ព័ត៌មានអន្ដរជាតិ
សមាជិកព្រឹទ្ធសភាអាមេរិក ជំរុញឲ្យទម្លាក់គ្រាប់បែក លើ អ៊ីរ៉ង់
សមាជិកព្រឹទ្ធសភាលោក Lindsey Graham បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៨ខែធ្នូថា សហរដ្ឋអាមេរិក គួរតែទម្លាក់គ្រាប់បែកលើអណ្តូងប្រេងអ៊ីរ៉ង់ និងទីបញ្ជាការឆ្មាំបដិវត្តន៍ឥស្លាម ដើម្បីសងសឹកចំពោះការវាយប្រហាររបស់ក្រុមហ៊ូធី លើកប៉ាល់ដឹកទំនិញនៅសមុទ្រក្រហម។
ក្នុងបទសម្ភាសជាមួយទូរទស្សន៍ Fox News, អ្នកសាធារណរដ្ឋមកពីរដ្ឋ South Carolina រូបនេះអះអាងថា គ្មានអ្វីត្រូវសង្ស័យឡើយ ទីក្រុងតេហេរ៉ង់ គឺជាអ្នកនៅពីក្រោយការវាយប្រហារទាំងលើមូលដ្ឋានទ័ពអាមេរិកនៅអ៊ីរ៉ាក់និងស៊ីរី ក៏ដូចជាការយាយីលើនាវាដឹកទំនិញដែលមានទំនាក់ទំនងរវាងអ៊ីស្រាអែលនៅសមុទ្រក្រហម។
លោក Graham លើកឡើងថា “ខ្ញុំនិយាយជាងប្រាំមួយខែហើយ! វាយអ៊ីរ៉ង់ទៅ! ពួកគេមានអណ្តូងប្រេងនៅកណ្តាលវាល ពួកគេមានទីស្នាក់ការឆ្មាំបដិវត្តន៍ដែលអ្នកអាចមើលឃើញពីលំហ។ បំផ្ទុះវាឲ្យខ្ទេចចេញពីផែនទីទៅ! ទីក្រុង តេហេរ៉ង់ ជាអ្នកគាំទ្រក្រុមហ៊ូធី នៅប្រទេសយេម៉ែន ទាំងស្រុង, បើគ្មានអ៊ីរ៉ង់ទេក៏គ្មានក្រុមហ៊ូធីដែរ”។
ក្រុមដែលតាំងខ្លួនជារដ្ឋាភិបាលនៃប្រទេសយេម៉ែន បានចូលដៃជាមួយចលនាប៉ាឡេស្ទីន នៅក្នុងជម្លោះអ៊ីស្រាអែល-ហ្គាហ្សា ហើយចាប់ផ្តើមកំណត់គោលដៅលើកប៉ាល់ឈ្មួញ ដែលជាកម្មសិទ្ធិឬធ្វើដំណើរទៅប្រទេសអ៊ីស្រាអែលកាលពីចុងខែតុលា។ ក្រោយមក ក្រុមហ៊ុនដឹកជញ្ជូនធំៗ បានប្តូរផ្លូវទៅជុំវិញទ្វីបអាហ្រ្វិកវិញ ដោយពួកគេត្រូវចំណាយច្រើនជាងមុនសម្រាប់ការដឹកជញ្ជូន ដូចនេះក៏នាំឲ្យតម្លៃទំនិញកើនឡើងតាមនោះដែរ។
ក្រុមជាច្រើនផ្សេងទៀត ក៏បានបាញ់បង្ហោះដ្រូននិងគ្រាប់រ៉ុកកែត វាយប្រហារកងទ័ពអាមេរិកក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីផងដែរ។ ហើយថ្វីបើ សហរដ្ឋអាមេរិក ចាប់ផ្តើមការវាយប្រហារតាមអាកាសសងសឹក ប្រឆាំងនឹងគោលដៅចំនួនបីនៅក្នុងប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃចន្ទក៏ដោយ ប៉ុន្តែលោក Graham បានចោទប្រកាន់រដ្ឋមន្ត្រីការពារជាតិ Lloyd Austin ថា “ទន់ខ្សោយ” មិនព្រមវាយប្រហារឲ្យខ្លាំងជាងនេះ។
សូមបញ្ជាក់ លោក Graham ជាមនុស្សដែលគេស្គាល់ថា ចូលចិត្តញុះញ៉ង់ឲ្យប្រើកម្លាំងទ័ពនៅបរទេស ដូចអតីតសមាជិកព្រឹទ្ធសភារដ្ឋ Arizona លោក John McCain ដែរ។ លោក Graham គឺជាវរសេនីយ៍ឯកចូលនិវត្តនៅក្នុងកងទ័ពអាកាសសហរដ្ឋអាមេរិក ប៉ុន្តែគាត់បានចំណាយពេលនៃអាជីពយោធារបស់គាត់ធ្វើជាមេធាវី និងបន្ទាប់មកជាចៅក្រម នៅក្នុងអង្គភាពចៅក្រម Advocate General៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា