សុខភាព
ខែធ្នូ ឆ្នាំ ២០២៣ មន្ទីរពេទ្យគន្ធបុប្ផា ពិនិត្យព្យាបាលជំងឺកុមារ ជិត ៨ ម៉ឺននាក់
នៅក្នុងខែធ្នូ ឆ្នាំ ២០២៣ មន្ទីរពេទ្យគន្ធបុប្ផា បានពិនិត្យព្យាបាលជំងឺដល់កុមារចំនួន ៧៨ ៤១៨ នាក់ និងកុមារមានជំងឺធ្ងន់ធ្ងរ ១៥ ១៧២ នាក់។
យោងតាមព័ត៌មានពិត នៃតួលេខ ក្នុងខែធ្នូ ឆ្នាំ ២០២៣ នៅមន្ទីរពេទ្យគន្ធបុប្ផា ដែលបានចុះផ្សាយ នាថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២៤ នេះ បានឲ្យដឹងថា កុមារឈឺចំនួន ៧៨ ៤១៨ នាក់ ត្រូវបានពិនិត្យព្យាបាលក្នុងផ្នែកពិគ្រោះជំងឺក្រៅ។ ចំណែកកុមារមានជំងឺធ្ងន់ៗ ១៥ ១៧២ នាក់ ដាក់ឲ្យសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។ ចំពោះកុមារមានជំងឺគ្រុនឈាម ចំនួន ១ ៦៣៣ នាក់ បានព្យាបាលក្នុងមន្ទីរពេទ្យ និងកុមារចំនួន ២ ៣៣៧ នាក់ ត្រូវបានទទួលការវះកាត់។ ក្នុងនោះ កុមារវះកាត់បេះដូងនិងភ្ជិតប្រហោងបេះដូងតាមសរសៃឈាម នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងសៀមរាប មានចំនួន ៨៨ នាក់។
ដោយឡែកនៅផ្នែកសម្ភព នៃមន្ទីរពេទ្យជ័យវរ្ម័នទី ៧ (គន្ធបុប្ផាទី ៣) ស្ត្រីមានផ្ទៃពោះចំនួន ៨ ៦៤៦ នាក់ បានមកពិនិត្យតាមដានផ្ទៃពោះ និងព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ នៃមន្ទីរសម្ភព និងសម្រាលកូន បានចំនួន ១ ៨៥៨ នាក់។
សូមបញ្ជាក់ថា រាល់ការព្យាបាលជំងឺទាំងអស់ គឺ ឥតគិតថ្លៃ សម្រាប់គ្រប់ៗ គ្នា ដោយគ្មានការរើសអើងចំពោះបុគ្គលណាមួយឡើយ៕
អត្ថបទ ៖ ពិសី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា