កីឡា
វ័យ៣៨ឆ្នាំ Ronaldo នៅតែជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេបំផុតលើលោក
តារាឆ្នើម Cristiano Ronaldo នៅតែធ្វើបានល្អ ក្រោយផ្លាស់ទៅកាន់លីគអារ៉ាប៊ីសាអ៊ូឌីត ដោយជាប់ឈ្មោះជាអ្នកស៊ុតបញ្ចូលទីច្រើនបំផុតប្រចាំឆ្នាំ២០២៣។

Cristiano Ronaldo បានស៊ុតគ្រាប់បាល់ទីគ្រាប់ទី៥៤ ក្នុងឆ្នាំ២០២៣ ទល់នឹងក្រុម Al-Taawoun ដើម្បីបានក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេលើពិភពលោកជាមួយក្លិប និងក្រុមជម្រើសជាតិ។ ចំនួនគ្រាប់បាល់នេះច្រើនជាងឡាករ Harry Kane (៥២គ្រាប់), Kylian Mbappe (៥២គ្រាប់) និង Erling Haaland (៥០គ្រាប់)។

ស្ថិតក្នុងវ័យ៣៨ឆ្នាំ Ronaldo នៅតែអាចបន្តឈ្នះកំណត់ត្រាជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេលើពិភពលោក។ កីឡាករបានអរគុណដល់មិត្តរួមក្រុមហើយក៏បានសន្យានឹងបន្តការប្រឹងប្រែងធ្វើឲ្យបានល្អទៀតក្នុងឆ្នាំថ្មី។
កីឡាករបាននិយាយាថា ៖«ខ្ញុំរីករាយណាស់។ វាជាឆ្នាំដ៏ល្អសម្រាប់ខ្ញុំដែលសម្រេចបានលទ្ធផលនេះ។ ខ្ញុំស៊ុតបានច្រើនគ្រាប់។ ខ្ញុំបានជួយក្រុម Al Nassr ច្រើន រួមទាំងក្រុមជម្រើសជាតិផង។ ខ្ញុំពិតជាមានមោទនភាព។ ខ្ញុំនឹងបន្តខិតខំប្រឹងប្រែង។ ខ្ញុំមានអារម្មណ៍ល្អ ហើយព្យាយាមធ្វើវាម្តងទៀត»។
កីឡាករកំពុងប្រជែងស្បែកជើងមាសនៅលីគកំពូលក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដោយស៊ុតបញ្ចូលទីបាន២០គ្រាប់ក្នុងការបង្ហាញខ្លួន១៩លើក និងបញ្ចួនបាល់ឲ្យមិត្តរួមក្រុមបាន៩លើកក្នុងរដូវកាលនេះ។ បច្ចុប្បន្នក្លិប Al-Nassr កំពុងឈរក្នុងចំណាត់ថ្នាក់លេខ២ក្នុងលីគតាមពីក្រោយក្រុមលេខ១ Al-Hilal ចំនួន៧ពិន្ទុ។

អតីតតារាឆ្នើម Real Madrid និង Manchester United ពេលនេះកំពុងសម្រាកលំហែកាយ បន្ទាប់ពីលីគ Saudi Pro League សម្រាកដើម្បីប្រកួតពានរង្វាន់ Asia Cup ២០២៣។ លីគកំពូលប្រទេសអារ៉ាប៊ីសាអ៊ូឌីតនឹងចាប់ផ្តើមឡើងវិញក្នុងខែកុម្ភៈ។ ទោះបីជាយ៉ាងណា Al-Nassr គ្រោងនឹងជួប Inter Miami ក្នុងការប្រកួតមិត្តភាព និង២ប្រកួតនៅចិន៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ goal

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ