ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន និងភរិយា ប្រកាសទ្រព្យសម្បត្តិរបស់ខ្លួន
នៅថ្ងៃព្រហស្បតិ៍ទី២៨ខែធ្នូ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន និងភរិយា បានប្រកាសពីទ្រព្យសម្បត្តិរបស់ខ្លួនមានចំនួន ១.០២ពាន់លានបាត (ជិត៣០លានដុល្លារ) បូករួមទាំងអចលនទ្រព្យតម្លៃ ៣១៤លានបាត (ជាង៩លានដុល្លារ) និងគ្រឿងអលង្ការតម្លៃ១៣១.០៥លានបាត (ជាង៣.៨លានដុល្លារ) ផងដែរ។

ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ តម្រូវឲ្យលោក សេដ្ឋា ប្រកាសទ្រព្យសម្បត្តិនិងបំណុលទាំងអស់ ពេលចូលកាន់តំណែងជានាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៅថ្ងៃទី៥ខែកញ្ញា។
លោក សេដ្ឋា មានទ្រព្យសម្បត្តិ ៦៥៩.៣៩ លានបាត (ជាង១៩លានដុល្លារ) ចំណែកភរិយាគឺបណ្ឌិត Pakpilai មានទ្រព្យសម្បត្តិ ៣៦១.០៨ លានបាត (ជាង១០.៥លានដុល្លារ)។ អ្នកទាំងពីរ ក៏មានឥណទានវិបារូបន៍ចំនួន ៩.៧៣ លានបាតផងដែរ។

អ្នកទាំងពីរ មានប្រាក់សុទ្ធ២.៨លានបាត (ជាង៨ម៉ឺនដុល្លារ), ប្រាក់១១៦.០១លានបាត (ជាង៣លានដុល្លារ) ក្នុងគណនីបញ្ញើចំនួន៨៥, ប្រាក់៥៣.៦៥លានបាត (ជាង១.៥លានដុល្លារ) ក្នុងការវិនិយោគ និងដីមានតម្លៃ ១៥៨.៤លានបាត (ជាង៤.៦លានដុល្លារ) ក្នុងសង្កាត់ Phra Khanong នៃទីក្រុងបាងកក។ អ្នកទាំងពីរក៏បានប្រកាសខុនដូតម្លៃ ១៥៦.៤២លានបាត (ជាង៤.៥លានដុល្លារ) នៅក្នុងស្រុក Hua Hin នៃខេត្ត Prachuap Khiri Khan និងផ្ទះបីជាន់នៅសង្កាត់ Klong Toey នៃទីក្រុងបាងកកផងដែរ។
លើសពីនេះ លោក សេដ្ឋា មានរថយន្តម៉ាក Aston Martin DB5 ចុះបញ្ជីនៅប្រទេសអង់គ្លេសតម្លៃ៥០លានបាត ចំណែកភរិយារបស់គាត់ មានរថយន្តចំនួន៣គ្រឿងម៉ាក Toyota Alphard, Fiat និង Tesla Model Y ដែលសរុបចូលគ្នាស្មើនឹងតម្លៃ៧៨លានបាត (ជាង២.២លានដុល្លារ)។

មិនត្រឹមប៉ុណ្ណឹង នាយករដ្ឋមន្ត្រីថៃរូបនេះ បានប្រកាសមាននាឡិកាចំនួន៣៨គ្រឿង តម្លៃសរុប ១២៧.៩៥លានបាត (ជាង៣.៧លានដុល្លារ) ខណៈភរិយាមាននាឡិកា៣១គ្រឿង តម្លៃ ៨៤.៨៧លានបាត (ជាង២.៤លានដុល្លារ)។ លោកស្រីក៏មានកាបូបចំនួន៤៨ តម្លៃសរុប ៣៧.០១ លានបាត (ជាង១លានដុល្លារ) ហើយលោក សេដ្ឋា ក៏មានកាបូប Louis Vuitton X តម្លៃ ៦ លានបាតផងដែរ (ជាង១៧ម៉ឺនដុល្លារ)។ ចុងក្រោយ អ្នកទាំងពីរមានទាំងត្បូង និងអលង្ការ តម្លៃសរុប ១៣១.០៥ លានបាត (ជាង៣.៨លានដុល្លារ)។
លោក សេដ្ឋា ប្រាប់ NACC ថា លោករកបានចំណូល ២៥៣.៦៤លានបាត (ជាង៧.៤លានដុល្លារ) ក្នុងមួយឆ្នាំ ហើយមួយឆ្នាំលោកចំណាយទៅវិញប្រហែល ៥១.៦៣លានបាត (ជាង១.៥លានដុល្លារ)។ រីឯភរិយារបស់លោក រកបាន ៣.២១លានបាត (ជាង៩ម៉ឺនដុល្លារ) ក្នុងមួយឆ្នាំ ហើយចំណាយវិញ ២០.៦៧លានបាត (ជាង៦០ម៉ឺនដុល្លារ) ក្នុងមួយឆ្នាំ។
សូមបញ្ជាក់ជាថ្មី លោក សេដ្ឋា មកពីគណបក្សភឿថៃ បានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថៃ បន្ទាប់ពីការជាប់គាំងនយោបាយអស់រយៈពេល៣ខែ។ ការឡើងកាន់តំណែងរបស់លោក គឺបន្ទាប់ពីបេក្ខជនឈ្នះឆ្នោតមកពីគណបក្សចលនាឆ្ពោះទៅមុខលោក ភីថា មិនទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ពីសភា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ នាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន នឹងឈប់សម្រាកពីការងាររយៈពេល ៤ ថ្ងៃ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ