Connect with us

ព័ត៌មានអន្ដរជាតិ

សារឆ្នាំថ្មី ២០២៤ មេដឹកនាំ ចិន ផ្តោតលើគោលដៅ ៣ ចំណុចធំ

បានផុស

នៅ

លោកប្រធានាធិបតីចិន Xi Jinping ក្នុងឱកាសអបអរឆ្នាំថ្មី២០២៤ បានថ្លែងសារស្វាគមន៍ឆ្នាំថ្មី និងផ្តល់ន័យខ្លឹមសារផ្តោតលើ ៣ ចំណុចសំខាន់ៗរួមមាន៖ ទំនុកចិត្ត, ជីវភាពប្រជាជន និងទស្សនពិភពលោក។

លោកប្រធានាធិបតី Xi Jinping ថ្លែងសារតាមប្រព័ន្ធអនឡាញទៅកាន់ប្រជាពលរដ្ឋចិនទូទាំងប្រទេស
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការថ្លែងសារនេះ គឺបង្ហាញពីការប្តេជ្ញាចិត្តរបស់ចិន ទៅលើការធ្វើទំនើបកម្មសម្រាប់ប្រជាជាតិចិន និងផ្តល់នូវជីវភាពកាន់តែប្រសើរឡើងដល់ប្រជាជនចិន ក៏ដូចជាឆ្ពោះទៅបង្កើតឲ្យពិភពលោកជាកន្លែងដ៏ល្អប្រសើរឡើងសម្រាប់ឆ្នាំ២០២៤។

តាមប្រភពព័ត៌មានដដែល គោលដៅទាំងបីធំៗនោះ គឺ៖

១-បន្តនូវទំនុកចិត្ត៖ ខ្លឹមសារលោក Xi បង្ហាញអំពីជំហានដ៏រឹងមាំ និងស្វាហាប់របស់ចិន ទៅកាន់ការអភិវឌ្ឍប្រកបដោយគុណភាព។

២-ជីវភាពប្រសើរ“ប្រជាជន” គឺតែងជាអាទិភាពមុនគេ នៅក្នុងអត្ថន័យខ្លឹមសាររបស់លោក Xi។ បញ្ហាទាក់ទងនឹងជីវភាពប្រជាជន ពិសេសពាក់ព័ន្ធនឹងកុមារ យុវជន និងមនុស្សចាស់ គឺជា “ទិសដៅចម្បងរបស់រដ្ឋាភិបាល”

៣-ទស្សនៈទៅកាន់ពិភពលោក៖ ទន្ទឹមនឹងផ្តោតការយកចិត្តទុកដាក់ក្នុងប្រទេស លោក Xi ក៏ផ្តោតទៅលើនយោបាយការបរទេស និងកិច្ចការជាសកលផងដែរ។ លោកបានថ្លែងក្នុងសារឆ្នាំថ្មីថា ស្របពេលដែលបន្តការអភវិឌ្ឍរបស់ខ្លួន ប្រទេសចិន ក៏ប្រកាន់ខ្ជាប់ និងបំពេញទំនួលខុសត្រូវទៅកាន់ពិភពលោកក្នុងនាមជាប្រទេសមហាអំណាច៕

ប្រែសម្រួល៖ មាន រតនា

ប្រភព៖ China Daily

ចុចអាន៖ ហេតុអ្វីលោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅ វៀតណាម ក្នុងពេលនេះ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៩ នាទីutes មុន

ខេត្តក្រចេះ ត្រៀមកម្លាំងប្រមាណ ៤០០ នាក់ ការពារសន្តិសុខសណ្ដាប់ធ្នាប់ អំឡុងពិធីបុណ្យចូលឆ្នាំចិន

ព័ត៌មានជាតិ១១ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម១១ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ១១ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ១៣ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម