ព័ត៌មានជាតិ
កម្មវិធីធំ ៣ រៀបចំក្នុងពេលតែមួយថ្ងៃឆ្លងឆ្នាំនៅបាត់ដំបង
ទូកយ៉ាងច្រើនត្រូវបានយកមកតម្កល់នៅមាត់ស្ទឹងសង្កែ ត្រៀមប្រកួតនាថ្ងៃខាងមុខនេះ ខណៈដែលខេត្តបាត់ដំបងមានរៀបចំកម្មវិធីជាច្រើនដើម្បីចូលរួមអបអរសាទរថ្ងៃឆ្លងឆ្នាំសកល ២០២៤។
លោក ហម អរុណ អនុប្រធាននៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានបញ្ជាក់ថា នាឱកាសអបអរបុណ្យឆ្លងឆ្នាំសាកល អាជ្ញាធរខេត្តបានរៀបចំកម្មវិធីជាច្រើនសម្រាប់ទាក់ទាញទេសចរ។ ក្រៅពីមានការប្រណាំទូក ក៏នឹងមានរៀបចំតាំងពិព័រណ៌ម្ហូបអាហារដ៏ធំជាងឆ្នាំមុនៗ ក្នុងគោលបំណងឆ្លើយតបនិងអបអរសាទរការដាក់បញ្ចូលក្រុងបាត់ដំបង ជាសមាជិកបណ្តាញទីក្រុងច្នៃប្រតិដ្ឋរបស់អង្គការយូនេស្កូលើវិស័យម្ហូបអាហារ(Gastronomy)។


បន្ថែមពីនេះ ក៏មានការតាំងបង្ហាញផលិតផលភូមិមួយផលិតផលមួយមកពីបណ្តាស្រុកភូមិនានាដើម្បីបង្ហាញសក្តានុពលខេត្តបាត់ដំបង។

ពាក់ព័ន្ធការឃើញមានទូកយ៉ាងច្រើនមកតម្កល់តាមមាត់ស្ទឹងសង្កែត្រៀមប្រកួតនាថ្ងៃខាងមុខនេះ មានមតិមហាជនក៏ដូចជាប្រជាពលរដ្ឋ ដែលមានវ័យចំណាស់ៗបានលើកឡើងដូចៗគ្នាជាចម្ងល់ថា ហេតុអ្វីមានប្រណាំងទូក២ដង ក្នុងមួយឆ្នាំបែបនេះ? មន្រ្តីទេសចរណ៍រូបនេះពន្យល់ថា សូមបងប្អូនប្រជាពលរដ្ឋកុំយល់ច្រឡំ នោះមិនមែនជាពិធីប្រណាំងទូកនោះទេ វាជាព្រឹត្តិការណ៍កីឡាប្រណាំងទូកជាអន្តរជាតិ ដើម្បីជ្រើសរើសកីឡាករកម្ពុជាទៅប្រកួតជាអន្តរជាតិនៅក្រៅប្រទេស ដើម្បីដណ្តើមជយលាភីខ្នាតពិភពលោក ស្របពេលការរៀបចំអបអរសាទរថ្ងៃឆ្លងឆ្នាំខាងមុខនេះ។
ការរៀបចំនេះដើម្បីអបអរសាទរក្នុងការឆ្លងឆ្នាំសកលផង ដើម្បីផ្តល់ក្តីសប្បាយរីករាយដល់ប្រជាពលរដ្ឋទូទាំងខេត្តក៏ដូចជាមកពីតាមបណ្តាខេត្តចូលរួមទស្សនាកម្សាន្តជាមួយនិងការសម្តែងសិល្បះធំៗច្រើនប្រភេទ រួមនិងម្ហូបអាហារឆ្ងុយឆ្ងាញ់ពិសេសៗរាប់សិបមុខ ចាប់ផ្តើមពីថ្ងៃទី ២៩ រហូតដល់ថ្ងៃទី៣១ខែធ្នូខាងមុខនេះ ក្នុងរយះពេល ៣ ថ្ងៃ៕
អត្ថបទ៖ សៅ សារិទ្ធ

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?