Connect with us

សេដ្ឋកិច្ច

សេដ្ឋកិច្ច វៀតណាម នឹងមានកំណើន ៤.៧ ភាគរយក្នុងឆ្នាំនេះ និង ៥ ភាគរយនៅឆ្នាំក្រោយ

បានផុស

នៅ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនឹងកើនឡើង ៤.៧ ភាគរយនៅឆ្នាំ ២០២៣ និង ៥ ភាគរយសម្រាប់នៅឆ្នាំ ២០២៤ ។ នេះបើយោងតាមរបាយការណ៍ស្ថិតិសេដ្ឋកិច្ចចុងក្រោយបំផុតសម្រាប់ប្រទេសអាស៊ីអាគ្នេយ៍ ដែលចាត់តាំងដោយវិទ្យាស្ថាន Chartered Accountants នៅប្រទេសអង់គ្លេស និងក្រុមអ្នកវិភាគ Oxford Economics ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែកតាមរយៈកាសែតអនឡាញ VietnamNet វិញបានចុះផ្សាយ ទស្សនវិស័យសេដ្ឋកិច្ចវៀតណាម នឹងមានភាពភ្លឺស្វាង​ ប៉ុន្តែកំណើនទាំងមូលនៅមិនទាន់អាចងើបឡើងដល់កម្រិត​មុនកូវីដដែលមាន​ចំនួន ៧ ភាគរយ វិញបានឡើយ ។

ទន្ទឹមនឹងនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ​បានព្យាករណ៍កំណើនសេដ្ឋកិច្ចវៀតណាមនៅក្នុងឆ្នាំនេះ មានដល់ ៥.២ ភាគរយ និងកំណើន ៦ភាគរយនៅឆ្នាំក្រោយ ខណៈរដ្ឋាភិបាលវៀតណាម បានកំណត់គោលដៅកំណើនរបស់ខ្លួនចន្លោះពី ៦ ទៅ ៦.៥ ភាគរយ នៅឆ្នាំក្រោយ ។

គួរបញ្ជាក់ថា ទោះបីជាមានកំណើនទាបជាងនិន្នាការក៏ដោយ ប៉ុន្តែរបាយការណ៍បង្ហាញថា អភូតហេតុ​នៃកំណើនសេដ្ឋកិច្ចវៀតណាម នៅតែអាចកើតមានឡើងគ្រប់ពេល ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ Xinhua

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

Sokha Hotels

ព័ត៌មានពេញនិយម