ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ ២៥ ឆ្នាំ មកនេះ កម្ពុជា បានស្គាល់ភាពរុងរឿង សំបូរសប្បាយ ការអភិវឌ្ឍឥតឈប់ឈរ
ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លើកឡើងថា ២៥ ឆ្នាំ មកនេះ កម្ពុជា បានស្គាល់នូវភាពរុងរឿង សំបូរសប្បាយ ការអភិវឌ្ឍឥតឈប់ឈរ កំពុងធ្វើដំណើរឆ្ពោះទៅក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសអភិវឌ្ឍន៍ក្នុងឆ្នាំ ២០៥០។

ការលើកឡើងនេះ ក្នុងឱកាស ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ប្រកាសអបអរសាទរ ខួបលើកទី ២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ នយោបាយ ឈ្នះ ឈ្នះ នៅព្រឹកថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៣ នេះ។

ឯកឧត្ដម ហ៊ុន ម៉ានី បានលើកឡើងថា «២៥ ឆ្នាំ មកនេះ ព្រះរាជាណាចក្រកម្ពុជា បានស្គាល់នូវភាពរុងរឿង សំបូរសប្បាយ ព្រមទាំងការអភិវឌ្ឍឥតឈប់ឈរ។ យើងរក្សាបានកំណើនសេដ្ឋកិច្ច ប្រកបដោយស្ថិរភាព ដែលបានប្រែក្លាយខ្លួនជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងកំពុងធ្វើដំណើរឆ្ពោះទៅក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសអភិវឌ្ឍន៍ក្នុងឆ្នាំ ២០៥០»។
ឯកឧត្ដម ហ៊ុន ម៉ានី សង្កត់ធ្ងន់ថា នយោបាយឈ្នះ ឈ្នះ បាននាំមកនូវសុខសន្តិភាព និងបើកចេញសក្ដានុពលដ៏ខ្លាំងក្លារបស់កម្ពុជា។ ក្រោមម្លប់ នៃសន្តិភាព ក្រោមដំបូលរដ្ឋធម្មនុញ្ញ និងក្រោមម្លប់ នៃព្រះមហាក្សត្រ ព្រះរាជាណាចក្រកម្ពុជា ឈរយ៉ាងរឹងមាំ ប្រកបដោយថាមពល និងកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់។ នេះជាកេរដំណែលដ៏ថ្លៃថ្លាដែលនយោបាយឈ្នះ ឈ្នះ បានបន្សល់ទុកឲ្យប្រជាជាតិខ្មែរ។
ឯកឧត្ដម ហ៊ុន ម៉ានី បន្តថា ឯកឧត្ដម ចងចាំ និងដឹងគុណជានិច្ច ស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករទាំងឡាយ នៃនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍជូនជាតិមាតុភូមិ។
គួរជម្រាបថា នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៣ នេះ គឺជាខួប ២៥ ឆ្នាំ ហើយ នៃការបញ្ចប់សង្គ្រាមនៅ កម្ពុជា។ ក្រោមនយោបាយ ឈ្នះ-ឈ្នះ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២៣) ដែល កម្ពុជា រកបាននូវសុខសន្តិភាពពេញលេញ និងមានការឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្ត្រ៕
អត្ថបទ ៖ ពិសី

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ