ​ផ្ទះល្វែង​មួយ​ខ្នង​ នៅជាប់​ព្រំដែន​ថៃ​នៃ​ក្រុង​ប៉ោយប៉ែត

សន្តិសុខសង្គម១០ ម៉ោង មុន

មន្ត្រីជលផលកំពង់ចាម បន្តចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅភូមិសាស្ត្រស្រុកកងមាសនិងស្រុកព្រៃឈរ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចប៉ាប ហ្វ្រង់ស៊ីស សរសើរកម្ពុជាដែលចូលរួមលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននៅលើពិភពលោក

ព័ត៌មានជាតិ១០ ម៉ោង មុន

ការបណ្តុះបណ្តាចំណេះទូទៅហើយ សិស្សានុសិស្ស ត្រូវបន្តបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ទើបដើរឱ្យទាន់ការវិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អេហ្ស៊ីប​ផ្តល់​អាវុធ​បន្ថែម​ដល់​សូម៉ាលី​ ​​ដែល​បង្ក​អរិភាព​​ជាមួយ​អេត្យូពី

Sokha Hotels

ព័ត៌មានពេញនិយម