ព័ត៌មានជាតិ
មន្ត្រីក្រសួងមហាផ្ទៃ៖ គោលនយោបាយឃុំសង្កាត់មានសុវត្ថិភាព នៅតែជាឧបករណ៍សម្រាប់ដោះស្រាយបញ្ហាក្នុងមូលដ្ឋាន
រដ្ឋលេខាធិការ និងជាតំណាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ផាន់ ចាន់ធុល បានបញ្ជាក់ថា គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព នៅតែជាឧបករណ៍ដ៏សំខាន់មួយសម្រាប់ដោះស្រាយវិបត្តិសង្គម ដែលកំពុងកើតមាននៅតាមមូលដ្ឋាន។
ក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តគោលនយោបាលភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ លោក ផាន់ ចាន់ធុល បានលើកឡើងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅតែចាត់ទុកបញ្ហាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម គឺជាមូលដ្ឋានគ្រឹះនៃការកសាងប្រទេស និងកំណែទម្រង់រដ្ឋ ដែលក្នុងនោះ កម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ជាគ្រឹះដ៏រឹងមាំក្នុងការគាំទ្រដល់សកម្មភាពទាំងនេះ។
លោករដ្ឋលេខាធិការ គូសបញ្ជាក់ថា តាមរយៈនេះ គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព នៅតែជាឧបករណ៍ដ៏សំខាន់មួយសម្រាប់ការដោះស្រាយវិបត្តិសង្គម ដែលតែងតែកើតមានឡើងជារៀងរាល់ថ្ងៃនៅក្នុងមូលដ្ឋាន ក៏ដូចជាចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផ្ទាល់ប្រចាំថ្ងៃ។ លោក បន្តថា ការធានាបាននូវភូមិ ឃុំ សង្កាត់មានសុវត្ថិភាព នឹងបង្កបាននូវសេចក្តីសុខក្សេមក្សាន្តជូនដល់ប្រជាពលរដ្ឋទូទៅនៅក្នុងមូលដ្ឋាន ជាពិសេសសន្តិសុខ សណ្ដាប់ធ្នាប់សង្គមមានភាពល្អប្រសើរ។
បើតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដែលបានធ្វើបទអន្តរាគមន៍ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តគោលនយោបាលភូមិ ឃុំ សង្កាត់មានសុវត្ថិភាព របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៨ ខែធ្នូ គឺនៅក្នុងឆ្នាំ២០២៣នេះ ប៉ុស្តិ៍នគរបាលរដ្ឋបាល ក្រោមចំណុះស្នងការ ដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលជាប់ចំណាត់ថ្នាក់ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពបានល្អនោះ មាន៥៨ប៉ុស្តិ៍ ជាប់លេខ១, ៨ប៉ុស្តិ៍ ជាប់លេខ២ និងលេខ៣ មានចំនួន១ប៉ុស្តិ៍ បើប្រៀបឆ្នាំមុន លេខ១ កើនចំនួន៤៕
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ