Connect with us

ព័ត៌មានអន្ដរជាតិ

ចូលឆ្នាំថ្មី លោក ពូទីន ប្រកាសវាយអ៊ុយក្រែន ខ្លាំងជាងមុន

បានផុស

នៅ

ក្រោយចូលឆ្នាំ២០២៤មិនបានប៉ុន្មានម៉ោងផង លោកវ្ល៉ាឌីមៀរ ពូទីន បានប្រកាសក្តែងៗថា រុស្ស៊ី នឹងវាយប្រហារអ៊ុយក្រែន ឲ្យខ្លាំងជាងមុនទៅទៀត។

លោកវ្ល៉ាឌីមៀរ ពូទីន (រូបថត៖ Kristina Kormilitsyna)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានាធិបតីរុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទទី១ខែមករាថា ការវាយប្រហារចុងសប្តាហ៍របស់អ៊ុយក្រែន ទៅលើទីក្រុង Belgorod របស់រុស្ស៊ី ដែលបណ្តាលឲ្យជនស៊ីវិលរាប់សិបនាក់ស្លាប់និងរងរបួស គឺជាអំពើភេរវកម្ម។ លោក​​ព្រមាន​ថា ទីក្រុង​កៀវ ​នឹង​មិនរួចខ្លួនទេចំពោះទង្វើបែបនេះ។ យ៉ាងណា ទីក្រុងមូស្គូ​ នឹង​មិន​សងសឹកដោយការ​វាយ​ប្រហារ​គ្មាន​រើសអើង​លើ​ជន​ស៊ីវិល​ឡើយ ប៉ុន្តែ​ខ្លួននឹង​ផ្តោត​លើ​ទីតាំង​យោធា​របស់​អ៊ុយក្រែន​ជំនួសវិញ។

លោកពូទីនព្រមានបែបនេះ នៅឯមន្ទីរពេទ្យយោធាក្នុងទីក្រុងមូស្គូ ជាកន្លែងលោកជួបទាហានរុស្ស៊ីដែលរងរបួស អំឡុងពេលប្រតិបត្តិការយោធាដែលកំពុងបន្តនៅអ៊ុយក្រែន។ នៅពេលមានទាហានម្នាក់សួរពាក់ព័ន្ធការវាយប្រហាររបស់អ៊ុយក្រែនលើទីក្រុង Belgorod និងវិធីសាស្រ្តសងសឹករបស់ទីក្រុងមូស្គូ ស្រាប់តែប្រធានាធិបតីរុស្ស៊ីនិយាយចំៗ​ថា ​នោះជា​អំពើ​ភេរវកម្ម​ ដែល​ធ្វើឡើងដោយ​ប្រើ​អាវុធ​មិន​រើសមុខលើនរណាទាំងអស់។

(រូបថត៖ AFP)

លោកបញ្ជាក់ច្បាស់ៗថា “ជាមួយនឹងអាវុធទាំងនេះ ពួកគេបានវាយប្រហារចំកណ្តាលទីក្រុង ជាកន្លែងដែលមនុស្សចេញដើរលេងនៅថ្ងៃចូលឆ្នាំសកល។ វា​ជា​ការ​វាយ​ប្រហារ​កំណត់​គោល​ដៅ​លើ​ជន​ស៊ីវិល ពិតណាស់ នោះហើយគឺជាការវាយប្រហារភេរវកកម្ម”។

ទោះបីជាយ៉ាងណាក៏ដោយ លោក ពូទីន បានសង្កត់ធ្ងន់ថា “រុស្ស៊ីនឹងមិនយកវិធីសាស្រ្តបែបនេះទៅសងសឹកទីក្រុងកៀវវិញឡើយ។ ​យើង​អាច​ធ្វើ​បាន យើង​មាន​សមត្ថភាព​ក្នុង​ការ​ទម្លាក់​គ្រាប់បែក​ស្រោចលើរដ្ឋធានីកៀវ និង​ទីក្រុងអ៊ុយក្រែនផ្សេង​ទៀត”។

(រូបថត៖ CNBC)

ផ្ទុយទៅវិញ រុស្ស៊ីនឹងបន្តកំណត់គោលដៅលើទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធយោធាអ៊ុយក្រែន ហើយការវាយប្រហារបែបនេះ នឹងមានទំហំនិងកម្លាំងខ្លាំងឡើងៗ។ សកម្មភាព​របស់ភេរវករ​នៃ​អាជ្ញាធរ​អ៊ុយក្រែន ​នឹង​មិន​ត្រូវបណ្តោយឲ្យកន្លងផុតទៅដោយ​គ្មាន​ការ​ឆ្លើយ​តបនោះទេ។

Belgorod ក៏ដូចជាតំបន់ផ្សេងទៀតនៃភាគនិរតីប្រទេសរុស្ស៊ី ត្រូវរងការបាញ់សន្ធាប់ដោយកាំភ្លើងធំ មីស៊ីល និងយន្តហោះគ្មានមនុស្សបើកពីសំណាក់កងកម្លាំងអ៊ុយក្រែន ហើយហេតុការណ៍កាលពីថ្ងៃសៅរ៍ គឺជាការវាយប្រហារធំបំផុត ដែលទីក្រុងនេះ មិនធ្លាប់ជួបប្រទះសោះ។

ការវាយប្រហារ ដែល បញ្ជាផ្ទាល់ដោយប្រធានាធិបតីអ៊ុយក្រែន វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានឆក់យកជីវិតជនស៊ីវិល យ៉ាងតិច ២៤នាក់ និងជាង ១០០នាក់រងរបួស ខណៈគ្រាប់​បែកក៏​បាន​បំផ្លាញ​អគារ​សាធារណៈ និង​​លំនៅដ្ឋាន​មួយ​ចំនួនផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ មុនចូលឆ្នាំថ្មី អ៊ុយក្រែន បើកការវាយប្រហារតាមអាកាសលើភាគខាងលិច រុស្ស៊ី សម្លាប់មនុស្ស ២១ នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ១០ ម៉ោង មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានជាតិ១៩ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម១៨ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម