ព័ត៌មានអន្ដរជាតិ
មេទ័ពហូឡង់ ប្រកាសត្រៀមខ្លួនជាបន្ទាន់ សម្រាប់សង្គ្រាមជាមួយ រុស្ស៊ី
មេបញ្ជាការកងទ័ពជើងគោកហូឡង់ ឧត្តមសេនីយ៍ឯក Martin Wijnen បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៨ខែធ្នូថា ប្រទេសនេះគួរតែត្រៀមខ្លួនជាបន្ទាន់ ដើម្បីប្រឈមមុខនឹងទង្វើបង្កបញ្ហាសន្តិសុខកាន់តែគឃ្លើនរបស់រុស្ស៊ី ហើយទីក្រុង អាំស្ទែដាំ គួរតែពង្រឹងយោធា ដើម្បីធ្វើសង្គ្រាម និងជួយសង្គមឲ្យសម្របខ្លួនទៅនឹងផលលំបាកនៃសង្រ្គាម។
មេទ័ពរូបនេះអះអាងថា ទីក្រុងមូស្គូ កំពុងកំណត់គោលដៅលើបណ្តារដ្ឋបាល់ទិក បន្ទាប់ពីជោគជ័យនៅអ៊ុយក្រែន។ លើសពីនេះលោកព្រមានថា “ហូឡង់មិនគួរគិតថាខ្លួនមានសុវត្ថិភាពទេ ព្រោះយើងនៅចម្ងាយត្រឹមតែ ១៥០០ គីឡូម៉ែត្រប៉ុណ្ណោះពីរុស្ស៊ី ស្របពេលដែលរដ្ឋាភិបាលទីក្រុងមូស្គួក៏កាន់តែរឹងមាំផងដែរ”។
ឧត្តមសេនីយ៍ដែលដឹកនាំកងទ័ពហូឡង់តាំងពីឆ្នាំ២០១៩មករូបនេះ ក៏ត្អូញត្អែរដែរថា យោធាហូឡង់កំពុងជួបផលលំបាក ដោយសារតែការកាត់បន្ថយថវិកា។ បច្ចុប្បន្ន ហូឡង់ កំពុងប្រឈមមុខនឹងកង្វះខាតកងទ័ព ក្នុងចំនួនដ៏គួរឲ្យភ្ញាក់ផ្អើលជាទីបំផុត។
លោកសង្កត់ធ្ងន់ថា “យើងពិតជាត្រូវការបង្កើនទំហំកងទ័ពជាចាំបាច់មែន! បើមានកងទ័ពពលីក្នុងសមរភូមិ ច្បាស់ណាស់ គ្មាននរណាទទួលយកបានឡើយ។ សង្គមជាតិយើងកំពុងគិតថា យើងតែងតែមានសន្តិភាព ចុះបើយើងចាប់ផ្តើមមានទាហានស្លាប់ តើយើងត្រូវធ្វើដូចម្តេច?”។
បច្ចុប្បន្ន យោធាហូឡង់ កំពុងធ្វើយុទ្ធនាការមួយដែលគេហៅថា “ឆ្នាំបម្រើកងទ័ព” ដោយលើកទឹកចិត្តឲ្យយុវជន ស្ម័គ្រចិត្តចុះឈ្មោះក្នុងជួរកងទ័ពរយៈពេល១២ខែ។
យោងតាមលោក Wijnen, គំនិតនេះនឹងទទួលជោគជ័យធំធេង បើទោះបីជាលោកទទួលស្គាល់ថា មានមនុស្សប្រហែល៦០០នាក់ប៉ុណ្ណោះ ដែលបានចូលរួមក្នុងកម្មវិធីនេះនៅឆ្នាំ២០២៣ ខុសពីក្តីរំពឹងថានឹងអាចមានចន្លោះពី ២ទៅ៣ពាន់នាក់ក៏ដោយ។
ចុងក្រោយ លោក Wijnen ក៏បានជំរុញឲ្យសង្គមជាតិហូឡង់ រក្សាទុកគ្រឿងផ្គត់ផ្គង់ ស្បៀងអាហារ និងទឹកផឹក នៅក្នុងបន្ទប់ក្រោមដីផងដែរ ដើម្បីត្រៀមទុកក្នុងករណីការវាយប្រហារណាមួយកើតឡើង។ ក្រុមហ៊ុនហូឡង់ទាំងឡាយ ក៏គួរតែត្រៀមខ្លួនដើម្បីផ្គត់ផ្គង់តាមតម្រូវការរបស់យោធាផងដែរ ប្រសិនបើមានតម្រូវការណាមួយ។
សូមបញ្ជាក់ថា ទីក្រុងអាំស្ទែដាំ គឺជាអ្នកគាំទ្រដ៏មុតមាំមួយរបស់ទីក្រុងកៀវ នៅក្នុងជម្លោះកំពុងបន្តជាមួយទីក្រុងមូស្គូ ហើយហូឡង់ គឺជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើន ដែលសន្យាផ្តល់យន្តហោះចម្បាំងធុន F-16 ផលិតដោយសហរដ្ឋអាមេរិក ទៅឲ្យអ៊ុយក្រែន។
ត្បិតទីក្រុងមូស្គូ មិនដែលនិយាយពីផែនការវាយប្រហារប្រទេសណាតូណាមួយក៏ដោយ ប៉ុន្តែខ្លួនបានព្រមានម្តងហើយម្តងទៀតថា ការផ្គត់ផ្គង់គ្រឿងសឹកជាបន្តដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តទៅឲ្យទីក្រុងកៀវ នឹងធ្វើឲ្យពួកគេក្លាយជាភាគីជម្លោះ និងបង្កើនហានិភ័យនៃការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងរុស្ស៊ី និងប្លុកយោធាដឹកនាំដោយសហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ី ថានឹងដុតលុយជំនួយរបស់លោកខាងលិចនៅលើទឹកដី អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ចរាចរណ៍១០ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ