Connect with us

ព័ត៌មានជាតិ

ជំរឿនសេដ្ឋកិច្ច រកឃើញសហគ្រាស ៨១ភាគរយ ទទួលរងផលប៉ះពាល់​ពីវិបត្តិកូវីដ-១៩

បានផុស

នៅ

វិបត្តិជំងឺរាតត្បាតកូវីដ-១៩ មានផលប៉ះពាល់អវិជ្ជមានគួរឱ្យកត់សម្គាល់ទៅលើសកម្មភាពអាជីវកម្មតាមទម្រង់ជាច្រើន ដូចជា ចំណូលមានការធ្លាក់ចុះ ការចំណាយកើនឡើង តម្រូវការទីផ្សារថយចុះ និងកង្វះដើមទុនបង្វិល​សម្រាប់​ដំណើរការ​អាជីវកម្មជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍វិភាគលទ្ធផលជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ បានបង្ហាញថា មានសហគ្រាសប្រមាណ ៨១%  បានទទួលរង​ផលប៉ះពាល់ពីជំងឺកូវីដ-១៩ និងបានជះឥទ្ធិពលលើវិស័យសំខាន់ៗភាគច្រើន រួមទាំងសកម្មភាពក្នុងផ្នែកផលិត​កម្មកម្មន្តសាល ពាណិជ្ជកម្មលក់ដុំ និងលក់រាយ សកម្មភាពផ្នែកស្នាក់នៅ និងសេវាចំណីអាហារផងដែរ។

លទ្ធនៃការជំរឿនសេដ្ឋកិច្ច បានឱ្យដឹងទៀតថា ក្នុងចំណោមអាជីវកម្មដែលទទួលរងផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ-១៩ មានប្រមាណជាង ៥៨ម៉ឺនករណី ស្មើនឹង ៣៤,៨% ដែលបានរាយការណ៍ថា ចំណូលធ្លាក់ចុះនៅក្នុងឆ្នាំ២០២២។ ដោយឡែកសហគ្រាសប្រមាណជាង ៤៣ម៉ឺនករណី ស្មើនឹង ២៦,៦% បានរាយការណ៍ថា ការចំណាយមាន​ការកើនឡើង។ ចំណែកសហគ្រាសប្រមាណជាង ២១ម៉ឺនករណី ស្មើនឹង ១២,៦% បានរាយការណ៍ថា ​តម្រូវការ​ទីផ្សារបាន​ថយចុះ។ សហគ្រាសចំនួនជាង ១៥ម៉ឺន ករណី ស្មើនឹង ៩,១% កង្វះដើមទុន​បង្វិលសម្រាប់​ដំណើរការ​អាជីវកម្ម។

យោងតាមលទ្ធផលជំរឿនសេដ្ឋកិច្ច បានបង្ហាញឱ្យដឹងថា អាជីវកម្ម​ដែល​កំពុង​បើក​ដំណើរការ​នៅ​ប្រទេស​កម្ពុជា​ គិតត្រឹមថ្ងៃទី០១ ខែ​មីនា ឆ្នាំ​២០២២ មាន​ជាង ៧៥ ម៉ឺន​សហគ្រាស។ ក្នុង​ចំណោម​អង្គភាព​សេដ្ឋកិច្ច​ជាង ៧៥ ម៉ឺន​សហគ្រាស គ្រប​ដណ្តប់​​ដោយ​អង្គភាព​សេដ្ឋកិច្ច​ធ្វើ​សកម្មភាព​អាជីវកម្ម​តាម​ចិញ្ចើម​ផ្លូវ​​មាន​ជាង ១០%។

លទ្ធផលបង្ហាញទៀតថា មានអាជីវកម្មភាគច្រើនបំផុត គឺនៅរាជធានីភ្នំពេញ មានប្រមាណជិត ១៥ម៉ឺនសហគ្រាស ស្មើនឹង ២០% នៃអាជីវកម្មសរុប ដោយក្នុងនោះនៅខេត្តកណ្តាល មានប្រមាណជាង ៥ម៉ឺន៧ពាន់សហគ្រាស ស្មើនឹង ៧,៦%។ នៅខេត្តសៀមរាប មានប្រមាណជាង ៥ម៉ឺនសហគ្រាស ស្មើនឹង ៦,៧%។ នៅខេត្តបាត់ដំបង មានប្រមាណជិត ៥ម៉ឺន សហគ្រាស ស្មើនឹង ៦,៦% និងខេត្តតាកែវមានចំនួនជាង ៤ម៉ឺនសហគ្រាស ស្មើនឹង ៦,០%។

ប្រភពដដែលបញ្ជាក់ថា រាជធានីភ្នំពេញ ស្ថិតនៅលំដាប់ទីមួយនៅឆ្នាំ២០២២ ដែលអាជីវកម្មបានផ្តល់ការងារ​ប្រមាណ​ជាង ៩៣ម៉ឺននាក់ ស្មើនឹង ៣១,២%។ ខេត្តកណ្តាលមានអ្នកចូលរួមការងារប្រមាណជិត ៣០ម៉ឺននាក់ ស្មើនឹង ៩,៦%។ នៅខេត្តកំពង់ស្ពឺ ប្រមាណជាង ២០ម៉ឺននាក់ ស្មើនឹង ៦,៩% ខេត្តតាកែវ មានប្រមាណ ១៦ម៉ឺននាក់ ស្មើនឹង ៥,៦%។ និងនៅខេត្តស្វាយរៀងមានជាង ១៥ម៉ឺននាក់នាក់ ស្មើនឹង ៥%៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

រុស្ស៊ី បាញ់មីស៊ីល Ballistic សន្ធាប់លើទីក្រុង កៀវ, មួយថ្ងៃ ក្រោយ លោក ពូទីន បង្អួតកម្លាំងទ័ព

ព័ត៌មានជាតិ១២ នាទីutes មុន

ក្រុមប្រឹក្សាខេត្តសៀមរាប ចុះធ្វើវេទិកាសាធារណៈនៅស្រុកអង្គរធំ ដើម្បីទទួលសំណូមពរ និងដោះស្រាយជូនពលរដ្ឋ

ព័ត៌មានជាតិ៣១ នាទីutes មុន

រដ្ឋបាលខេត្ត និងសភាពាណិជ្ជកម្មខេត្តស្វាយរៀង ជួបសំណេះសំណាល និងផ្លាស់ប្តូរយោបល់គ្នាពីឱកាសវិនិយោគក្នុងខេត្តនេះ

ជីវិតកម្សាន្ដ៣៩ នាទីutes មុន

មហាជនរិះគន់ថា ការស្លាប់ Lee Sun Kyun ទាំងមូល បែរកាត់ក្ដីឲ្យជនបង្កជាប់គុកត្រឹម ៣ ឬ ៤ឆ្នាំ

ព័ត៌មានជាតិ៥៥ នាទីutes មុន

សារព័ត៌មានមានគុណភាព និងក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ ជួយអ្នកសារព័ត៌មាន ឱ្យចៀសផុតពី ហានិភ័យនៃការប្រឈមនឹងបណ្ដឹងនានា

ចរាចរណ៍១ ម៉ោង មុន

ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

លោក ពូទីន ថា ចង់​ផឹកទឹក​តែ​ជាមួយ​អតីត​មេ​ដឹក​នាំពិភពលោក​៣​រូប ដែល​បាត់បង់​ជីវិត

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អ្នកស្លាប់​ដោយសារ​ព្យុះស៊ីក្លូន Chido នៅ​ម៉ូសំប៊ិកកើនឡើងដល់៧៣នាក់

ព័ត៌មានជាតិ២១ ម៉ោង មុន

អាកាសយានដ្ឋានតារាសាគរនឹងបើកការហោះហើរសាកល្បងជាមួយនិង ការស្វាគមជើងហោះហើរ ឆាតទើរដំបូងនៅថ្ងៃទី២៦ខែធ្នូ​

ព័ត៌មានជាតិ១៧ ម៉ោង មុន

អាជ្ញាធរសៀមរាប ព្រមានឈ្មោះ សេក ដារ៉ា ត្រូវបញ្ឈប់ជាបន្ទាន់ការព្យាបាលជំងឺគ្រប់ប្រភេទដោយចាក់ម្ជុលវិទ្យាសាស្ត្រ

Sokha Hotels

ព័ត៌មានពេញនិយម