ព័ត៌មានជាតិ
សេដ្ឋកិច្ចកម្ពុជា រំពឹងមានកំណើន ៦,៦ភាគរយ ឆ្នាំ ២០២៤
តាមការព្យាករណ៍ សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៤ ត្រូវបានព្យាករថានឹងងើបឡើងវិញ ហើយរំពឹងថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ៦,៦% ដែលធ្វើឱ្យផលិតផលក្នុងស្រុកសរុប (ផសស) ថ្លៃបច្ចុប្បន្ន ស្ថិតក្នុង រង្វង់ ១៤២ ៩៥៧ ប៊ីលានរៀល, សមមូលនឹងប្រមាណ ៣៥ ១៦៨ លានដុល្លារអាមេរិក។ ស្របពេលដែល ផសស សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ២ ០៧១ ដុល្លារ អាមេរិក បើប្រៀបធៀបនឹង១ ៩១៧ ដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៣។ នេះបើយោងតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ ២០២៤។
ចំណែកអត្រាប្តូរប្រាក់រៀល គឺនៅតែបន្តស្ថិតនៅក្នុងរង្វង់ ៤ ០៦៥ រៀល ក្នុងមួយដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៤។ ឱនភាព គណនីចរន្ត (រួមបញ្ចូលបង្វែរ) ត្រូវបានព្យាករថា នឹងរួមតូចបន្តិចមកត្រឹម ៩,៦% នៃ ផសស ដោយសារការរំពឹងទុកលើការបន្តកើនឡើងនូវការនាំចេញ និងចំណូលពីវិស័យទេសចរណ៍។
ប្រភពដដែលបញ្ជាក់ថា សម្រាប់ទុនបម្រុងអន្តរជាតិសរុបត្រូវបានរំពឹងថា នឹងកើនឡើងដល់ ២១ ២៨៥ លានដុល្លារអាមេរិក និងធានាការនាំចូលបាន ៦,៦ ខែ។
យោងតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ ២០២៤ បានបង្ហាញទៀតថា អត្រាអតិផរណាមធ្យមប្រចាំឆ្នាំ ត្រូវបានរំពឹងថានឹងរក្សាបានក្នុងរង្វង់ ២,៥% ក្នុងឆ្នាំ ២០២៤ ដោយសារការរំពឹងទុកនូវការវិលត្រឡប់ទៅរកប្រក្រតីភាពវិញនៃថ្លៃប្រេងអន្តរជាតិ។ យ៉ាងណាមិញ ហានិភ័យដែលបង្កឡើងដោយភាពមិនប្រាកដប្រជាមួយចំនួន ដូចជាភាពកាន់តែតានតឹងនៃភូមិសាស្ត្រសេដ្ឋកិច្ច និងនយោបាយ អាចធ្វើឱ្យអត្រាអតិផរណាមានការហក់ឡើងមកវិញ ដែលស្តែងចេញពីកត្តាផ្គត់ផ្គង់។
អត្រាប្ដូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិក ត្រូវបានរំពឹងថា នឹងនៅបន្តមានស្ថិរភាព ក្នុងរង្វង់ ៤ ០៦៥ រៀលក្នុងមួយដុល្លារអាមេរិកក្នុងឆ្នាំ ២០២៤ ដោយសារការបន្តអនុវត្ត វិធានការលើកកម្ពស់ប្រាក់រៀលរបស់ធនាគារជាតិនៃកម្ពុជា និងការបន្តពង្រឹងគោលនយោបាយ គ្រប់គ្រងសាច់ប្រាក់ក្នុងវិស័យហិរញ្ញវត្ថុ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព