ព័ត៌មានអន្ដរជាតិ
ថ្ងៃឆ្លងឆ្នាំ ព្រះមហាក្សត្រីយានីពូកែហ្វេហ្ស៊ិន Margrethe II ប្រកាសដាក់រាជ្យដ៏ភ្ញាក់ផ្អើល
ព្រះមហាក្សត្រីយានី Queen Margrethe II ប្រទេសដាណឺម៉ាកដែលល្បីល្បាញហ្វេហ្ស៊ិនពេញនិយមបានបង្កើតការភ្ញាក់ផ្អើលក្នុងព្រះរាជពិធីអបអរសាទរឆ្នាំចាស់ផ្លាស់ចូលឆ្នាំ២០២៤ដោយបានប្រកាសពីការដាក់រាជ្យសម្បត្តិ បន្ទាប់ពីគ្រងរាជ្យអស់រយៈពេល៥២ឆ្នាំ។
ស្ថិតក្នុងព្រះជន្ម៨២វស្សា ព្រះមហាក្សត្រីយានី Margrethe II ដែលបានគ្រងរាជ្យសម្បត្តិតាំងពីឆ្នាំ១៩៧២បានប្រកាសដ៏ភ្ញាក់ផ្អើលមួយក្នុងព្រះរាជសុន្ទរកថាជាប្រពៃណីប្រចាំឆ្នាំដែលផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ដើម្បីអបអរសាទរឆ្នាំចាស់២០២៣ឈានចូលឆ្នាំថ្មី២០២៤ទៅកាន់ប្រជារាស្ត្រប្រមាណជិត៦លាននាក់។
ដោយយោងទៅលើការវះកាត់ខ្នងជោគជ័យកាលពីខែកុម្ភៈ ព្រះមហាក្សត្រីយានីមានបន្ទូលថា ៖«ការវះកាត់បែបធម្មជាតិជោគជ័យបានឲ្យគិតដល់អនាគតថាតើដល់ពេលត្រូវចាកចេញពីការទទួលខុសត្រូវ ដើម្បីទុកឲ្យអ្នកជំនាន់ក្រោយ»។
ព្រះមហាក្សត្រីយានី Margrethe II មានបន្ទូលថា ៖«ឥឡូវនេះ ខ្ញុំបានសម្រេចចិត្តហើយ។ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ បន្ទាប់ពី៥២ឆ្នាំដែលខ្ញុំបានស្នងរាជ្យសម្បត្តិបន្តពីព្រះបិតាជាទីស្រឡាញ់ ខ្ញុំនឹងដាក់រាជ្យ។ ខ្ញុំនឹងផ្ទេររាជ្យសម្បត្តិទៅបុត្រាព្រះនាម Crown Prince Frederik»។
ព្រះមហាក្សត្រីយានី Margrethe II បានក្លាយជាស្តេចដែលគ្រងរាជ្យសម្បត្តិយូរជាងគេបំផុតនៅអឺរ៉ុប បន្ទាប់ពីការសោយទីវង្គត់របស់ព្រះមហាក្សត្រីយានី Elizabeth II របស់ចក្រភពអង់គ្លេសកាលពីខែកញ្ញា ឆ្នាំ២០២២។ នៅក្នុងខែកក្កដា ព្រះមហាក្សត្រីយានីបានក្លាយជាស្តេចគ្រងរាជ្យសម្បត្តិយូរជាងគេបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសដាណឺម៉ាក។
ប្រទេសដាណឺម៉ាក អំណាចផ្លូវការស្ថិតនៅក្នុងសភាជាប់ឆ្នោត និងរាជរដ្ឋាភិបាល។ ព្រះមហាក្សត្រគង់ជាប្រមុខរដ្ឋដោយមានព្រះរាជកាតព្វកិច្ចតំណាងជាតិ និងពិធីផ្លូវការរដ្ឋនានា។
លោកស្រីនាយករដ្ឋមន្ត្រីដាណឺម៉ាក Mette Frederiksen បានថ្លែងព្រះរាជអំណរព្រះគុណចំពោះព្រះមហាក្សត្រីយានីដែលបានលះបង់កម្លាំយកាយចិត្ត និងប្រាជ្ញាស្មារតីដើម្បីបំពេញព្រះរាជតួនាទីដ៏យូរអង្វែង។
ប្រសូតឆ្នាំ១៩៤០ដោយមានព្រះបិតាព្រះនាម Frederik IX និងព្រះមាតា Ingrid ព្រះមហាក្សត្រីយានី Margrethe ពេញមួយជីវិតរបស់ព្រះអង្គបានទទួលការស្រឡាញ់គាំទ្រយ៉ាងទូលំទូលាយពីប្រជារាស្ត្រតាមលក្ខណៈប្រកបដោយភាពប៉ិនប្រសប់ និងភាពច្នៃប្រឌិតរបស់ព្រះអង្គ។
ព្រះអង្គបានស្នងរាជ្យសម្បត្តិពីព្រះបិតានៅឆ្នាំ១៩៥៣ក្នុងព្រះជន្ម៣១វស្សា បន្ទាប់ពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបានអនុញ្ញាតឱ្យស្ត្រីឡើងគ្រងរាជ្យ។
នៅឆ្នាំ១៩៦៧ ព្រះអង្គបានរៀបអភិសេកជាមួយលោក Henri de Laborde de Monpezat ដែលជាមន្ត្រីទូតរបស់ប្រទេសបារាំងដែលបានទទួលមរណភាពឆ្នាំ២០១៨។ ព្រះមហាក្សត្រីយានី និងស្វាមីមានបុត្រា២អង្គគឺព្រះអង្គម្ចាស់ Crown Prince Frederik បុត្រច្បងដែលនឹងក្លាយជាស្តេច Frederik X និងព្រះអង្គម្ចាស់ Joachim។ អនាគតព្រះមហាក្សត្រ Frederik បានរៀបអភិសេកជាមួយព្រះនាង Mary Elizabeth Donaldson ជាជនជាតិអូស្ត្រាលីកាលពីឆ្នាំ២០០៤៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់