កីឡា
សមិទ្ធផលធំ៣របស់ សុខ ធី ក្នុងអាជីពប្រដាល់ត្រឹមដាច់ឆ្នាំ២០២៣
កីឡាករល្អក្បាច់រហស្សនាម«មនុស្សឈើ» សុខ ធី ទទួលបានខ្សែក្រវាត់អន្តរជាតិ១គ្រឿងទៀត បន្ទាប់ពីបានឈ្នះកីឡាករចិន ឈឹង ហ្វូហឹង ដោយពិន្ទុកាលពីថ្ងៃសៅរ៍ ទី៣០ ខែធ្នូ ឆ្នាំ២០២៣។ នេះជាសមិទ្ធផលធំទី៣ដែលរូបគេសម្រេចបានក្នុងអាជីពប្រដាល់របស់ខ្លួន។

សមិទ្ធផលទី១ គឺខ្សែក្រវាត់គុនខ្មែរអន្តរជាតិដែលរូបគេបានឈ្នះកាលពីឆ្នាំ២០១៨នៅសង្វៀនបាយ័ន។ ខ្សែក្រវាត់លើកដំបូងនេះមានបេក្ខភាព៨រូបគឺកីឡាករកម្ពុជា៤រូប និងកីឡាករបរទេស៤រូប។ នៅវគ្គផ្តាច់ព្រ័ត្រ អ្នកលេងគុនខ្មែររូបនេះបានឈ្នះ ឡុង ជិន ដោយពិន្ទុដើម្បីទទួលបានខ្សែក្រវាត់គុនខ្មែរអន្តរជាតិអមដោយប្រាក់រង្វាន់៦ពាន់ដុល្លារអាមេរិក។
បន្ទាប់មក សុខ ធី មិនបានប្រកួតដណ្តើមខ្សែក្រវាត់ទៀតទេដោយបានត្រឡប់ទៅប្រទេសថៃវិញ។ រូបគេបានប្រកួតនៅប្រទេសថៃ និងបានចេញទៅប្រកួតនៅសង្វៀនធំ ONE Championship។ ក្រោយសម័យកាលវិបត្តិកូវីដ-១៩ រូបគេក៏នៅតែមិនសូវបានប្រកួតញឹកញាប់នៅក្នុងប្រទេសថៃ។ នៅឆ្នាំ២០២៣រឹតតែមិនបានឱកាសប្រកួត បន្ទាប់ពីគុនខ្មែរត្រូវបានដាក់បញ្ចូលក្នុងកីឡាស៊ីហ្គេម លើកទី៣២ នៅប្រទេសកម្ពុជា។

ស្របពេលខ្វះខាតប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារដោយសារមិនបានឡើងប្រកួត សុខ ធី បានសម្រេចនាំប្រពន្ធ និងកូនមកប្រទេសកម្ពុជាដើម្បីបន្តអាជីពប្រដាល់នាប៉ុន្មានខែចុងក្រោយនៃឆ្នាំ២០២៣។ រូបគេបានចូលរួមជាមួយក្លិបប្រដាល់របស់ឧកញ៉ា ស្រី ចាន់ថន។
បន្ទាប់ពីស្នាក់នៅកម្ពុជាមួយរយៈពេល សុខ ធី ក៏ទទួលបានឱកាសជាបន្តបន្ទាប់។ កាលពីខែតុលា ឆ្នាំ២០២៣ រូបគេទទួលបានឱកាសប្រកួតដណ្តើមពានម៉ារ៉ាតុងដែលមានបេក្ខភាព៤រូបក្នុងនោះមានកីឡាកររុស្ស៊ី និងប្រេស៊ីលផងដែរ។
នៅជុំទី១ សុខ ធី បានឈ្នះកីឡាកររុស្ស៊ីដោយពិន្ទុ និងបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដោយបានយកឈ្នះដោយពិន្ទុលើកីឡាករប្រេស៊ីលហ្វឹកហាត់នៅកម្ពុជា អាឡិច ដើម្បីទទួលបានពានរង្វាន់ម៉ារ៉ាតុងដែលអាចចាត់ទុកជាសមិទ្ធផលធំទី២ក្នុងអាជីពរបស់ខ្លួន។

ក្រៅពីខ្សែក្រវាត់២គ្រឿង និងពានរង្វាន់ម៉ារ៉ាតុង សុខ ធី ធ្លាប់បានឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាជាតិឆ្នាំ២០១៨ ដោយពេលនោះបានយកឈ្នះជើងខ្លាំង ឈុត សេរីវ៉ាន់ថង នៅវគ្គផ្តាច់ព្រ័ត្រ។
ជារួមការប្រឡូកអាជីពរយៈពេលជិត១០ឆ្នាំកន្លងទៅ សុខ ធី ទទួលបានសមិទ្ធផលសំខាន់ៗក្នុងអាជីពនៅប្រទេសកម្ពុជា ថ្វីបើរូបគេមានកេរ្តិ៍ឈ្មោះល្បីដំបូងចេញពីប្រទេសថៃ។ ស្ថិតនៅក្នុងវ័យក្មេង រូបគេនៅមានអនាគតវែងឆ្ងាយ ស្របពេលសមត្ថភាពរបស់ខ្លួនកំពុងឡើងខ្លាំង៕

អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក