ព័ត៌មានជាតិ
រំលឹកដល់នាវា westerdam៖ សម្តេច ហ៊ុន សែន ថា “តាំងពីដើមដល់ចប់សិទ្ធិរស់រានមានជីវិតសំខាន់ជាងគេ”
“សម្រាប់ខ្ញុំពីដើមដល់ចប់សិទ្ធរស់រានមានជិវិតគឺជាចំណុចសំខាន់ជាងគេ ព្រោះបើស្លាប់ទៅហើយ តើមានសិទ្ធនិងប្រជាធិបតេយ្យអ្វីទៀត”។ នេះគឺជាសំណេរនៅលើប្រព័ន្ធតេឡេក្រាម ដែលសម្ដេចតេជោ សរសេរអះអាងពីគោលជំហរផ្ទាល់ខ្លួនតាំងពីដើមរហូតមកដល់បច្ចុប្បន្ន ភ្ជាប់ជាមួយវីដេអូសកម្មភាពរាំកំសាន្តរបស់ភ្ញៀវទេសចរណ៍អន្តរជាតិលើនាវា westerdam មុនពេលនាវាចាកចេញពីកម្ពុជា។

លើសពីនេះ សម្ដេចតេជោ ក៏បានសរសេរចោទសួរទៅកាន់អ្នកដែលតាំងខ្លួនជាបិតាសិទ្ធមនុស្ស និងលទ្ធិប្រជាធិបតេយ្យថា “ពេលនោះប្រសិនកម្ពុជាមិនឱ្យនាវានេះចូលចត តើជិវិតមនុស្សនៅលើវានានេះទៅជាយ៉ាងណា? ស្លាប់ប៉ុន្មាននៅរស់ប៉ុន្មាន”?
សម្ដេចសរសេរបន្ថែមថា សម្ដេចចង់បានចម្លើយពីអ្នកតាំងខ្លួនជាបិតាសិទ្ធមនុស្ស និងលទ្ធិប្រជាធិបតេយ្យឆ្លើយជាមួយសំណួរនេះ។

ជាក់ស្ដែងនាវា westerdam បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាពេលព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ តាមការសន្យារបស់ប្រធាននាវាកាលពី៣ឆ្នាំមុន ពោលគឺពេលដែលសម្ដេចតេជោ ហ៊ុន សែន បើកបេះដូងមនុស្សធម៌ឱ្យនាវាWesterdam ចូលចតគ្រាដែលជម្ងឺកូវីដ១៩កំពុងរាតត្បាតពេញសកលលោកដែលធ្វើឱ្យប្រទេសមួយចំនួនមិនហ៊ានឱ្យនាវានេះចូលចត។ក្រោយចូលចតក្នុងកំពង់ផែកម្ពុជារយៈពេលប្រមាណ១៣ម៉ោង នាវាបានចាកចេញពីដែនសមុទ្ររបស់កម្ពុជាសំដៅទៅប្រទេសផ្សេងទៀត នាវេលាម៉ោង៩៖០០នាទីយប់ថ្ងៃដដែល។
រយៈពេល១៣ម៉ោង ក្នុងប្រទេសកម្ពុជា ភ្ញៀវចម្រុះជាតិសាសន៍ទាំងនោះ ត្រូវបានក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋបាលខេត្តព្រះសីហនុ បដិសណ្ធារកិច្ចដូចជា បំពាក់ក្រមា សម្ដែងសិល្បៈបុរាណខ្មែរ ផ្ដល់នូវនំបុរាណខ្មែរជូនភ្ញៀវទាំងនោះទស្សនា។ រឿងដែលគួរឱ្យកត់សម្គាល់នោះគឺ មុនពេលចាកចេញនោះ ភ្ញៀវទេសចរណ៍បានរាំលេងយ៉ាងសប្បាយរីករាយជាមួយសិល្បករសិល្បការនីរបស់កម្ពុជា ដែលសម្ដែងរបាំបុរាណជូនភ្ញៀវអន្តរជាតិទាំងនោះបានទស្សនា៕



-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត