Connect with us

ព័ត៌មានអន្ដរជាតិ

លោក Macron ប្តេជ្ញាធ្វើឲ្យ២០២៤ជាឆ្នាំមោទនភាពនិងក្តីសង្ឃឹមសម្រាប់បារាំង

បានផុស

នៅ

លោក​ប្រធានាធិបតី Emmanuel Macron​ បាន​ប្តេជ្ញា​ធ្វើ​ឲ្យ​ឆ្នាំ​ថ្មី​២០២៤​នឹង​ក្លាយ​ជា​ឆ្នាំ​​មាន​មោទនភាព និង​សេចក្តី​សង្ឃឹម​របស់​ប្រទេស​បារាំង ខណៈ​ប្រទេស​មួយ​នេះ​គ្រោង​នឹង​បើក​​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អូឡាំពិក​រដូវ​ក្តៅ​នៅ​ទី​ក្រុង​បារីស និង​បើកប្រាសាទ Notre-Dame ឲ្យ​ដំណើរ​ការ​ឡើង​វិញ បន្ទាប់​ពី​ភ្លើង​ឆេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Macron មាន​ប្រសាសន៍​ថា ៖«មាន​តែ​ម្តង​ក្នុង​មួយ​សតវត្ស​ដែល​​ម្ចាស់​ផ្ទះ​មួយ​រៀបចំ​កីឡា​អូឡាំពិក និង​ប៉ារ៉ាឡាំពិក មានតែម្តងក្នុង​មួយសហស្សវត្សរ៍ប៉ុណ្ណោះដែលសាងសង់ប្រាសាទ​​ឡើង​វិញ។ ២០២៤​គឺ​ជា​ឆ្នាំ​នៃ​ការ​ប្តេជ្ញា​ចិត្ត ជម្រើស ការ​ងើប​ឡើង​វិញ មោទនភាព​ និយាយ​ឲ្យ​ត្រូវ​​​គឺ​ជា​ឆ្នាំ​នៃ​សេចក្តី​សង្ឃឹម»។

ប្រសាសន៍​របស់​លោក​ប្រធានាធិបតី​រូប​នេះ​​​ក្នុង​សុន្ទរកថាផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​ដើម្បី​អបអរសាទរ​ឆ្លង​ឆ្នាំ​ចាស់ ផ្លាស់​ចូល​ឆ្នាំ​ថ្មី​​ ដែល​ឆ្នាំ​២០២៤​នឹង​មាន​កម្លាំង​ប៉ូលិស​៩​ម៉ឺន​នាក់ និង​ទាហាន​៥​ពាន់​នាក់​ត្រូវ​ដាក់​ពង្រាយ​នៅ​ទី​ក្រុង​បារីស​ដើម្បីធានាបាន​នូវ​​សុខសុវត្ថិភាព និង​ទប់​ស្កាត់​នូវ​អ្វី​ដែល​រដ្ឋាភិបាល​ហៅ​ថា «ការគំរាម​កំហែភេរវកម្ម​កម្រិត​ខ្ពស់»។

លោក Macron បាន​បន្ថែម​​ថា ប្រទេស​បារាំង​នឹង​បន្ត​ពង្រឹង​អាវុធ​របស់​ខ្លួន​នៅ​ពេល​​និយាយ​ដល់​បញ្ហា​សន្តិសុខ ប៉ុន្តែ​​ក៏​ជំរុញ​ការ​អប់រំសាធារណៈ និង​​ទំនាក់​ទំនង​សង្គម​ផង​ដែរ។

លោក​ប្រធានាធិបតី​បាន​ជំរុញឲ្យ​ប្រជា​ជន​បារាំង​​ប្រឹង​​ឡើង​វិញ​ បន្ទាប់​ពី​មួយ​ឆ្នាំ​បង្ក​ដោយ​សង្គ្រាម និង​វិបត្តិ​បរទេស​កើន​ឡើង ព្រម​ទាំង​ការតវ៉ា​ជុំ​វិញ​កំណែ​ទម្រង់​ប្រាក់សោធនិវត្តន៍ និង​ហិង្សា​តាម​ដង​ផ្លូវ បន្ទាប់​ពី​ប៉ូលិស​បាន​បាញ់សម្លាប់​យុវជន​ម្នាក់​នៅ​ចំណត​មួយ​ក្នុង​ទី​ក្រុង​បារីស។

ប្រទេស​បារាំង​នឹង​បើក​ព្រឹត្តិការណ៍​​កីឡា​អូឡាំពិក​រដូវ​ក្តៅ​​ហៅ​ថា «អូឡាំពិក​បារីស២០២៤» នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា ដល់​ថ្ងៃ​ទី​១១ ខែ​សីហា ដែល​ពិធីបើក​ធ្វើ​ខុស​ប្លែក​ពី​គេ​គឺ​​នៅ​មាត់​​ទន្លេ ខណៈ​ព្រឹត្តិការណ៍​មុន​ៗ​បើក​នៅ​ពហុកីឡដ្ឋាន៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៤ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៧ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៦ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១០ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម