Connect with us

ព័ត៌មានជាតិ

កម្មករ-និយោជិត នឹងទទួលបានប្រាក់ឈ្នួលថ្មី ២០៤ ដុល្លារ ចាប់ពីខែមករា តទៅ

បានផុស

នៅ

ចាប់ពី​ខែ​មករា ឆ្នាំ ២០២៤ នេះ​តទៅ កម្មករ-និយោជិត រោងចក្រ​ផ្នែក​វាយនភ័ណ្ឌ កាត់ដេរ ផលិត​ស្បែក​ជើង និង​ផលិតផល​ធ្វើដំណើរ និង​កាបូប នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​ចំនួន ២០៤ ដុល្លារ ក្នុង​មួយ​ខែ ខណៈ​ប្រាក់ឈ្នួល​ឆ្នាំ ២០២៣ ទទួល​បាន​ត្រឹមតែ ២០០ ដុល្លារ ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាក់ឈ្នួល​អប្បបរមា​ថ្មី​ចំនួន ២០៤ ដុល្លារ ត្រូវ​បាន​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា បាន​កំណត់​ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ ២០២៤ ត្រឹមតែ ២០២ ដុល្លារ​ប៉ុណ្ណោះ កាលពី​ចុងខែ​កញ្ញា ឆ្នាំ ២០២៣។ ប៉ុន្តែ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បាន​បន្ថែម​ចំនួន ២ ដុល្លារ បន្ថែម​ទៀត ទើប​ប្រាក់ឈ្នួល​អប្បបរមា​សរុប​កើន​ឡើង​ដល់ ២០៤ ដុល្លារ។

ប្រាក់ឈ្នួល​អប្បបរមា​ចំនួន ២០៤ ដុល្លារ​នេះ គឺជា​ប្រាក់ខែ​គោល​ប្រចាំខែ​នីមួយៗ ដែល​កម្មករ-និយោជិត នឹង​ទទួល​បាន​ជា​ប្រចាំខែ។ ក្រៅពី​ប្រាក់ខែ​គោល កម្មករ-និយោជិត នឹង​ទទួល​បាន​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ ទៀត ដូចជា ប្រាក់​សោហ៊ុយ​ធ្វើដំណើរ និង​ស្នាក់នៅ​ចំនួន ៧ ដុល្លារ ក្នុង​មួយ​ខែ ប្រាក់​រង្វាន់​ធ្វើការ​ទៀងទាត់​ចំនួន ១០ ដុល្លារ ក្នុង​មួយ​ខែ ប្រាក់​ថ្លៃ​បាយ​សម្រាប់​ការ​ធ្វើ​ការងារ​បន្ថែម​ម៉ោង​ដោយ​ស្ម័គ្រចិត្ត​ចំនួន ២,០០០ រៀល ក្នុង​មួយ​ម៉ោង ឬ ការ​ទទួល​បាន​បាយ​មួយ​ពេល​ដោយ​ឥតគិតថ្លៃ និង​ប្រាក់​រង្វាន់​អតីតភាព​ការងារ​ចាប់ពី ២ ទៅ ១១ ដុល្លារ ក្នុង​មួយ​ខែ សម្រាប់​កម្មករ-និយោជិត ដែល​ធ្វើការ​ចាប់ពី​ឆ្នាំ​ទី ២ ដល់​ឆ្នាំ​ទី ១១។ ដូចនេះ ជា​មធ្យម កម្មករ-និយោជិត ម្នាក់ៗ នឹង​ទទួល​បាន​ប្រាក់ឈ្នួល​យ៉ាងតិច​ចំនួន​ពី ២២០ ទៅ ២៣៦ ដុល្លារ ក្នុង​មួយ​ខែ។

គួរ​បញ្ជាក់​ថា កម្មករ-និយោជិត ទទួល​បាន​ប្រាក់ឈ្នួល​ជា​លើក​ដំបូង​ចំនួន ៤០ ដុល្លារ នៅ​ក្នុង​ឆ្នាំ ១៩៩៧ ឆ្នាំ ២០០០ ប្រាក់ឈ្នួល​កម្មករ ឡើង​ដល់ ៤៥ ដុល្លារ ឆ្នាំ ២០០៧ ឡើង​ដល់ ៥០ ដុល្លារ ឆ្នាំ ២០១០ ឡើង​ដល់ ៦១ ដុល្លារ ឆ្នាំ ២០១៣ ឡើង​ដល់ ៨០ ដុល្លារ ឆ្នាំ ២០១៤ ឡើង​ដល់ ១០០ ដុល្លារ ឆ្នាំ ២០១៥ ឡើង​ដល់ ១២៨ ដុល្លារ ឆ្នាំ ២០១៦ ឡើង​ដល់ ១៤០ ដុល្លារ ឆ្នាំ ២០១៧ ឡើង​ដល់ ១៥៣ ដុល្លារ ឆ្នាំ ២០១៨ ឡើង​ដល់ ១៧០ ដុល្លារ ឆ្នាំ ២០១៩ ប្រាក់ឈ្នួល​កម្មករ​មាន​ការ​កើន​ឡើង​បន្ថែម​ទៀត ដោយ​កម្មករ ឡើង​ដល់ ១៨២ ដុល្លារ ឆ្នាំ ២០២០ ឡើង​ដល់ ១៩០ ដុល្លារ ឆ្នាំ ២០២១ ស្រប​ពេល​វិបត្តិ​កូវីដ-១៩ កំពុង​រីក​រាលដាល​ទូទាំង​សកល ប្រាក់ឈ្នួល​កម្មករ​ក្នុង​ប្រទេស​កម្ពុជា កើន​ឡើង​ត្រឹម​តែ ២ ដុល្លារ បន្ថែម​ប៉ុណ្ណោះ ដែល​អនុញ្ញាត​ឲ្យ​កម្មករ-និយោជិត ទទួល​ប្រាក់ឈ្នួល​សរុប​ក្នុង​ចំនួន ១៩២ ដុល្លារ ឆ្នាំ ២០២២ ឡើង​ដល់ ១៩៤ ដុល្លារ ឆ្នាំ ២០២៣ ឡើង​ដល់ ២០០ ដុល្លារ និង​ឆ្នាំ ២០២៤ ប្រាក់ឈ្នួល​កម្មករ-និយោជិត ឡើង​ដល់ ២០៤ ដុល្លារ ក្នុង​មួយ​ខែ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

រដ្ឋបាលខណ្ឌសែនសុខ ដាក់រថយន្តបូមលូនៅទីតាំងដែលស្ទះ ជួយសម្រួលទុក្ខលំបាកពលរដ្ឋ

ព័ត៌មានជាតិ១៤ នាទីutes មុន

ឈ្វេងយល់ពីពិធីឡើងលំនៅដ្ឋានថ្មីតាមបែបប្រពៃណីជនជាតិឡាវដែលរស់នៅក្នុងខេត្តរតនគិរី

ព័ត៌មានជាតិ២០ នាទីutes មុន

សមត្ថកិច្ច បន្តបង្ក្រាបបានករណីគ្រឿងញៀនជាច្រើនបន្តបន្ទាប់ នៅតាមមូលដ្ឋាន តាមរយៈ App NoDrug

ព័ត៌មានជាតិ២០ នាទីutes មុន

អ្នកវិភាគ​ និងតំណាងវិស័យឯកជន ៖ សេដ្ឋកិច្ច​កម្ពុជាអាចសម្រេចបានក្នុងរង្វ​ង់៦%ក្នុងឆ្នាំ​២០២៤ និង ​នឹងកើនជាង៦%នៅឆ្នាំ២០២៥នេះ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

បំណុលគ្រួសារ​ថៃកើនដល់ ១០៤ ភាគរយ ធៀបនឹង GDP បង្កក្ដីបារម្ភដល់​កំណើនសេដ្ឋកិច្ច

ចរាចរណ៍៦ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍៧ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ចរាចរណ៍៥ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅ LA កើនដល់២៤នាក់ ខណៈ តួលេខអាចហក់ឡើងខ្ពស់ទៀត

ជីវិតកម្សាន្ដ២ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

Sokha Hotels

ព័ត៌មានពេញនិយម