ព័ត៌មានជាតិ
ឥដ្ឋការ៉ូឡាចិញ្ចើមផ្លូវពីស្ពានអាកាសផ្សារដីហុយ ដល់ពោធិចិនតុង ផ្នែកខាងត្បូងសម្រេចបាន១០០%ហើយ
ជាក់ស្តែង ការរៀបការ៉ូឡា នៅលើចិញ្ចើម មហាវិថីសហព័ន្ធរុស្ស៊ី ដោយចាប់ផ្ដើមពីស្ពានអាកាសផ្សារដីហុយ ដល់ពោធិចិនតុង នៅចំហៀងខាងត្បូង ផ្លូវសហព័ន្ធរុស្ស៊ី សម្រេចបាន ១០០%ហើយ ហើយចំហៀងខាងជើងវិញក្រុមការងារបាននិងកំពុងធ្វើសកម្មភាពយ៉ាងសកម្ម ផងដែរ។

ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង ជាអភិបាលបាននិងកំពុងយកចិត្តទុកដាក់ខ្លាំងណាស់ ពិសេសលើការងារកសាងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងរាជធានីភ្នំពេញ ដូចជាការរៀបចំបណ្ដាញលូទឹក ស្ដារប្រឡាយ ការស្ថាបនាជួសជុលផ្លូវសាធារណៈ ស្ពានអាកាស ការរៀបចំការ៉ូឡាលើចិញ្ចើមផ្លូវសាធារណៈសម្រាប់អ្នកថ្មើរជើង ការកសាងសួនច្បារសាធារណៈ ដាំផ្កាចម្រុះពណ៌ និងការដាំដើមឈើ ដើម្បីឲ្យទីក្រុងមានពណ៌បៃតង ស្រស់ស្អាត។
ពាក់ព័ន្ធការងារខាងលើនេះ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញលោក សាំពិសិដ្ឋ បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃ១២ កុម្ភៈនេះថា ជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ គឺត្រូវរៀបការ៉ូឡានេះ តាមបណ្តោយសងខាងផ្លូវសហព័ន្ធរុស្ស៊ីដោយចាប់ពីពោធិចិនតុងរហូតដល់មន្ទីរពេទ្យព្រះអង្គឌួង ។ ចំពោះ ជំហានទី១ ក្រុមការងារ បានរៀបការរ៉ូឡាពីស្ពានអាកាស ៧មករា (ស្ពានអាកាសលោកសង្ឃ) និងរហូតដល់ពេទ្យអង្គឌួង។ តែសម្រាប់ពេលនេះ ក្រុមការងារបាន រៀបការ៉ូឡាលើចិញ្ចើមផ្លូវសហព័ន្ធរុស្ស៊ី ពីស្ពានអាកាសផ្សារដីហុយ ដល់ពោធិចិនតុងបញ្ចប់១០០%ហើយ ចំណែកចំហៀងខាងជើងផ្លូវវិញក្រុមការងារបាននិងកំពុងធ្វើសកម្មភាពយ៉ាងសកម្មផងដែរ ដោយចាប់ផ្ដើមពីស្ពានអាកាសផ្សារដីហុយ ដល់ពោធិចិនតុងដូចគ្នា។


គួរបញ្ជាក់ថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំជាមួយមន្ត្រីជំនាញពាក់ព័ន្ធចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញនាពេលកន្លងមកនេះ លោកធ្លាប់បានបញ្ជាក់ហើយថា នៅលើចិញ្ចើមផ្លូវតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីនេះ ត្រូវតែជាផ្លូវល្អ ជាផ្លូវដែលស្អាតជាងគេនិងមានសោភណ្ឌភាព ពោលគឺ មិនត្រូវឲ្យមានធូលីហុយឡើយ ព្រោះថានេះជាមហាវិថីដែលភ្ញៀវជាតិ អន្តរជាតិធ្វើដំណើរឆ្លងកាត់រាល់ថ្ងៃ៕
អត្ថបទ៖ ស្រីរ័ត្ន
សូមចុចអាន៖ ចាប់បានជ្រូកឆ្លងជំងឺប៉េស្តអាហ្វ្រិកដឹកមកពីថៃ៣០ក្បាល

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង