សន្តិសុខសង្គម
ជនសង្ស័យបើករថយន្ដ Hammer បុកជនរងគ្រោះស្លាប់ ២ នាក់ ចូលខ្លួនសារភាពចំពោះមុខសមត្ថកិច្ច
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងថយន្ដ Hammer បុកម៉ូតូប្តីប្រពន្ធកូនប្រុស០៣នាក់ ក្នុងនោះ ស្លាប់ចំនួន០២នាក់ របួសធ្ងន់០១នាក់ នៅខណ្ឌដូនពេញ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ពេលនេះជនសង្ស័យបានចូលសារភាពនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់នូវរាល់កំហុសរបស់ខ្លួន។

ជនសង្ស័យឈ្មោះយ៉េត ចន្ទ័គ្រឹះស្នា ភេទប្រុស អាយុ ២៧ ឆ្នាំ ស្នាក់នៅផ្ទះលេខ៤១ ផ្លូវបេតុង ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ មុខរបរនៅផ្ទះ បានចូលសារភាព និងទទួលស្គាល់កំហុសរបស់ខ្លួន ដើម្បីអនុវត្តតាមនីតិវិធី បន្ទាប់ពីគេចវេសមិនទទួលខុសត្រូវ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍ឲ្យអ្នកដទៃស្លាប់។

សូមបញ្ជាក់ថា «ករណីរថយន្ដ Hammer បុកមនុស្ស ២ នាក់បណ្ដាលឱ្យ ស្លា ..;ប់ និងរងរបួសធ្ងន់០១នាក់នេះហើយរត់គេចខ្លួននោះ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញសហការជាមួយកម្លាំងជំនាញព្រហទណ្ឌ បានចេញស្រាវជ្រាវដោយយកចិត្តទុកដាក់បំផុតទើបរកឃើញរថយន្តបង្ក និងស្វែងរកអ្នកបើកបរមកផ្ដន្ទាទោសតាមច្បាប់យ៉ាងបានម៉ឺងម៉ាត់បំផុត»៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
សន្តិសុខសង្គម២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?