Connect with us

ជីវិតកម្សាន្ដ

នៅ សូនីតា ប្រាប់កុំឲ្យ Miss មួយចំនួនឈ្លើយ និងមានចរិតខ្មឺតពេក

បានផុស

នៅ

អតីត​តារា​សម្ដែង និង​ជា​ពិធី​​ការិនី​រូប​ស្រស់​អ្នក​នាង នៅ សូនីតា បាន​ចេញ​​មក​​សម្ដែង​​ការ​​ហួស​ចិត្ត និង​រិះគន់​ទៅ​លើ Miss (បវរកញ្ញា) មួយ​ចំនួន​ថា បាន​ល្បី​ចរិត​​ចេញ​មក​ឈ្លើយ​ហើយ​​ថែម​ទាំង​​ខ្មឺត​ទៀត ខណៈ​អ្នក​​គាំទ្រ​ក៏​​យល់​​ឃើញ​​ដូច សូនីតា ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ​ឃើញ​ទង្វើ​បែប​នេះ​អ្នក​នាង នៅ សូនីតា បាន​លើក​ឡើង​​តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​ខ្លួន​ដោយ​បង្ហាញ​អារម្មណ៍​ហួសចិត្ត និង​បាន​ផ្ដាំ​ថា​​កុំ​ឲ្យ​មាន​ភាព​អំនួត​ជ្រុល​ពេក​ក្រែង​ថ្ងៃ​ណា​មួយ​​ឈរ​ជើង​មិន​បាន​យូរ​ក្នុង​វិស័យ​មួយ​នេះ។ ទោះ​បី​យ៉ាង​ណា ​គេ​ក៏​មិន​ទាន់​ដឹង​ដែរ​ថា​តើ​អ្នក​នាង នៅ សូនីតា លើក​ឡើង​ចង់​សំដៅ​លើ​បវរកញ្ញា​រូប​​ណា​នោះ​ទេ។

អតីត​ពិធី​ការិនី​ពោរ​ពេញ​សំនួន​​វោហារ​សព្ទ​គឺ​អ្នកនាង នៅ សូនីតា បាន​បញ្ជាក់​ខ្លឹម​សារ​ខ្លី​ដោយ​អត្ថន័យ​ថា” Miss ឥឡូវ​ឈ្លើយ​គួរសម​ ថែ​ចរិត​បែប​នេះ​ឲ្យ​បាន​យូរ​​បន្តិច​ទៅ​នាង កុំ​ខ្មឺត​ពេក​​ក្រែង​ឈរ​ជើង​មិន​បាន​យូរ ផ្ដាំ​ត​កូន​ចៅ អស់​ស្លូត​ត្រឹម​នេះ​ហើយ” ។ បន្ទាប់​ការ​លើក​​ឡើង​​ខាង​លើ​​របស់​ នៅ សូនីតា ក៏​មាន​ការ​​បញ្ចេញ​មតិ​​មួយ​ចំនួន​​ពី​​អ្នក​​គាំទ្រ​​ផង​ដែរ។

ចំណែក​លោក អ៉ិន សុភិន ដែល​​ជា​អ្នក​គ្រប់គ្រង​កម្មវិធី​បវរកញ្ញា​​មួយ​រូប​ផង​នោះ​ក៏​បាន​បញ្ចេញ​ទស្សនៈ​យល់​ឃើញ​ដូច​អ្នក​នាង នៅ សូនីតា ផង​ដែរ។ លោក​បាន​និយាយ​ខ្លី​ថា“តិច​ទៀត Miss អស់​ហ្នឹង​គ្មាន​គេ​មើល​មុខ​ទេ បើ​ចរិត​គាត់​​អ៊ីចឹង​ខ្ញុំ​ដឹង​​ចរិត​ច្បាស់​ណាស់“។ យ៉ាង​ណា​​ គេ​មិន​ទាន់​ដឹង​ទេ​ថា​បវរកញ្ញា​រូប​ណា​ឡើយ​ដែល​ធ្វើ​ឲ្យ​អ្នកនាង នៅ សូនីតា អន់​ចិត្ត​ដល់​ថ្នាក់​នេះ​ទេ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៨ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ៨ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ២១ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ២៣ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម