Connect with us

ព័ត៌មានជាតិ

ទេសចរដែលមកកម្សាន្តនៅឆ្នេរអូរឈើទាល និងឆ្នេរអូរត្រេះ នឹងមាន Wi-fi ប្រើដោយឥតគិតថ្លៃ  

បានផុស

នៅ

រដ្ឋបាលខេត្តព្រះសីហនុ បានដំឡើងប្រព័ន្ធ Wi-Fi ល្បឿនលឿនសាធារណៈរួចរាល់ហើយ នៅទីតាំងឆ្នេរអូរឈើទាល និងឆ្នេរអូរត្រេះ ដែលអាចឱ្យពលរដ្ឋ ជាពិសេសអ្នកទេសចរដែលមកលេងកម្សាន្តនៅតំបន់ឆ្នេរទាំងពីរនេះ មាន Wi-fi ប្រើដោយឥតគិតថ្លៃ។ នេះបើតាមការឱ្យដឹងដោយលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ នៅថ្ងៃទី២៩ ធ្នូនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង ឌីម៉ង់ បានប្រាប់កម្ពុជាថ្មី យ៉ាងដូច្នេះថា «គម្រោងនៃការបំពាក់ប្រព័ន្ធ Wi-fi ល្បឿនលឿនសាធារណៈ នៅក្នុងក្រុងព្រះសីហនុនេះ ជាគម្រោងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រោមការចង្អុលបង្ហាញសម្របសម្រួលដោយលោកអភិបាលខេត្តព្រះសីហនុ ដែលធ្វើឡើងនៅលើបង្គោលភ្លើងចំនួន៣កន្លែង នៅតាមទីតាំងឆ្នេរអូរឈើទាល និង៣កន្លែងទៀត នៅតាមបណ្ដោយឆ្នេរអូរត្រេះ»។ បើតាមលោកភិបាលរងរូបនេះ Wi-fi ល្បឿនលឿនសាធារណៈនៅទីតាំងឆ្នេរទាំងពីរនេះ នឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ចាប់ពីថ្ងៃឆ្លងឆ្នាំខាងមុខនេះតែម្ដង។  

គួរជម្រាបថា ថ្លែងនៅក្នុងពិធីបិទសិក្ខាសាលា​ស្តីពី​ការពង្រឹង​សមត្ថភាព​អនុវត្ត​ការងារ​សម្រាប់​គ្រប់​មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ នៅខេត្តព្រះសីហនុ កាលពីអំឡុងខែឧសភា ឆ្នាំ​២០២៣ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តី​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបង្ហាញបំណងរបស់​ក្រសួង​ដែលគ្រោងរៀបចំ​ផែនការ​យកខេត្តព្រះសីហនុ ជាខេត្តអាទិភាព ក្នុងការ​ពង្រឹង​ និងពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍ ជាពិសេស​ គឺគម្រោង​​ដំឡើង​ Wi-Fi សាធារណៈ​ដោយ​ឥតគិតថ្លៃ នៅតំបន់ឆ្នេរ និង​ទីប្រជុំជនអាទិភាព​ផ្សេងទៀតក្នុងខេត្តជាប់ឆ្នេរសមុទ្រដ៏មានសក្តានុពលមួយនេះ។ 

បើតាមលោករដ្ឋមន្ត្រី ជា វ៉ាន់ដេត ក្រៅពីការរៀបចំគម្រោង​​ដំឡើង​ Wi-Fi សាធារណៈ​ដោយ​ឥតគិតថ្លៃ នៅតំបន់ឆ្នេរក្នុងខេត្តព្រះសីហនុ ក្រសួងប្រៃសណីយ៍ ក៏មានគម្រោងដាក់ពង្រាយប្រព័ន្ធគមនាគមន៍អ៊ីនធឺណិត និងប្រព័ន្ធតភ្ជាប់កាមេរ៉ាសុវត្ថិភាពឱ្យខេត្តព្រះសីហនុ ​សំដៅប្រែក្លាយជាខេត្តស៊ីវិល័យ​នៅតំបន់​នីរតីរបស់កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៣៦ នាទីutes មុន

ក្រសួង​អប់រំ ណែនាំ​​៣​ចំណុច​ឲ្យ​ សហព័ន្ធ​គុន​ខ្មែរ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ថ្មី

ព័ត៌មានជាតិ៣៧ នាទីutes មុន

មិត្តស្រីមហាសេដ្ឋី Bezos ស្លៀកពាក់មិនសមរម្យនៅក្នុង​ពិធី​ស្បថ​ឡើង​កាន់​តំណែងរបស់លោក ត្រាំ

ព័ត៌មានអន្ដរជាតិ៤៣ នាទីutes មុន

BYD គ្រោងបញ្ចប់ការសាងសងរោងចក្រផលិតរថយន្តអគ្គិសនី ១ ប៊ីលាន​ដុល្លារ នៅឥណ្ឌូណេស៊ី ចុងឆ្នាំនេះ

សន្តិសុខសង្គម៥៦ នាទីutes មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

ព័ត៌មានអន្ដរជាតិ៥៨ នាទីutes មុន

តម្លៃមាសអន្តរជាតិកើនឡើង ដោយ​ ត្រាំ មិនសូវគឃ្លើនចំពោះគោលនយោ​បាយពន្ធ ពេលស្បថចូលកាន់តំណែង

Sokha Hotels

ព័ត៌មានពេញនិយម