Connect with us

ព័ត៌មានអន្ដរជាតិ

តើប្រទេសណាឆ្លងឆ្នាំសកលមុនគេ ហើយដែនដីណាលាឆ្នាំចាស់ក្រោយគេ?

បានផុស

នៅ

នៅសល់តែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាផ្សេងៗទៀតនៅលើពិភពលោកនឹងធ្វើពិធីឆ្លងឆ្នាំថ្មី ឆ្នាំសកល ២០២៤ ប៉ុន្តែទោះជាយ៉ាងការអបអរឱកាសដ៏ពិសេសនេះមិនមែនប្រារព្ធឡើងក្នុងពេលដំណាលគ្នានោះឡើយ ពោលមានប្រទេសក៏ដូចជាដែនដីមួយចំនួនឆ្លងមុនគេ និងឆ្លងក្រោយគេផងដែរ ដោយសារល្វែងម៉ោងខុសគ្នា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសដែលចូលឆ្នាំសកលមុនគេមាន ៣ ប្រទេសគឺ គីរីបាទី តុងហ្គា និងកោះសាម័រ ដែលសុទ្ធសឹងតែជាក្រុមប្រទេសដីកោះតូចៗនៅមហាសមុទ្រប៉ាស៊ីហ្វិក ។ ប្រទេសកោះទាំង ៣ នេះនឹងលាឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤ នៅម៉ោង ៥ រសៀល (ម៉ោងនៅកម្ពុជា) ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ខណៈបន្ទាប់មកគឺប្រទេសនូវែលសេឡង់ដែលនឹងនិយាយថា សួស្ដីឆ្នាំថ្មី នៅម៉ោងប្រមាណ ៦ ល្ងាច ។

ចំណែក កន្លែងដែលចូលឆ្នាំថ្មី ឆ្នាំសកលក្រោយគេក៏ជាប្រទេស និងដែនដីស្ថិតនៅមហាសមុទ្រប៉ាស៊ីហ្វិកដូចគ្នា ហើយនោះគឺកោះ Baker និងកោះ Howland របស់សហរដ្ឋអាមេរិកដែលនឹងលាឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីនៅម៉ោង ៣ រសៀល (ម៉ោងនៅកម្ពុជា) ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ។

ប៉ុន្តែទោះជាយ៉ាងណា ដោយសារតែកោះទាំងពីរនេះគ្មានមនុស្សរស់នៅ ទើបមិនមានការរាប់ថយក្រោយនៃពិធីចូលឆ្នាំថ្មី ឆ្នាំសកលនោះទេ ដូច្នេះគេបានជ្រើសយកកន្លែងដែលមានការរៀបចំពីធីអបអរមកកាន់ដែនដីកោះ American Samoa របស់អាមេរិកដដែល ហើយកោះមួយនេះនឹងបានស្រែកសួស្ដីឆ្នាំថ្មីនៅម៉ោងប្រមាណ ៤ រសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Times of India

ចុចអាន ៖ ព្រឹត្តិការណ៍ពិភពលោកក្នុងឆ្នាំ ២០២៣ ជាពិសេសការផ្ទុះយាន Titan និង​សង្គ្រាម អ៊ីស្រាអែល-ហាម៉ាស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម