ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី លើកទឹកចិត្តឲ្យបន្តស្រាវជ្រាវ និងចងក្រងឯកសារពាក់ព័ន្ធនឹងនយោបាយឈ្នះឈ្ន បន្តទៀត
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តឲ្យបន្តស្រាវជ្រាវ និងចងក្រងឯកសារពាក់ព័ន្ធនឹងនយោបាយឈ្នះឈ្ន បន្តទៀត ដោយសម្ដេចគិតថា នៅសល់បទពិសោធន៍ និងជ្រុងផ្សេងទៀត ដែលត្រូវស្រាវជ្រាវ និងចងក្រង ទុកឲ្យអ្នកជំនាន់ក្រោយបានយល់ដឹង។
ការលើកទឹកចិត្តនេះ បានធ្វើឡើងក្នុងពិធីអបអរសាទរ “ខួបលើកទី ២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះ និងខួប ៥ឆ្នាំ នៃការកសាងវិមានឈ្នះឈ្នះ” នាព្រឹកថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៣នេះ។
នៅក្នុងពិធីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឲ្យបន្តស្រាវជ្រាវ និងចងក្រងនូវឯកសារពាក់ព័ន្ធនឹងនយោបាយឈ្នះឈ្នះ និងដំណើរការពាក់ព័ន្ធនឹងដំណើរការសន្តិភាព ព្រមទាំងការបញ្ចប់សង្រ្គាមនៅកម្ពុជា ដែលនេះជាចំណុចដ៏សំខាន់មួយ។
សម្ដេចនាយករដ្ឋមន្ត្រី បានលើកឡើងថា នយោបាយឈ្នះឈ្នះ ត្រូវបានដាក់ចេញដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ហើយមានការចូលរួមពីប្រតិបត្តិករ ហើយកន្លងមកមានការស្រាវជ្រាវ និងចងក្រងមួយចំនួនរួចមកហើយ ។ ប៉ុន្តែសម្ដេចគិតថា នៅសល់ចំណុចមួយចំនួនទៀត ដែលត្រូវស្រាវជ្រាវ និងចងក្រងបន្ថែម។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «នយោបាយឈ្នះឈ្នះ បានបញ្ចប់មកដោយប្រតិបត្តិករជាច្រើន ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ និងក្រុមការងារបានខិតខំស្រាវជ្រាវ ចងក្រង សម្ដេចពិជ័យសេនា និងតួអង្គជាច្រើន រួមជាមួយសម្ដេចតេជោ បានផ្ដល់នូវធាតុផ្សំជាច្រើនមកហើយ ប៉ុន្តែខ្ញុំគិតថា បទពិសោធន៍ និងជ្រុងផ្សេងៗ នៅមានច្រើនទៀត សូមបន្ត»។
ការលើកទឹកចិត្តឲ្យមានការស្រាវជ្រាវ និងចងក្រងឯកសារពាក់ព័ន្ធនឹងនយោបាយឈ្នះឈ្នះ បន្តទៀតនេះ ដោយសារតែអ្នកស្រាវជ្រាវ និងចងក្រងទាំងនោះ គឺជាប្រតិបត្តិករផ្ទាល់ និងអាចដឹងនូវព័ត៌មានច្រើន ហើយអាចប្រមូលនូវធាតុផ្សំចងក្រងទុក ឲ្យអ្នកជំនាន់ក្រោយរាប់រយឆ្នាំទៀត។ ត្រង់ចំណុចនេះ សម្ដេចធិបតី បានបន្ថែមថា «បើមិនអញ្ចឹងទេ នៅក្នុង ២០ឆ្នាំ ៣០ឆ្នាំ ៥០ឆ្នាំទៀត ឯកសារថ្មី គឺបានត្រឹមពីអ្នកសរសេរពីការស្រាវជ្រាវបន្ត ចឹងគឺសុំបន្តស្រាវជ្រាវយកចិត្តទុកដាក់បន្ថែម ទៅលើកិច្ចការងារនេះ»។
សូមជម្រាបថា នយោបាយឈ្នះ-ឈ្នះ ត្រូវបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលជាស្ថាបនិកមគ្គុទ្ទេសក៍ឯក ដើម្បីពន្លត់ភ្លើងសង្គ្រាមស៊ីវិលនៅកម្ពុជា នៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ១៩៩៦ ហើយត្រូវបានបិទបញ្ចប់ទាំងស្រុង នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ១៩៩៨៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា