ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុន Xiaomi បញ្ចេញរថយន្តអគ្គិសនីដំបូងរបស់ខ្លួន ជាមួយមហិច្ចតាខ្ពស់
ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិន Xiaomi បានបញ្ចេញគម្រូរថយន្តអគ្គិសនីជាលើកដំបូងរបស់ខ្លួន ហើយបានប្រកាសក្តែងៗថា មានបំណងក្លាយជាក្រុមហ៊ុនផលិតរថយន្តកំពូលទាំងប្រាំរបស់ពិភពលោក ។
រថយន្តប្រភេទ Sedan ដែលមានឈ្មោះហៅថា SU7 គឺជាម៉ូដែលដែលរំពឹងនឹងមានទីផ្សារប្រកួតប្រជែងខ្លាំងជាងប្រភេទផ្សេងៗទៀត ជាពិសេសគឺទីផ្សារប្រកួតប្រជែងជាមួយរថយន្ត Tesla និងរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Porsche ។
ការបញ្ចេញរថយន្តពីសំណាក់ក្រុមហ៊ុន Xiaomi ជាលើកដំបូងនេះ គឺចំពេលទីផ្សាររថយន្តពិភពលោកកំពុងជួបប្រទះការធ្លាក់ចុះតម្រូវការ និងការប្រកួតប្រជែងតម្លៃជាមួយក្រុមហ៊ុនផលិតឡានអគ្គិសនីផ្សេងៗទៀត ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ នាយកប្រតិបតិ្តក្រុមហ៊ុន Xiaomi លោក Lei Jun បង្ហាញមហិច្ចតាធំ ដោយចង់ក្លាយជាក្រុមហ៊ុនផលិតរថយន្តកំពូលទាំង ៥ របស់ពិភពលោកនៅក្នុងរយៈពេល ១៥ ទៅ ២០ ឆ្នាំខាងមុខ ខណៈក្រុមហ៊ុនសន្យា នឹងវិនិយោគទឹកប្រាក់ ១០ ពាន់លានដុល្លារនៅក្នុងពិភពរថយន្តអគ្គិសនីមួយនេះក្នុងរយៈពេល ១ សតវត្សរ៍ ។
គួរបញ្ជាក់ថា រថយន្តម៉ាក Xiaomi នឹងរួមសហការផលិតជាមួយក្រុមហ៊ុន Beijing Automotive Group Co (BAIC Group) នៅក្នុងទីក្រុងប៉េកាំង ខណៈរោងចក្ររបស់ក្រុមហ៊ុនទាំងពីរមានសមត្ថភាពផលិតរថយន្តប្រចាំឆ្នាំបានរហូតដល់ ២០ ម៉ឺនគ្រឿង ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ CNA
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឆេះផ្ទះលក់ទូរស័ព្ទដៃ២ទីតាំងទាំងស្រុង ផ្អើលពលរដ្ឋជិតវត្តសន្សំកុសល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក រកឃើញ ថ្នាំបន្តក់ភ្នែកមួយប្រភេទ មានមេរោគផ្សិត អាចបណ្តាលឲ្យខ្វាក់ ឬស្លាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូងព្រឹកមិញ ក្នុងនោះក៏មានថៃ២នាក់ដែរ