Connect with us

ព័ត៌មានជាតិ

រោងចក្រ​សហគ្រាស​ចំនួន ៧ ក្នុង​ខេត្ត​បាត់ដំបង ​អនុវត្ត​គម្រោង​ឆ្លើយតប​ការ​ប្រែប្រួល​អាកាសធាតុ​

បានផុស

នៅ

ក្នុង​ចំណោម​សហគ្រាសសិប្បកម្ម​ជាង ៩០០ មូលដ្ឋាន ក្នុង​ខេត្ត​បាត់ដំបង មាន​សហគ្រាស​សិប្បកម្ម​ចំនួន ៧ បានកំពុង​​ចូលរួម​អនុវត្ត​គម្រោងការពារបរិស្ថាន​​ឆ្លើយតប​ការប្រែប្រួល​អាកាសធាតុ​។

ក្នុង​ខេត្ត​បាត់ដំបង​មាន​សហគ្រាស​សិប្បកម្ម​ចំនួន ៧ កំពុង​អនុវត្ត​យ៉ាង​ជោគជ័យ​លើ​គម្រោងទប់ស្កាត់ការបញ្ចេញផ្សែងបំពុលទៅ​បរិយាកាស​ពាក់ព័ន្ធ​វិស័យ​ឧស្សាហកម្ម និង​សិប្បកម្ម។ នេះបើតាមលោក កើង សុខ​ខេ​ង ប្រធាន​ការិយាល័យ ឧស្សាហកម្ម សិប្បកម្ម នៃ​មន្ទីរ​ឧស្សាហកម្ម​សិប្បកម្ម ខេត្ត​​បាត់ដំបង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កើង សុខ​ខេ​ង ប្រធាន​ការិយាល័យ ឧស្សាហកម្ម សិប្បកម្ម នៃ​មន្ទីរ​ឧស្សាហកម្ម​សិប្បកម្មខេត្ត​​បាត់ដំបង

​វិស័យ​ឧស្សាហកម្ម និង​សិប្បកម្ម​ ជា​ឆ្អឹង​ខ្នង​នៃ​សេដ្ឋកិច្ច​ជាតិ។ យ៉ាងណាមិញ​ក៏​ងាយបង្ក​ផល​ប៉ះពាល់​ដល់​បរិស្ថាន​តាមរយៈកាកសំណង់។ នេះបើតាម​ការបញ្ជាក់របស់​លោក កើង សុខ​ខេ​ង។

ដូច្នេះ​ការចូលរួម​គាំទ្រ​ដល់​គម្រោង​កិច្ច​ការពារ​ដល់​​បរិស្ថាន ​​ក៏​ចូលរួម​កាត់​បន្ថយ​ផល​ប៉ះពាល់​ដែលនាំ​ឲ្យមាន​ការ​ប្រែប្រួល​អាកាសធាតុ​។

សិប្បកម្ម​ត្រីមាស​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​រំចេក​៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ​ជា​សិប្បកម្ម​មួយក្នុង​ចំណោម​សហគ្រាស​ចំនួន ៧ ដែល​បាន​ចូលរួម​​អនុវត្ត​គម្រោង​​ទប់ស្កាត់​ការប្រែប្រួលអាកាសធាតុ​ដែល​គាំទ្រ​ដោយ​ក្រសួង​បរិស្ថាន។

លោកស្រី វង សុក​យ៉ែ​ម ម្ចាស់​សិប្បកម្ម​ត្រីមាស​បាន​ឱ្យ​ដឹង​ថា​ សិប្បកម្ម​ផលិត​ទឹក​ត្រី​របស់​អ្នក​ស្រី​បាន​ចាប់ផ្ដើម​ដំណើរការ​​តាំង​ពី​ឆ្នាំ ២០០៩។ ដោយ​ទទួល​បាន​គាំទ្រ​ពី​ក្រសួង​បរិស្ថាន​និង​អង្គការ CCCA សិប្បកម្ម​របស់អ្នកស្រី​បាន​ចូលរួម​អនុវត្ត​វិធានការ​ការពារ​​បរិស្ថាន​ ដោយ​បាន​រៀបចំ​ប្រព័ន្ធ​ប្រព្រឹត្តិកម្ម​កាក​សំណល់​ទឹក​កខ្វក់ រួម​ទាំង​បាន​កសាង​បំពង់​បញ្ចេញ​ផ្សែង​ដើម្បី​បំបាត់​​ក្លិនស្អុយ​ផង​ដែរ។​

​​អ្នកស្រី​បន្ត​ថា តាម​រយៈ​ការ​ចូលរួម​អនុវត្ត​គម្រោង បានជួយ​​បង្កើន​ប្រសិទ្ធភាព​ដល់​ខ្សែ​សង្វាក់​ផលិតកម្ម​រួម​​ទាំង​កាត់​បន្ថយ​ការ​ចំណាយ​ក្នុង​សិប្បកម្ម​បាន​​ពី ៦០ ទៅ ៧០ ភាគរយ។

ដោយឡែក​សិប្បកម្ម​ហេង ច័ន្ទនី អង្គរមាស​ ជា​សិប្បកម្ម​មួយ​ទៀត​នៅក្រុងបាត់ដំបងដែល​កំពុង​អនុវត្ត​គម្រោង​ការពារ​បរិស្ថាន​ក្រោម​ការ​គាំទ្រ​ពី​ក្រសួង​បរិស្ថាន និង​អង្គការ CCCA។

លោកស្រី ញ៉ែម ចន្ទនី នាយិកា​ក្រុមហ៊ុន​អង្គរមាស​បាន​គូស​បញ្ជាក់​ថា ក្រោយ​មាន​ការ​ជួយគាំទ្រ​តាមរយៈ​ភាព​ជា​ដៃគូ​ក្នុង​ការ​អនុវត្ត​កម្មវិធី CCCA ដែល​បាន​ជួយ​ជំរុញ​និង​បណ្ដុះបណ្ដាល​ជា​បន្ត​បន្ទាប់ ​បាន​​ធ្វើ​ឲ្យ​អ្នក​ស្រី​យល់​ដឹងច្រើន​ពី​ផល​ប៉ះពាល់​បរិស្ថាន​ពី​វិស័យ​ឧស្សាហកម្ម។

«ពី​មុនខ្ញុំ​មិន​បាន​យល់​ដឹង​​ពី​ការ​គ្រប់គ្រង​កាក​សំណល់​ក្នុង​សិប្បកម្ម ឥលូវនេះ​សូម្បី​តែ​សំណល់​រាវ​ក៏​​ត្រូវ​មាន​ការ​ស្តុក​ទុក​ឲ្យ​បាន​ត្រឹមត្រូវ​មុន​បង្ហូរ​​ចូល​ប្រព័ន្ធ​លូ​សាធារណៈ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាននិង​មនុស្សជុំវិញ។

គួរ​បញ្ជាក់​ថា ក្រុម​អ្នក​សារព័ត៌មាន​ចំនួន​ ២៥ ​ស្ថាប័ន​​មក​ពី​រាជធានី​ភ្នំពេញ​បា​នចុះ​ទស្សនកិច្ច​ស្វែង​យល់​ពី​ការ​អនុវត្ត​គម្រោង​ CCCA3 តាមសហគ្រាស​ សិប្បកម្មក្នុង​ខេត្ត​បាត់ដំបង​ចាប់ពី​ថ្ងៃ​ទី ២២ ​ដល់​ថ្ងៃ​ទី ២៤​ខែ​ធ្នូ ឆ្នាំ ២០២៣ ជា​ផ្នែក​មួយ​ចូលរួមគាំំទ្រ​ដល់​កិច្ច​ការពារ​​បរិស្ថាន ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ ការ​អភិរក្ស​ជីវៈ​ចម្រុះ ឆ្លើយតបការប្រែប្រួលអាកាសធាតុ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ១៤ នាទី មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ១៦ នាទី មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម១ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម