Connect with us

ជីវិតកម្សាន្ដ

តើ នាយ ក្រិន សុខទុក្ខយ៉ាងណា ក្រោយបាត់មុខពីសិល្បៈមួយរយៈធំ?

បានផុស

នៅ

មហាជន និង​អ្នកគាំទ្រ កត់​សម្គាល់​ថា ការ​បាត់​ដំណឹង​ពី​សិល្បៈ​របស់ នាយ ក្រិន នេះ គឺ​ចាប់​តាំង​ពី​នាយ​ជួប​រឿង​អកុសល ត្រូវ​បែកបាក់​ភរិយា​ទី ២ ដោយសារ​លួច​ផិត​ក្បត់​មាន​អ្នកថ្មី​រហូត​ឈាន​ដល់​ផ្លូវ​លែងលះ​គ្នា។ មិនតែប៉ុណ្ណោះ អាជីព​បើក​ហាង​របស់ នាយ ក្រិន ក៏​ត្រូវ​បាន​បិទទ្វារ​ទាំងស្រុង ព្រោះ​ក្ស័យធន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពី​កើតមាន​រឿងរ៉ាវ​នេះ​ឡើង តារា​កំប្លែង​មាឌ​ល្អិត​អភ័ព្វ​ស្នេហ៍ លោក ទេស សុជន ហៅ នាយ​ក្រិន កាលពី​អំឡុង​ឆ្នាំ ២០២១ កន្លងទៅ បាន​ធ្លាក់ខ្លួន​ឈឺ តែ​ក្រោយ​ព្យាបាល​ជំងឺ លោក​ក៏​បាន​ជា សះស្បើយ​ឡើងវិញ។ យ៉ាងណា រហូត​មក​ទល់​ពេលនេះ នាយ ក្រិន បាត់​ដំណឹង​សូន្យឈឹង​ពី​អាជីព​សិល្បៈ​តែម្ដង។ ជាមួយ​នោះ ហេតុផល​​នេះ ទើប កាលពី​ចុង​ឆ្នាំ ២០១៩ នាយ ក្រិន បាន​សម្រេច​វេច​បង្វេច និង​នាំ​កូនៗ ទាំង ៣ នាក់ យ៉ាង​កម្សត់ ចាកចេញ​ពី​រាជធានី​ភ្នំពេញ ទៅ​រស់នៅ​ឯ​ស្រុក​កំណើត​នៅ​ខេត្ត​បាត់ដំបង។ ការ​បាត់​មុខ​យូរ​ពី​អាជីព​សិល្បៈ ក៏​មាន​ទស្សនិកជន និង​អ្នកគាំទ្រ​មួយ​ចំនួន កើត​ចម្ងល់​នាំគ្នា​សួរនាំ​ពី​រឿងរ៉ាវ​របស់​នាយ ក្រិន ផង​ដែរ។

ដោយឡែក​បើ​តាម​ការ​បញ្ជាក់​នៅ​ក្នុង​ការ Live ជា​លើក​ដំបូង​របស់ នាយ ក្រិន កាលពី​ថ្មីៗ នេះ បាន​និយាយ​ថា បច្ចុប្បន្ន​លោក​កំពុង​រស់នៅ​ជាមួយ​កូនៗ ទាំង ៣ នាក់ ឯ​ស្រុកកំណើត​ខេត្ត​បាត់ដំបង។ ចំណែក​សុខទុក្ខ​របស់​នាយ​សព្វថ្ងៃ គឺ​សុខ​ជា​ធម្មតា ខណៈ​កន្លងមក​ដើរ​សម្ដែង​តាម​រោងល្ខោន​បាសាក់ ប៉ុន្តែ​ទើបតែ​មួយ​រយៈ​នេះ​ស្ងាត់​មិន​សូវ​មាន​គេ​ហៅ ឬ ជួល។

ជាមួយ​គ្នា នៃ​ការ​លេច​មុខ​តាមរយៈ​ការ Live នេះ​ដែរ នាយ ក្រិន បាន​លើក​ឡើង​បន្ថែម​ថា មូលហេតុ​ដែល​លោក​បាត់មុខ​ពី​សិល្បៈ​កំប្លែង​មួយ​រយៈ​ធំ ដោយសារតែ​តាម​ស្ថានីយ​ទូរទស្សន៍​គេ​បិទ​មិន​ឲ្យ​មាន​កម្មវិធី​កំប្លែង​ដូច​មុន។ ក្នុង​ពេល​នេះ​ដែរ នាយ ក្រិន ក៏បាន​ប្រកាស​លក់​ដី និង​ផ្ទះ​ដែល​រស់នៅ​នា​ខេត្ត​បាត់ដំបង​ផង​ដែរ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៥ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៥ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម