ព័ត៌មានជាតិ
អាជ្ញាធរបន្ទាយមានជ័យហាមប្រើប្រាស់ផាវ និងគ្រឿផ្ទុះក្នុងថ្ងៃចូលឆ្នាំចិនវៀតណាម
អាជ្ញាធរខេត្តបន្ទាយមានជ័យ បានចេញវិធានការ ៥ ចំណុចដើម្បីទប់ស្កាត់បាតុភាពផ្សេងៗ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាម ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែកុម្ភៈនេះ។ ជាវិធានការទប់ស្កាត់ការដុតផាវ និងលក់ដូរគ្មានការអនុញាតពីសមត្ថកិច្ច អាជ្ញាធរ។
សេចក្តីណែនាំដែលចុះហត្ថលេខាងដោយ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យឲ្យដឹងថា កុមារតូចឬយុវជនខ្លះតែងបាននាំគ្នាទិញផាវមកដុតលេងនៅតាមមុខផ្ទះឬតាមផ្លូវសាធារណៈសាធារណៈជាកម្សាន្តធ្វើឱ្យរំខាននិងប៉ះពាល់ដល់អ្នកដទៃរស់នៅជិតខាងឬអ្នកធ្វើដំណើរតាមដងផ្លូវសាធារណៈ។
វិធានការណែនាំរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យទាំង ៥ ចំណុចរួមមាន៖
១. ហាមការនាំយករំសេវផ្ទុះដាក់លក់ដោយពុំមានការអនុញាតពីអាជ្ញាធរ។
២. អាជ្ញាធរត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យបានដឹងគ្រប់ៗគ្នា។
៣. អាណាព្យាបាលត្រូវណែនាំនិងហាមឃាត់កូនឲ្យបានកុំឲ្យទិញ នឹងដុតផាវជាល្បែងកម្សានជាដាច់ខាត់។
៤. ត្រូវប្រុងប្រយ័ត្នពេលសែនព្រេន ហើយបិទទ្វារផ្ទះចោល ធ្វើដំណើរទៅឆ្ងាយត្រូវរៀបចំពន្លត់ទៀន ធូបមុនចេញដំណើរកម្សាន្ត
៥. សមត្ថកិច្ចស្នងការខេត្ត និងកងរាជអាវុធហត្ថខេត្ត ត្រូវចាត់កម្លាំងដើរល្បាត និងត្រួតពិនិត្យសកម្មភាពណែនាំខាងលើឲ្យបានហ្មត់ចត់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព