Connect with us

ព័ត៌មានជាតិ

ក្រសួងរ៉ែព្រមានដកអាជ្ញាបណ្ណបើក្រុមហ៊ុនធ្វើអាជីវកម្មខ្សាច់បូមខុសពីកន្លែងដែលបានកំណត់

បានផុស

នៅ

ក្រសួងរ៉ែ និងថាមពល និងអាជ្ញាធរខេត្តកណ្តាលឱ្យក្រុមហ៊ុន គ្លូប៊លហ្គ្រីន (ខេមបូឌា) ដែលធ្វើអាជីវកម្មខ្សាច់សំណង់ តាមដងទន្លេមេគង្គ ក្នុងភូមិសាស្ត្រ ស្រុកល្វាឯម និងស្រុកកៀនស្វាយអនុវត្តឲ្យបានតាមកិច្ចសន្យា និងលក្ខខណ្ឌ​ដែលមានក្នុងអាជ្ញាបណ្ណ មិនត្រូវបូមនៅខុសពីកន្លែងដៅ ដែលបានកំណត់ ឬបូមកៀកច្រាំងទន្លេជាដាច់ខាត ករណីធ្វើខុសកិច្ចសន្យា អាចប្រឈមនឹងការផាកពិន័យតាមច្បាប់ ឬបិទអាជ្ញាប័ណ្ណតែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការហាមប្រាមបែបនេះបានធ្វើឡើងកាលពីថ្ងៃទី២៨ធ្នូ នៅក្នុងវេទិកាសាធារណៈ ផ្សព្វផ្សាយ និងពិគ្រោះយោបល់​ជាមួយប្រជាពលរដ្ឋពាក់ព័ន្ធនឹងការធ្វើអាជីវកម្មខ្សាច់សំណង់របស់ក្រុមហ៊ុន គ្លូប៊លហ្គ្រីន (ខេមបូឌា) ។

ថ្លែងក្នុងវេទិកានេះ លោក កែវ ទួត អគ្គនាយករង នៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែ និងថាមពលបានអំពាវនាវ ដល់ប្រជាពលរដ្ឋនៅតាមដងទន្លេ ទាំងអស់ឱ្យចូលរួមតាមដាននូវរាល់សកម្មភាពនានាដែលខុស​ពីលក្ខខណ្ឌរបស់​ក្រសួងក្នុងការបូមខ្សាច់ ដូចជាបូមខ្សាច់លើសម៉ោងកំណត់ បូមខុសទីតាំងដែលក្រសួងបានកំណត់ និងការដឹក​ជញ្ជូនខ្សាច់ខុសបទដ្ឋានបច្ចេកទេស ត្រូវរាយការណ៍មកអាជ្ញាធរ និងក្រសួងជាបន្ទាន់តាមរយៈលេខទូរស័ព្ទលេខ ៧២៧ បានគ្រប់ពេលវេលា ដោយមិនអស់លុយ ហើយថែមទាំងរក្សានូវការសម្ងាត់ជូនផងដែរ ដើម្បីឲ្យក្រសួងចាត់​វិធានការផា​ពិន័យ ឬអាចឈានទៅដល់ការបិទអាជីវកម្មតែម្ដង។

លោក ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ថា ការបូមស្តារខ្សាច់ និងដីល្បាយខ្សាច់ក្នុងទន្លេនេះ គឺជាផលប្រយោជន៍របស់ប្រជាពលរដ្ឋ ព្រោះធ្វើឡើងតាមបច្ចេកទេស និងមានអាជ្ញាប័ណ្ណត្រឹមត្រូវ ដើម្បីសម្រួល​ចរន្តទឹកធ្វើឱ្យទន្លេមានសភាពជ្រៅឡើងវិញ កាត់បន្ថយការបាក់ច្រាំងទន្លេ និងផ្តល់ចំណូលពន្ធមក​ឲ្យឃុំសម្រាប់​អភិវឌ្ឍន៍នៅមូលដ្ឋានផងដែរ ស្របពេលដែលប្រទេសកំពុងតែមានការអភិវឌ្ឍខ្សាច់ ដែលបានមកពីអាជីវកម្មនេះ គឺសំខាន់ សម្រាប់យកទៅកសាងហេដ្ឋារចនាសម្ព័ន្ធ សាលារៀន អគារផ្សេងៗ និងដើម្បីចាក់បំពេញទី​តាំងមួយចំនួន​ជាប្រយោជន៍ក្នុងការងារអភិវឌ្ឍនៅនាមមូលដ្ឋាន។

លោកអភិបាលរងខេត្ត ក៏បានជំរុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ត្រូវលើកឡើងនូវចម្ងល់ និងបញ្ហាប្រឈម​នានាឱ្យ​អស់ ដើម្បីមន្ត្រីជំនាញ ធ្វើការពន្យល់ បកស្រាយ រាល់ចម្ងល់ទាំងឡាយ ត្រឡប់ទៅវិញប្រកបដោយតម្លាភាព៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម