ព័ត៌មានជាតិ
ភ្ញៀវទេសចរជាង៣០មុឺននាក់ ទៅឆ្លងឆ្នាំនៅសៀមរាប
រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣០ធ្នូ ២០២៣ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ មានភ្ញៀវទេសចរជាង៣០ម៉ឺននាក់បានទៅលេងឆ្លងឆ្នាំនៅខេត្តសៀមរាប។ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប។

លោក ង៉ូវ សេងកាក់ បានឱ្យដឹងថា ភ្ញៀវទេសចំនួន៣០ ៤0៦៤នាក់ មកពីបណ្តារាជធានី ខេត្ត ដែលភាគច្រើនជាភ្ញៀវទេសចរណ៍ជាតិ បានចូលមកដើរកម្សាន្ត នៅតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាប។ បើតាមការប៉ាន់ស្មាន ភ្ញៀវទេសចរទាំងនោះ គឺមកពីបណ្តារាជធានី ខេត្ត និងក្នុងខេត្ត ក្នុងដំណើរកម្សាន្តជាលក្ខណៈគ្រួសារ មានប្រមាណ ២៩៥០០០នាក់ និង ភ្ញៀវទេសចរណ៍បរទេស ៩០៦៤នាក់ ។
បើតាមរបាយការណ៍ដដែលគោលដៅសំខាន់ៗនៃដំណើរកម្សាន្ត មានដូចជារមណីយដ្ឋានអង្គរ , រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែន,តំបន់ទន្លេសាប,សហគមន៍ទេសចរណ៍-អេកូទេសចរណ៍និងតំបន់ផ្សេងៗក្នុងខេត្ត ។ តាមការកត់សម្គាល់ បណ្តាភ្ញៀវទេសចរទាំងនោះ បានជួបជុំគ្នាកម្សាន្តពេលរាត្រីឆ្លងឆ្នាំនៅក្រុងសៀមរាប ដូចជានៅផាប់ស្រ្ទីត និងនៅសួនច្បារព្រះរាជដំណាក់ផងដែរ៕
អត្ថបទដោយ៖ គឿន វេត



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ