Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ ព្យួរ.ក មនុស្ស៤នាក់ ព្រោះយកការណ៍ឲ្យអ៊ីស្រាអែល

បានផុស

នៅ

កាលពីថ្ងៃសុក្រទី២៩ខែធ្នូ ប្រទេសអ៊ីរ៉ង់ បានព្យួរ.កមនុស្ស៤នាក់ ក្រោយកាត់ទោសពួកគេពីបទយកការណ៍ឲ្យភ្នាក់ងារចារកម្មអ៊ីស្រាអែល Mossad។

(រូបថត៖ PARS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីរាយការណ៍ អ្នកទាំង៤ ដែលមានបុរស៣នាក់និងស្ត្រីម្នាក់ គឺជាជនសង្ស័យចម្បងក្នុងការស៊ើបអង្កេតពាក់ព័ន្ធមនុស្សសរុប១០នាក់ ដែលអាជ្ញាធរអ៊ីរ៉ង់ចោទថា បានធ្វើការឲ្យទីក្រុងហ្ស៊េរុយសាឡិមខាងលិច ដើម្បីបំផ្លាញសន្តិសុខជាតិរបស់អ៊ីរ៉ង់។

ពិរុទ្ធជនដែលធ្វើសកម្មភាពក្រោមការបញ្ជាផ្ទាល់ពីមន្ត្រីចារកម្ម Mossad គឺបានកំណត់អត្តសញ្ញាណមន្ត្រីសន្តិសុខអ៊ីរ៉ង់ រួចក៏ចាប់ជំរិតពួកគេតែម្តង ហើយទីភ្នាក់ងារសារព័ត៌មាន Mizan របស់អ៊ីរ៉ង់ដែលមានទំនាក់ទំនងជាមួយប្រព័ន្ធតុលាការរបស់ប្រទេសនេះ បានរាយការណ៍ថា អ្នកដែលត្រូវចាប់យកទៅឃុំ គឺត្រូវគេគំរាមនិងធ្វើទារុណកម្ម។

(រូបថត៖ TOI)

មនុស្សត្រូវប្រហារជីវិតទាំង​៤​នាក់​ មាន​ឈ្មោះ Wafa Hanareh, Aram Omari, Rahman Parhazo, និង Nasim Namazi។ ពួកគេបានធ្វើសកម្មភាពនៅខេត្តភាគពាយព្យ Azerbaijan និងខេត្ត Hormozgan ភាគខាងត្បូង។ ក្រុមនេះក៏ធ្វើប្រតិបត្តិការនៅទីក្រុង Tehran, Minab និងទីក្រុង Tabriz ផងដែរ។

តាមសេចក្តីរាយការណ៍ ក្រុមនេះបានរក្សាការប្រាស្រ័យទាក់ទងជាមួយប្រតិបត្តិករ Mossad តាមរយៈ Video Link និង ទទួលប្រាក់ពីចារកម្មអ៊ីស្រាអែលសម្រាប់ បេសកកម្មរបស់ខ្លួនក្នុងទម្រង់ជារូបិយប័ណ្ណឌីជីថល។ ពិរុទ្ធជន ក៏បានដុតផ្ទះនិងរថយន្តរបស់មន្ត្រីសន្តិសុខអ៊ីរ៉ង់ ហើយរៀបចំផែនការធ្វើឃាតមន្ត្រីអ៊ីរ៉ង់ដែរ ប៉ុន្តែសម្លាប់មិនបានសម្រេច។

(រូបថត៖ EPA)

ចុង​ចោទ​ប្រាំមួយ​នាក់​ផ្សេង​ទៀត​នៅ​ក្នុង​ករណី​នេះ ​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​គុក​ដប់​ឆ្នាំ​ដោយ​ចោទ​ប្រកាន់​ពី​បទ “ប្រាស្រ័យ​ទាក់ទង​ជាមួយ​របប​ Zionist” និង​ “​រំខាន​ដល់​សន្តិសុខ​ជាតិ”។ ទោះបីជាយ៉ាងណាក៏ដោយ ភាគីអ៊ីស្រាអែល ​មិនទាន់​ធ្វើ​អត្ថាធិប្បាយ​ជា​ផ្លូវ​ការអ្វីទេ ​លើករណីនេះ។

សូមបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានធ្លាក់ចុះដល់ចំណុចទាបបំផុត បន្ទាប់ពីអ៊ីស្រាអែល បើកការវាយប្រហារសងសឹកលើក្រុមហាម៉ាសប៉ាឡេស្ទីន ខណៈអ៊ីរ៉ង់ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសជាបន្តបន្ទាប់។ មិនត្រឹមប៉ុណ្ណឹង អ៊ីរ៉ង់ថែមទាំងគំរាមទៀតផងថា បើអ៊ីស្រាអែល ហ៊ានវាយប្រហារលើក្រុមឧទ្ទាមហ៊ូធីដែលមានខ្លួននៅពីក្រោយខ្នងក្នុងប្រទេសលីបង់ នោះទីក្រុងតេហេរ៉ង់ នឹងមិននៅស្ងៀមឈរឱបដៃមើលឡើយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT 

ចុចអាន៖ អ្នកកាន់ទុក្ខឧត្តមសេនីយ៍កំពូល អ៊ីរ៉ង់ ស្រែកជុំវិញមឈូសថា “ស្លាប់ទៅពួក អ៊ីស្រាអែល ស្លាប់ទៅអាមេរិក”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹង លើកទី២ ស្ដីពី ការអញ្ជើញចូលរួមពិគ្រោះថ្លៃ គម្រោងជួលក្រុមហ៊ុនសវនកម្មឯករាជ្យ ធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ឆ្នាំ២០២៤ របស់ទូរគមនាគមន៍កម្ពុជា (ទ.ក.)

សន្តិសុខសង្គម៧ ម៉ោង មុន

អភិបាលរាជធានី អំពាវនាវឱ្យកងកម្លាំងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ឱ្យល្អប្រសើរ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ចិន បាញ់​បង្ហោះ​ផ្កាយរណប អាច​តាម​ដាន​ដឹង​ពី​ភាព​ប្រៃ​នៃ​សមុទ្រ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

WMO៖ ពិភពលោក​កំពុង​កើន​ឡើង​កម្ដៅ​ខ្លាំង ឈាន​ដល់​ចំណុច​គ្រោះថ្នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ៖ សំណុំរឿងកាត់ទោសជនជាតិចិនលាងលុយកខ្វក់នៅអាម៉េរិកពុំមានសញ្ជាតិខ្មែរទេ

Sokha Hotels

ព័ត៌មានពេញនិយម