Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកកាន់ទុក្ខឧត្តមសេនីយ៍កំពូល អ៊ីរ៉ង់ ស្រែកជុំវិញមឈូសថា “ស្លាប់ទៅពួក​អ៊ីស្រាអែល ស្លាប់ទៅអាមេរិក”

បានផុស

នៅ

ប្រជាជនអ៊ីរ៉ង់កាលពីថ្ងៃព្រហស្បតិ៍បានចូលរួមពិធីបុណ្យសពទីប្រឹក្សាជាន់ខ្ពស់របស់ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRG) លោក Sayyed Razi Mousavi ខណៈអ្នកកាន់ទុក្ខបានស្រែកជុំវិញមឈូសរបស់ឧត្តមសេនីយ៍កំពូលរូបនេះថា “ស្លាប់ទៅពួកអ៊ីស្រាអែល ស្លាប់ទៅពួកអាមេរិក” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកកាន់ទុក្ខជាច្រើនបានបញ្ចេញកំហឹងរបស់ពួកគេជាមួយនឹងការអំពាវនាវឲ្យមានការប៉ះប៉ូវផ្លូវចិត្តដល់ប្រជាជនអ៊ីរ៉ង់ ជាពិសេសពួកគេគាំទ្រឲ្យមានការសងសឹកទៅលើអ្នកពាក់ព័ន្ធទាំងអស់ចំពោះការវាយប្រហារសម្លាប់លោក Mousavi ។ ប៉ុន្តែទោះជាយ៉ាងណា ក៏មានអ្នកកាន់ទុក្ខមួយចំនួនស្នើឲ្យបិទបញ្ចប់ព្រឹត្តិការណ៍មួយនេះត្រឹមប៉ុណ្ណឹងទៅចុះ ដោយសារតែវាអាចនឹងបញ្ឆេះភាពតានតឹងបន្ថែមទៀតដល់តំបន់មជ្ឈិមបូព៌ា ។

លោក Mousavi ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារទម្លាក់បែកតាមអាកាសរបស់កងកម្លាំងអ៊ីស្រាអែលនៅជិតរដ្ឋធានីដាម៉ាសនៃប្រទេសស៊ីរីកាលពីថ្ងៃចន្ទ ទី២៥ ខែធ្នូ ខណៈពិធីបុណ្យរបស់មន្ត្រីកំពូលរបស់អ៊ីរ៉ង់រូបនេះកំពុងរៀបចំឡើងក្នុងទីក្រុងតេហេរ៉ង់ ។

មន្ត្រីកំពូលរូបនេះបានបម្រើការជាទីប្រឹក្សាយោធាជាន់ខ្ពស់កងកម្លាំង Quds ដែលជាអង្គភាពប្រតិបត្តិការពិសេសនៃឆ្មាំបដិវត្តន៍ប្រតិបត្តិការនៅស៊ីរី លីបង់ និងអ៊ីរ៉ង់ ហើយលោកក៏ជាអ្នកគាំទ្រយ៉ាងស្មោះអស់ពីដួងចិត្តដល់ក្រុមសកម្មប្រយុទ្ធដែលមានជម្លោះជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិកផងដែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ មេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRG) លោកឧត្តមសេនីយ៍ Hossein Salami បាននិយាយនៅក្នុងសុន្ទរកថាមួយថា ការសងសឹករបស់អ៊ីរ៉ង់ចំពោះការស្លាប់បាត់បង់ជីវិតនៃឥស្សរជនជាន់ខ្ពស់របស់យើងនៅពេលនេះ គឺគ្មានអ្វីក្រៅពីការកម្ចាត់អ៊ីស្រាអែលវិញនោះទេ ។

គួរបញ្ជាក់ថា នេះគឺជាការស្លាប់បាត់បង់ជីវិតរបស់មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ទី ២ ហើយនៅខាងក្រៅប្រទេសរបស់ខ្លួន ចាប់តាំងពីមេបញ្ជាការកងកម្លាំង Quds លោក Qasem Soleimani ត្រូវបានធ្វើឃាតនៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិកនៅក្នុងទីក្រុងបាដាដប្រទេសអ៊ីរ៉ាក់កាលពីខែមករា ឆ្នាំ២០២០ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ អ៊ីស្រាអែល ទម្លាក់គ្រាប់បែកសម្លាប់ឧត្តមសេនីយ៍កំពូលមួយរូបរបស់ អ៊ីរ៉ង់ ប្រចាំនៅ ស៊ីរី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម