Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាលប្រកាសរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទ Omicron JN.1 ទៅលើពលរដ្ឋ​៤ករណី

បានផុស

នៅ

ក្រសួងសុខាភិបាលបានប្រកាសរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទ Omicron JN.1 ទៅលើពលរដ្ឋ៤​ករណី​ខណៈបច្ចុប្បន្ននេះ អ្នកជំងឺទាំង៤នាក់បានទទួលការព្យាបាលជាសះស្បើយទាំងអស់គ្នាហើយដោយបន្តធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន។

យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទ Omicron JN.1 ចុះនៅយប់ថ្ងៃទី២៨ធ្នូបានឱ្យដឹងថា យោងតាមលទ្ធផលទទួលបានពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ជាក់ពីការរកឃើញវីរុសបំប្លែងថ្មី ប្រភេទ Omicron JN.1 ចំនួន៤ករណីដែលវីរុសបំប្លែងថ្មីនេះតាមចំណាត់ថ្នាក់របស់អង្គការសុខភាពពិភពលោក(WHO) បានបញ្ជាក់ថា មិនសូវមានសភាពធ្ងន់ធ្ងរទេ គឺជាវីរុសបំប្លែងថ្មីដែលជាប្រភេទចាប់អារម្មណ៍ VOI (Variant of Interest) មិនមែនជាវីរុសជាប្រភេទព្រួយបារម្មណ៍ VOC ( Variant of Concern) នោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមក្រសួងសុខាភិបាល បច្ចុប្បន្ននេះ អ្នកជំងឺទាំង៤នាក់ បានទទួលការព្យាបាលជាសះស្បើយទាំងអស់គ្នាហើយ ដោយបន្តធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន។ ទន្ទឹមនឹងនេះប្រព័ន្ធតាមដានជំងឺឆ្លងរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរបស់ក្រសួងសុខាភិបាលបានកត់សម្គាល់ពីការរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ដោយតេស្តរហ័សនៅក្នុងចំណោមអ្នកជំងឺដែលមកទទួលសេវាសុខាភិបាលនៅតាមមន្ទីរពេទ្យនានាមានការកើនឡើង។

ក្រសួងសុខាភិបាលសូមអំពាវនាវក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្នផ្ទាល់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីបង្ការនូវការចម្លង វីរុសបំប្លែងថ្មីនៃជំងឺកូវីដ-១៩ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការបង្ការការចម្លង គឺពាក់ម៉ាស លាងដៃឱ្យញឹកញាប់ជាមួយសាប៊ូ ឬអាល់កុលឬ ដែលលាងដៃ។ ត្រូវខ្ទប់មាត់ និងច្រមុះពេលក្អក កណ្តាស់ ដោយប្រើ ផ្នត់កែងដៃម៉ាស ក្រម៉ា កន្សែង ឬក្រដាស អនាម័យ រួចខ្ចប់បោះចោលក្នុងធុង​សម្រាបបិទជិត។

ចំពោះអ្នកដែលមានហានិភ័យខ្ពស់នៃការចម្លងជំងឺ ដូចជាកុមារ ជនចាស់ជរាជនដែលមានជំងឺប្រចាំកាយ ស្ត្រីមានផ្ទៃពោះជាដើម មិនត្រូវចូលរួមជាមួយព្រឹត្តិការណ៍ដែលមានមនុស្សច្រើន បើមិនមានការចាំបាច់បំផុតនោះ ត្រូវតែមានការអនុវត្តកិច្ចការពារខ្លួនឱ្យបានល្អ និងរក្សាគម្លាតពីគ្នាព្រមទាំងមាន អ្នកជួយមើលការខុសត្រូវឱ្យបានត្រឹមត្រូវព្រមទាំងអនុវត្តវិធានការដូចជម្រាបជូនខាងលើនេះ។

ចំណែកបុគ្គលម្នាក់ៗ ត្រូវបន្តទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ដួសទាំងដសមូលដ្ឋាន និងជួស ជំរុញនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំរឿងៗខ្លួនឱ្យបានសមស្រប ដើម្បីបង្ការការឆ្លងវីរុសកូវីដ-
១៩។

ក្រសួងសុខាភិបាលបានណែនាំទៀតថាប្រសិនបើអ្នកមានអាការៈក្តៅខ្លួន ក្អក ឬពិបាកដកដង្ហើម ឬមានបញ្ហាសុខភាព ហើយត្រូវទៅពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពឱ្យបានទាន់ពេលសមស្រប៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

អាមេរិក ចង្អុលចំមុខរុស្ស៊ី ថា អាចជាអ្នកបាញ់ទម្លាក់យន្តហោះអាស៊ែរបៃហ្សង់ ស្លាប់មនុស្ស៣៨នាក់

ព័ត៌មានជាតិ២៤ នាទីutes មុន

លោក វង្សី វិស្សុត រម្លឹកថ្នាក់ដឹកនាំ និងមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី គោរពតាមអភិក្រមទាំង៥របស់សម្ដេចតេជោ

ព័ត៌មានជាតិ៣៣ នាទីutes មុន

សមត្ថកិច្ចបន្តចុះបង្ក្រាបបទល្មើសនេសាទ នៅបឹងទន្លេសាបបាន៣ទីតាំងទៀត ក្នុងស្រុកឯកភ្នំ

ព័ត៌មានជាតិ៤៩ នាទីutes មុន

អភិបាលខេត្តកណ្ដាល ប្រាប់ពលរដ្ឋឃុំឈ្វាំង និងឃុំជ្រៃលាស់នៃស្រុកពញាឮ មកផ្ទៀងផ្ទាត់ទិន្នន័យក្បាលដី

ព័ត៌មានជាតិ៥៤ នាទីutes មុន

ឈ្មួញព្យាយាម​ទម្លាក់​តម្លៃ កសិករកែច្នៃម្ទេសស្រស់​ជា​​ម្ទេសហុយ ១គីឡូក្រាម​លក់​បានពី ១៥ ០០០ ទៅ ១៧ ០០០ រៀល

Sokha Hotels

ព័ត៌មានពេញនិយម