កីឡា
ជើងខ្លាំង Takeru ប៉ះ Rodtang បានតម្លៃខ្លួន៧៥ម៉ឺនដុល្លារមានប្រវត្តិមិនធម្មតា
កីឡាករឃីកបុកស៊ីងជប៉ុន Takeru Segawa នឹងទទួលបានតម្លៃខ្លួនចំនួន៧៥ម៉ឺនដុល្លារអាមេរិកសម្រាប់ការប្រកួតជាមួយកីឡាករថៃ Rodtang Jitmuangnon ចុងខែមករា ឆ្នាំ២០២៤ នៅសង្វៀន ONE Championship ប្រទេសជប៉ុន។
Takeru ជាកីឡាករឃីកបុកស៊ីងជប៉ុនមួយរូបដែលទទួលបានជោគជ័យខ្លាំងក្នុងអាជីពរបស់ខ្លួន បន្ទាប់ពីចាប់ផ្តើមប្រឡូកអាជីពប្រដាល់ជាផ្លូវការកាលពីឆ្នាំ២០០៨រហូតដល់បច្ចុប្បន្ន ប៉ុន្តែមុនពេលប្រកួតអាជីពរូបគេក៏បានប្រកួតលក្ខណៈស្ម័គ្រចិត្តជាច្រើន។
ដំបូងឡើយ រូបគេបានចាប់អារម្មណ៍ប្រដាល់ឃីកបុកស៊ីងតាមរយៈការទស្សនាកីឡាករ Andy Hug ប្រកួតពាន K-1 Grand Prix។ បន្ទាប់ពីត្រូវបានបណ្តេញចេញពីការសិក្សានៅវិទ្យាល័យ រូបគេបានទៅប្រទេសថៃដើម្បីហ្វឹកហាត់ប្រដាល់ពេញលេញ ហើយក៏បានចេញប្រកួតនៅឆ្នាំ២០០៧។
ការប្រកួតស្ម័គ្រចិត្តពីឆ្នាំ២០០៧ ដល់២០០៩ រូបគេបានឡើងសង្វៀន១៧ដងគឺឈ្នះ១៣ដង ចាញ់១ និងស្មើ១។ យ៉ាងណា នៅឆ្នាំ២០១៨ រូបគេក៏បានប្រកួតលក្ខណៈអាជីពលើកដំបូងជាមួយកីឡាករថៃ Eksiam នៅសង្វៀនធំ Rajadamnern នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០០៨ ដោយបានចាញ់ពិន្ទុ បន្ទាប់ពីតស៊ូ៥ទឹក។
ឈានចូលឆ្នាំ២០០៩ Takeru បានបន្តប្រកួតរហូតដល់ឥឡូវដោយឆ្លងកាត់លើសង្វៀន៤៥ដង ឈ្នះ៤២ដង និងចាញ់តែ៣ដងប៉ុណ្ណោះ ក្នុងនោះផ្តួលដៃគូឲ្យសន្លប់២៥ដង។ ក្រៅពីចាញ់កីឡាករថៃសម្រាប់ការប្រកួតអាជីពលើកដំបូង រូបគេបានចាញ់មិត្តរួមជាតិ Yuki Kyotani ដោយគ្រូពេទ្យបញ្ឈប់ក្នុងទឹកទី១ក្នុងឆ្នាំ២០១២ និងចាញ់ពិន្ទុជើងខ្លាំង Tenshin Nasukawa ក្នុងឆ្នាំ២០២២។
កីឡាករអាយុ៣២ឆ្នាំជប៉ុនរូបនេះបានឈ្នះខ្សែក្រវាត់ជាច្រើនគ្រឿងក្នុងអាជីពរបស់ខ្លួន។
ឆ្នាំ២០១៣ ឈ្នះខ្សែក្រវាត់១គ្រឿង
- Krush Featherweight
ឆ្នាំ២០១៥ ឈ្នះខ្សែក្រវាត់២គ្រឿង
- K-1 World GP Super Batamweight
- K-1 Super Batamweight
ឆ្នាំ២០១៦ ឈ្នះខ្សែក្រវាត់២គ្រឿង
- K-1 World GP Featherweight
- K-1 Featherweight
ឆ្នាំ២០១៨ ឈ្នះខ្សែក្រវាត់២គ្រឿង
- K-1 World GP Super Featherweight
- K-1 Super Featherweight
ឆ្នាំ២០២៣ ឈ្នះខ្សែក្រវាត់២គ្រឿង
- ISKA K-1 World Lightweight
- KGP K-1 World Lightwieht
រូបគេបានក្លាយជាកីឡាករតែម្នាក់គត់ដែលបានឈ្នះជើងឯក៣ប្រភេទទម្ងន់ផ្សេងគ្នានៅក្នុងប្រវត្តិសាស្ត្រស្ថាប័នប្រដាល់ឃីកបុកស៊ីងពិភពលោក K-1។
Takeru បានចុះកុងត្រាចូលស្ថាប័នប្រដាល់ធំប្រចាំតំបន់អាស៊ី ONE Championship កាលពីខែមេសា ឆ្នាំ២០២៣ ប៉ុន្តែទើបតែចូលដើមឆ្នាំ២០២៤ខាងមុខទើបទទួលបានឱកាសប្រតកួតនៅសង្វៀននេះ។ តាមសារព័ត៌មានដែលបានចេញផ្សាយថ្មីៗកន្លងទៅនេះបង្ហាញថា រូបគេនឹងទទួលបានតម្លៃខ្លួនចំនួន៧៥ម៉ឺនដុល្លារអាមេរិកនៅពេលប្រកួតជាមួយកីឡាករថៃ Rodtang ដែលទទួលបាន៣០ម៉ឺនដុល្លារអាមេរិក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ នៅប្រទេសជប៉ុន។
Rodtang នឹងក្លាយជាកីឡាករថៃទី៦ដែលបានប្រកួតជាមួយ Takeru ខណៈ៥នាក់កន្លងមករូបគេធ្លាប់ចាញ់ពិន្ទុតែម្តងគត់៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២២ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់