សុខភាព
យល់ដឹង និងផលប្រយោជន៍នៃការផ្លុំខ្យល់វិភាគមេរោគក្រពះ
ក) អ្វីជាការផ្លុំខ្យល់រកមេរោគក្រពះ (H. Pylori)?
ជាវិធីសាស្ត្រមួយ ដែលអាចឲ្យយើងធ្វើរោគវិនិច្ឆ័យបានថា អ្នកជំងឺមានមេរោគក្រពះឬទេដោយមិនចាំបាច់តម្រូវឲ្យអ្នកជំងឺធ្វើការឆ្លុះក្រពះនោះទេ។
ខ) តើការផ្លុំខ្យល់រកមេរោគក្រពះ ត្រូវធ្វើឡើងដោយរបៀបណា?
ការធ្វើតេស្តនេះ គឺតម្រូវឲ្យអ្នកជំងឺផឹកថ្នាំមួយគ្រាប់ ដែលមានសារធាតុអ៊ុយរ៉េ និងកាបូនដែលសារធាតុកាបូននេះ អាចឲ្យគេកំណត់ចំណាំបាន។
បើ H. Pylori មាននៅក្នុងក្រពះវានិងបម្លែងសារធាតុអ៊ុយរ៉េឲ្យទៅជាកាបូនឌីអ៊ុកស៊ីត។ កាបូនឌីអ៊ុកស៊ីតនិងត្រូវស្រូបចូលទៅក្នុងឈាមហើយត្រូវបញ្ចេញទៅវិញនៅក្នុងសួត(ដង្ហើមចេញ)។ ខ្យល់ដង្ហើមចេញ ត្រូវបានរក្សាទុកក្នុងថង់មួយ ដើម្បីធ្វើការពិនិត្យរកកាបូនឌីអ៊ុកស៊ីត។
បើកាបូន ដែលមាននៅក្នុងគ្រាប់ថ្នាំ ត្រូវបានវិភាគរកឃើញដោយម៉ាស៊ីនក្នុងខ្យល់ដង្ហើមរបស់អ្នកជំងឺនេះ បញ្ជាក់បានថាអ្នកជំងឺមានមេរោគ។ ផ្ទុយទៅវិញបើមិនមានកាបូន ដែលនៅក្នុងគ្រាប់ថ្នាំត្រូវបានរកឃើញនោះទេ បញ្ជាក់ថាអ្នកជំងឺមិនមានមេរោគក្រពះនោះទេ។
គ) ដើម្បីធ្វើតេស្តនៃការផ្លុំខ្យល់រកមេរោគក្រពះ តើអ្នកជំងឺត្រូវត្រៀមអ្វីខ្លះ?
ការធ្វើតេស្ត គឺតម្រូវឲ្យអ្នកជំងឺ៖
– តមអាហាររយៈពេល ៤-៦ម៉ោង
– បញ្ឈប់នូវការប្រើប្រាស់ថ្នាំផ្សះរយៈពេលយ៉ាងតិច១ខែ
– បញ្ឈប់នូវការប្រើប្រាស់ថ្នាំក្រពះរយៈពេលយ៉ាងតិច ២ សប្តាហ៍
ឃ) តើតេស្តនៃការផ្លុំខ្យល់រកមេរោគក្រពះអាចមានផលវិបាកដែរឬទេ?
មិនមានទេ ជាទូទៅការធ្វើតេស្តនៃការផ្លុំខ្យល់រកមេរោគក្រពះអាចធ្វើទៅបានដោយពីរបៀប
– ដោយការប្រើប្រាស់នូវកាបូន១៤ (ដែលមានសារធាតុវិទ្យុសកម្ម)
– ដោយការប្រើប្រាស់នូវកាបូន១៣ (មិនមានសារធាតុវិទ្យុសកម្ម)
ការធ្វើតេស្តដោយការប្រើប្រាស់នូវកាបូន១៤ ត្រូវបានគេរកឃើញមុនដំបូងនិងត្រូវដាក់ឲ្យប្រើប្រាស់ដោយប្រុងប្រយ័ត្ន ព្រោះតេស្តនេះមានបង្កប់នូវសារធាតុវិទ្យុសកម្ម ដែលអាចឲ្យប៉ះពាល់ដល់សុខភាព។ ការសិក្សាជាបន្តបានបង្ហាញឲ្យឃើញថា វិទ្យុសកម្មដែលមាននៅក្នុងការធ្វើតេស្តដោយកាបូន១៤ គឺមានចំនួនតិច (គឺវាមានការប៉ះពាល់តិចតួចបំផុត) ដែលត្រូវបានគេចាត់ទុកថាមានសុវត្ថិភាពនិងអាចទទួលយកបាន។
ចំណែកឯការធ្វើតេស្តដោយការប្រើប្រាស់នូវកាបូន១៣ ត្រូវបានរកឃើញថា មិនមានសារធាតុវិទ្យុសកម្ម ដែលអាចប៉ះពាល់ដល់សុខភាពនោះទេ។
ក្រុមគ្រូពេទ្យជំនាញឯកទេសក្រពះ ពោះវៀននៃមន្ទីរពេទ្យកាល់ម៉ែត បានជ្រើសរើសយកម៉ាស៊ីនតេស្ត ដែលប្រើប្រាស់នូវកាបូន១៣ ដែលមានលក្ខណៈទំនើបចុងក្រោយនៃបច្ចេកវិទ្យាប្រកបដោយគុណភាព និងសុវត្ថិភាព ធានាបាននូវការពារសុខភាព១០០%។ ដូច្នេះបើលោក លោកស្រីមានមន្ទិលលើបញ្ហារោគក្រពះ ហើយមានបំណងស្វែងរកការធ្វើរោគវិនិច្ឆ័យតាមរយៈការធ្វើតេស្តរកមេរោគក្រពះ ដោយការផ្លុំខ្យល់ ដែលជាបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើប សូមលោក លោកស្រីអញ្ជើញមកមន្ទីរពេទ្យកាល់ម៉ែតជួបពិគ្រោះជាមួយក្រុមវេជ្ជបណ្ឌិតឯកទេស៕
អត្ថបទ៖ រស្មី
-
ចរាចរណ៍៧ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ