ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ការងារ លើកទឹកចិត្តនិយោជក វិនិយោគលើទារកដ្ឋាន និងមតេយ្យសិក្សា នៅក្បែររោងចក្រ ឲ្យបានច្រើន
មន្ត្រីជាន់ខ្ពស់ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកទឹកចិត្តប្រជាពលរដ្ឋ ក៏ដូចជានិយោជក វិនិយោគទៅលើផ្នែកទារកដ្ឋាន និងមតេ្តយ្យសិក្សាក្បែររោងចក្រឲ្យបានច្រើន នៅទូទាំងប្រទេស ដើម្បីជួយសម្រាលបន្ទុកដល់ក្រុមគ្រួសារកម្មករ-និយោជិត។
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ២៩ ធ្នូនេះថា «ការលើកទឹកចិត្តឲ្យមានការបង្កើតទារកដ្ឋាន និងមតេ្តយ្យសិក្សានៅក្បែររោងចក្រឲ្យបានច្រើនបន្ថែមទៀតនេះ ដើម្បីជួយសម្រាលបន្ទុកដល់គ្រួសារកម្មករ-និយោជិត ទី១.ឪពុកម្តាយបានរស់នៅក្បែរកូន ថ្នាក់ថ្នមកូន។ ទី២.ផ្តល់កម្លាំងចិត្ត និងពេលវេលាដល់ឪពុកម្តាយក្នុងការបំពេញការងារ។ ទី៣.ផ្តល់ការអប់រំប្រកបដោយគុណភាព សីលធម៌ដល់កូនៗ និងទី៤.ផ្តល់ទំនុកចិត្តដល់ឪពុកម្តាយក្នុងការរស់នៅ និងចិញ្ចឹមបីបាច់កូន»។
ទន្ទឹមនេះ លោក កត្តា អ៊ន បានអំពាវនាវដល់ទារកដ្ឋាន និងមត្តេយ្យសិក្សា សូមផ្តល់តម្លៃសមស្របដើម្បីឲ្យកម្មករ-និយោជិត មានលទ្ធភាពយកកូនទៅផ្ញើ ឬ សិក្សា កុំឲ្យប៉ះពាល់ប្រាក់ចំណូលរបស់ពួកគាត់ និងលើកទឹកចិត្តប្រជាពលរដ្ឋ ក៏ដូចជានិយោជក សូមវិនិយោគផ្នែកនេះឲ្យបានច្រើនតាមរោងចក្រនានា នៅទូទាំងប្រទេស។
គួរបញ្ជាក់ថា បច្ចុប្បន្ន មានទារកដ្ឋាន និងមតេយ្យសិក្សា បានបង្កើតឡើងច្រើននៅក្បែររោងចក្រ បង្កលក្ខណៈងាយស្រួលដល់កម្មករ-និយោជិត ក្នុងការផ្ញើកូនៗ ឲ្យគេជួយថែទាំប្រចាំថ្ងៃ ឬ បញ្ជូនកូនទៅសិក្សាពេញ ១ ថ្ងៃ បានជួយសម្រាលបន្ទុកដល់ឪពុកម្ដាយ ខណៈកន្លងមកពេលកម្មការិនីសម្រាលកូនតែងតែផ្ញើឲ្យឪពុកម្ដាយនៅស្រុកកំណើតជួយមើលថែទាំចៅៗ រហូតដល់ធំដល់អាយុចូលរៀន៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៦ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី