ជីវិតកម្សាន្ដ
BLACKPINK លែងបន្តសកម្មភាពផ្ទាល់ខ្លួន នៅក្រោមផលិតកម្ម YG ហើយ ចាប់ពីឆ្នាំ២០២៤
នៅថ្ងៃទី២៩ ខែធ្នូ ផលិតកម្ម YG Entertainment បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយ ដើម្បីបញ្ជាក់ថា សមាជិករបស់ BLACKPINK ទាំងអស់ នឹងមិនអនុវត្តការផ្សព្វផ្សាយផ្ទាល់ខ្លួន ឬសកម្មភាពទោសរបស់ពួកគេក្រោមស្លាកសញ្ញានោះទៀតទេ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ទីភ្នាក់ងារនៅថ្ងៃនេះបញ្ចាក់ឲ្យច្បាស់ថា “មួយរយៈមុននេះ YG Entertainment បានបន្តកិច្ចសន្យារបស់ BLACKPINK សម្រាប់ការផ្សព្វផ្សាយរបស់ក្រុមជាក្រុម។ ឥឡូវនេះពួកយើងបានឈានដល់កិច្ចព្រមព្រៀងមួយ ក្នុងការមិនចុះកិច្ចសន្យាសម្រាប់ការផ្សព្វផ្សាយបុគ្គលរបស់សមាជិក។ ផលិតកម្មសន្យាថា នឹងគាំទ្រសកម្មភាពក្រុមរបស់ BLACKPINK ជាមួយនឹងធនធានដែលមានទាំងអស់ ហើយថែមទាំងលើកទឹកចិត្តដល់សកម្មភាពផ្ទាល់ខ្លួនរបស់សមាជិកដោយបេះដូងកក់ក្តៅផងដែរ។ សូមអរគុណ!”
ទោះយ៉ាងណានេះក្ដី កាលពីមុន Jennie បានប្រកាសពីការចាប់ផ្តើមថ្មីរបស់នាងនៅស្លាកយីហោផ្ទាល់ខ្លួនរបស់នាង ដែលមានឈ្មោះថា OA (ODDATELIER) ខណៈដែលសមាជិកដែលនៅសល់របស់ BLACKPINK មិនទាន់បង្ហាញផែនការជាក់លាក់បន្ថែមទៀតសម្រាប់សកម្មភាពផ្ទាល់ខ្លួនរបស់ពួកគេនៅឆ្នាំ ២០២៤។ ក្រោយមក អ្នកខាងក្នុងឧស្សាហកម្មជឿថា Lisa កំពុងពិភាក្សាអំពីកិច្ចសន្យាជាមួយក្រៅប្រទេស ស្របពេលដែល Jisoo កំពុងស្វែងរកឱកាសដើម្បីពង្រីកអាជីពសម្តែងរបស់នាងនាងនាថ្ងៃខាងមុខទៀត៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អតីតប្រធានាធិបតី Moon Jae In ថ្លែងទាំងឈឺចាប់ និងទាមទារស៊ើបអង្កេតលើការស្លាប់ Lee Sun Gyun
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង