ព័ត៌មានជាតិ
ស្ថានទូតកម្ពុជា អំពាវនាវពលរដ្ឋខ្មែរអនុវត្តតាមការណែនាំរបស់អាជ្ញាធរជប៉ុនជុំវិញគ្រោះរញ្ជួយដី
ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន បានបន្តអំពាវនាវដល់ពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេស ជប៉ុន បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះរញ្ជួយដី ហើយត្រូវបន្តអនុវត្តតាមការណែនាំរបស់អាជ្ញាធរជប៉ុន ទោះបីជាពេលនេះ មិនទាន់មានពលរដ្ឋខ្មែរណាម្នាក់រងផលប៉ះពាល់ពីគ្រោះរញ្ជួយដីនេះឡើយក្ដី។
កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ មានគ្រោះរញ្ជួយដីកម្រិត ៧.៦រ៉ិចទ័រ ដែលអាចបង្កឱ្យមានហានិភ័យនៃគ្រោះមហន្តរាយដោយរលកយក្សស៊ូណាមិ នៅតាមតំបន់ជាប់មាត់សមុទ្រនៃខេត្ត Ishikawa ដែលរងផលប៉ះពាល់ច្រើនជាងគេ និងបណ្តាខេត្តក្បែរខាង ដូចជា Niigata, Toyama, Yamagata, Fukui និង Hyogo ជាដើម។
បើតាមសេចក្ដីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤នេះ ក្នុងគ្រោះរញ្ជួយដីនេះ មានចំនួនអ្នកស្លាប់យ៉ាងហោចណាស់២៤នាក់ (មិនទាន់បញ្ជាក់អត្តសញ្ញាណ) នៅខេត្ត Ishikawa និងអ្នករបួសជាង៦០នាក់ទៀត ក្នុងខេត្ត Ishikawa, Niigata, Fukui, Toyama និង Gifu ខណៈដែលអគារជាង១០០ខ្នង នៅខេត្តIshikawa ត្រូវបានរងគ្រោះដោយអគ្គីភ័យ និងអគារជាច្រើនទៀត បានដួលរលំ។
ស្ថានទូតកម្ពុជា បញ្ជាក់ឱ្យដឹងថា បើតាមប្រភពព័ត៌មានក្នុងស្រុក រហូតមកដល់ពេលនេះ មានប្រជាជនជាង ៤៥ ០០០ គ្រួសារ បានជម្លៀសទៅកាន់ទីសុវត្ថិភាព ដែលក្នុងចំណោមគ្រួសារទាំងនេះ នៅតំបន់ខ្លះ មិនមានថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់ទេ។
យ៉ាងណាមិញ ស្ថានទូតកម្ពុជា មិនបានបញ្ជាក់ថា មាន ឬមិនមានពលរដ្ឋខ្មែររងផលប៉ះពាល់នៅក្នុងគ្រោះរញ្ជួយដីនេះនៅឡើយទេ បើគិតមកដល់ពេលនេះ។ ទោះជាមិនទាន់មានការប៉ះពាល់ដល់ពលរដ្ឋក៏ដោយ តែស្ថានទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន បានបន្តអំពាវនាវប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅក្នុងតំបន់រងគ្រោះខាងលើ មានការប្រុងប្រយ័ត្នខ្ពស់ និងបន្តអនុវត្តតាមការណែនាំរបស់អាជ្ញាធរជប៉ុន។ ក្នុងករណី ទទួលបានព័ត៌មានអំពីប្រជាពលរដ្ឋខ្មែរ ដែលរងផលប៉ះពាល់ក្នុងគ្រោះរញ្ជួយដីនេះ ស្ថានទូតកម្ពុជា បានប្រាប់ពលរដ្ឋត្រូវជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយៈហ្វេសប៊ុកស្ថានទូត Royal Embassy of Cambodia in Japan ឬទូរស័ព្ទលេខ ០៨០ ៤៦៨៩ ៩៣៧៤។
តាមទិន្នន័យគិតត្រឹមឆ្នាំ២០២២ របស់ក្រសួងយុត្តិធម៌ជប៉ុន ពលរដ្ឋខ្មែរដែលរស់នៅក្នុងតំបន់រងគ្រោះខាងលើ រួមមាន៖ចំនួន៨២នាក់ នៅខេត្ត Ishikawa, ២៧៩នាក់ នៅខេត្ត Fukui, ២០៨នាក់ នៅខេត្ត Nagano, ៧៩១នាក់ នៅខេត្ត Gifu, ១៥២នាក់ នៅខេត្ត Toyama និងចំនួន១១៧នាក់ នៅខេត្ត Niigata៕
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៣ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់