Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកោះកុង និងខេត្តមួយនៅវៀតណាម សន្យាលើកម្ពស់វិស័យទេសចរណ៍ កសិកម្ម និងពាណិជ្ជកម្ម រួមគ្នា

បានផុស

នៅ

អាជ្ញាធរខេត្តកោះកុង និងខេត្តគៀងយ៉ាង ប្រទេសវៀតណាម បានសន្យារួមគ្នាលើកកម្ពស់វិស័យទេសចរណ៍ពាណិជ្ជកម្ម និងកសិកម្មឱ្យកាន់តែល្អប្រសើរថែមទៀត ខណៈការងារបានផ្តល់នូវប្រាក់ចំណូលខ្ពស់ដល់ប្រជាពលរដ្ឋទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅពីការងាររុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមអំឡុងពេលកម្ពុជាមានសង្រ្គាម លោក សំ ឃិតវៀន អភិបាលរងខេត្តកោះកុង បានលើកឡើងពីវិស័យស្នូលសំខាន់ចំនួន៣ ដើម្បីលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំបន្ទាប់ទៀត។ លោកអភិបាលរងខេត្តកោះកុង ថ្លែងក្នុងកិច្ចប្រជុំបូកសរុបការងារលទ្ធផលកិច្ចសហប្រតិបត្តិការរវាងខេត្ត និងរដ្ឋបាលខេត្តគៀងយ៉ាងនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងប្តេជ្ញាចិត្តរួមគ្នាធ្វើយ៉ាងណាចូលរួមទំនាក់ទំនងផ្នែកពាណិជ្ជកម្ម កសិកម្ម និងវិស័យទេសចរណ៍កាន់តែខ្លាំងក្លា។

អាជ្ញាធរខេត្តកោះកុង រំលេចទៀតថា ការងារសហការគ្នា៥ឆ្នាំមកនេះ គឺទទួលបានជ័យគួរឲ្យកត់សំគាល់ តបតាមរយៈការការពារសន្តិសុខ សណ្ដាប់ធ្នាប់ បង្ការ ក៏ដូចជាទប់ស្កាត់សកម្មភាពបទល្មើសនានាតាមផ្លូវទឹក។

គួរជម្រាបថា កិច្ចប្រតិបត្តិការលើពាណិជ្ជកម្ម និងទេសចរណ៍ ត្រូវបានខេត្តទាំងពីរយកចិត្តទុកដាក់ជាច្រើន ដើម្បីរួមចំណែកជំរុញការនាំចេញនាំចូល និងកំណើនទេសចរណ៍រួមគ្នា។ ការទិញលក់ ផ្លាស់ប្តូរទំនិញ ត្រូវបានបង្កលក្ខណៈងាយស្រួល ហើយបរិយាកាសធុរកិច្ច ទេសចរណ៍ ត្រូវបានធានាសុវត្ថិភាពបានល្អ។

ដោយឡែកលោក ង្វៀង ថាញ់ញ៉ាន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តគៀងយ៉ាង ក៏ថ្លែងអំណអរគុណយ៉ាងខ្លាំងជូនចំពោះរដ្ឋបាលខេត្តកោះកុង កងកម្លាំងប្រដាប់អាវុធ និងមន្ទីរអង្គភាពពាក់ព័ន្ធជំុវិញខេត្តកោះកុងដែលបានប្រឹងប្រែងសម្រេចបាននូវលទ្ធផលការរវាងគ្នា និងគ្នាប្រកបដោយផ្លែផ្កា។ ទោះបីជាមានការបញ្ហារីករាលត្បាតនៃជំងឺកូវីដ១៩​ក៏ដោយ។

លោកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តគៀងយ៉ាង រម្លឹកដែរថា ខេត្តកោះកុង និងខេត្តគៀងយ៉ាង ចាប់ដៃគ្នាសហការការងារតាមប្រព័ន្ធអនឡាញអំឡុងពេលជំងឺកូវីដ គ្រាដំណាក់កាលនោះពិបាកក្នុងការទំនាក់ទំនងផ្ទាល់។ ប៉ុន្តែចាប់ពីពេលនះតទៅ ខេត្តទាំងពីរនេះ នឹងពង្រីកការផ្តល់ព័ត៌មាន កិច្ចប្រជុំដោយផ្ទាល់ជាមួយក្រុមការងារជំនាញ និងសម្របសម្រួលដោះស្រាយបញ្ហាប្រឈមផ្សេងៗប្រកបដោយគុណភាពខ្ពស់ជាងមុន។ ជាពិសសការបង្រ្កាបបទល្មើសតាមព្រំដែនទឹកសមុទ្រ ជីកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត ព្រមទាំងការផ្សព្វផ្សាយអប់រំវប្បធម៌សិល្បៈ៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៨ នាទី មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣៤ នាទី មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣៦ នាទី មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម១ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម