Connect with us

ព័ត៌មានជាតិ

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ត្រៀមរួចរាល់សម្រាប់បង្រៀនជំនាញ​វិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ

បានផុស

នៅ

កាលពី​ថ្ងៃ​ទី ២៧ ខែ​ធ្នូ ឆ្នាំ ២០២៣ លោក តាន់ កុសល នាយក​វិទ្យាស្ថាន​ជាតិ​សហគ្រិនភាព និង​នវានុវត្តន៍ បាន​លើក​ឡើង​ថា វិទ្យាស្ថាន បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការ​បើក​ជា​ផ្លូវការ​វគ្គ​បណ្ដុះ​បណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​នៅ​ពាក់កណ្ដាល​ខែ​មករា ឆ្នាំ ២០២៤ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​គូស​បញ្ជាក់​ថា ចាប់​តាំងពី សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាន​ប្រកាស​ដាក់​ឲ្យ​អនុវត្ត​ជា​ផ្លូវការ​នូវ​ការ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ១,៥ លាន​នាក់ កាលពី​ថ្ងៃ​ទី ១៤ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ វិទ្យាស្ថាន បាន​ទទួល​យុវជន​មក​ចុះឈ្មោះ​ចូលរៀន​ចំនួន ១ ៦៤៦ នាក់ លើ​ជំនាញ​ចំនួន ៩ មាន​ដូចជា ផលិត​នំ ធុរកិច្ច​ភេសជ្ជៈ ធ្វើ​ម្ហូប សេវាកម្ម​សម្អាង​កាយ ម៉ាស៊ីនត្រជាក់ អគ្គិសនី ក្រាហ្វិក​ឌីសាញ សេវាកម្ម​កុំព្យូទ័រ និង​ការ​ត​បណ្ដាញ​ទឹក​ក្នុង​អគារ។

លោក​បន្ត​ថា វិទ្យាស្ថាន​ជាតិ​សហគ្រិនភាព និង​នវានុវត្តន៍ នឹង​បើក​ថ្នាក់​ដំបូង​ក្នុង​ការ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ទៅ​ដល់​សិស្ស​ដែល​ចុះឈ្មោះ​ចូលរៀន​នៅ​ថ្ងៃ​ទី ១៥ ខែ​មករា ឆ្នាំ ២០២៤ ខាងមុខ។ ហើយ​វិទ្យាស្ថាន បាន​រៀបចំ​ទាំង​សម្ភារៈ ថ្នាក់រៀន រោង​ជាង បន្ទប់​ពិសោធន៍ និង​គ្រូ​បណ្ដុះបណ្ដាល ដែល​ពោរពេញ​ទៅ​ដោយ​សមត្ថភាព​ផង​ដែរ។ លោក​បន្ថែម​ថា «​ជំនាញ​ទាំងអស់​របស់​វិទ្យាស្ថាន ជា​ជំនាញ​ដែល​សិស្ស​មាន​ការងារ​ធ្វើ​ល្អ​សមរម្យ និង​ទទួល​បាន​ប្រាក់កម្រៃ​ច្រើន នៅ​ពេល​ដែល​ពួកគេ​បញ្ចប់​ការ​សិក្សា​នៅ​ទីនេះ»។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី ១៤ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាន​ដាក់​ឲ្យ​អនុវត្ត​ជា​ផ្លូវការ​នូវ​ការ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ទៅ​ដល់​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ១,៥ លាន​នាក់ ដែល​ការ​បណ្ដុះបណ្ដាល​នេះ មាន​រយៈពេល ៤ ខែ សិក្សា​ដោយ​ឥតគិតថ្លៃ។ ដោយឡែក យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ នឹង​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ​ចំនួន ២៨ ម៉ឺន​រៀល រហូតដល់​រៀន​ចប់​ផង​ដែរ។

ទន្ទឹម​នេះ លោក តាន់ កុសល បាន​អំពាវនាវ​ទៅ​ដល់​យុវជន​ដែល​មិន​ទាន់​ចុះឈ្មោះ​ចូលរៀន​ស្វែង​យល់​អំពី​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ហើយ​នាំគ្នា​មក​ចុះឈ្មោះ​ចូលរៀន​ឲ្យ​បាន​គ្រប់ៗ គ្នា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៣ នាទីutes មុន

បុរសម្នាក់ បើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ

កីឡា១៨ នាទីutes មុន

Luvi ក្លាយ​ជា​កីឡាករ​ល្អ​៤​លើក​ជាប់​គ្នា​ក្នុង​ចំណោម៥ប្រកួត នៅ​តេជោលីគ​

ព័ត៌មានជាតិ១៩ នាទីutes មុន

ពលរដ្ឋក្នុងខណ្ឌដង្កោ ជាង១ពាន់នាក់ទទួលបានការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)

ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

ត្រាំ បង្ហើបប្រាប់ពីបញ្ជាប្រតិបត្តិមួយចំនួន ដែលលោកនឹងចុះហត្ថលេខា នៅថ្ងៃដំបូងជាប្រធានាធិបតី

ចរាចរណ៍១ ម៉ោង មុន

លោកតាអាយុ៨២ឆ្នាំ ប្រកបរបរធាក់ស៊ីក្លូ ជួបគ្រោះថ្នាក់ចរាចរណ៍ទទួលបានថវិកាពីសម្តេចធិបតី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​តំបន់ភ្លើងឆេះព្រៃ​នៅរដ្ឋកាលីហ្វ័រញ៉ា នឹង​ជួប​ខ្យល់​ព្យុះ​ខ្លាំងក្លា​ចំថ្ងៃ​ត្រាំចូលស្បង​កាន់​តំណែង​​

ព័ត៌មានជាតិ២២ ម៉ោង មុន

«ឆ្នេរ​តេជោសន្តិភាព​កែប» នឹង​បើកការដ្ឋាន​សាងសង់​នៅ​សប្តាហ៍ក្រោយ​នេះ

ព័ត៌មានជាតិ១៩ ម៉ោង មុន

វិញ្ញាសារសំណេរអង្គរលើកទី២ រំលេចពីភាពអស្ចារ្យនៃប្រាសាទអង្គរ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ប្រធានាធិបតី​ស៊ែប៊ី Vucic ចោទ​បស្ចឹមប្រទេស​​នៅ​ពីក្រោយ​បាតុកម្ម​និស្សិត​ទម្លាក់​លោក​

ព័ត៌មានជាតិ២៤ ម៉ោង មុន

រោង​ម៉ាស៊ីន ឡាយ សែ​ នៅ​ស្រុក​ថ្មគោលប្រមូល​ទិញ​ស្រូវ​ពីកសិករ​មួយ​ថ្ងៃចន្លោះពី ១ ៥០០ តោនទៅ ១ ៨០០ តោន

Sokha Hotels

ព័ត៌មានពេញនិយម