Connect with us

សន្តិសុខសង្គម

អគ្គិភ័យឆេះរោងចក្រក្តារបន្ទះ ខូចខាតសម្ភារៈសរុបជាទឹកប្រាក់ប្រហែល៦ម៉ឺនដុល្លារ​

បានផុស

នៅ

រោងចក្រផលិតក្តារបន្ទះរបស់ក្រុមហ៊ុន​ ហ៊ាង សេងហ៊ាត់ ស្ថិតនៅភូមិជីមាន់ជើង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅខូចខាតសម្ភារៈមួយចំនួនធំសរុបទឹកប្រាក់ប្រហែល៦០០០០ដុល្លារ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ករណីអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង០៣និង១៥នាទីទាបភ្លឺ ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ និងត្រូវបានកម្លាំងនគរបាលស្រុកពញាក្រែក​ ស្រុកមេមត់​ ស្រុកតំបែរ និងរថយន្តពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានចេញជួយអន្តរាគមន៍ចុះទៅដល់កន្លែងកើតហេតុបាញ់ទឹកពន្លត់ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២៥ឡានស្មើនឹង​១៥០​ម៉ែត្រគូប ទើបគ្រប់គ្រងស្ថានការណ៍បាន។

បើតាមរបាយការណ៍សម្ភារខូចខាតមាន សាស័រចំនួន១គ្រឿង ឡចំហុយចំនួន​២កន្លែង ក្តារបន្ទះកែច្នៃ ចំនួ​ន​១០០​គីប ឡដុតយកចំហាយទឹកចំនួន០១កន្លែង និងសម្ភារ:ផ្សេងៗមួយចំនួនទៀត សរុបជាទឹកប្រាក់ប្រហែល ៦០០០០ដុល្លារ​។ ករណីអគ្គិភ័យនេះសមត្ថកិច្ចបានបញ្ចាក់ថា មូលហេតុគឺបណ្តាលមកពីឆ្លងចរន្ដអគ្គិសនី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

លោក លី ធុជ អំពាវនាវឱ្យប្រជាជនបន្តរួបរួមគ្នា និងសម្លឹងមើលទៅរកអនាគតមួយកាន់តែល្អប្រសើរឡើងសម្រាប់ប្រទេសជាតិ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា

ព័ត៌មានជាតិ១៨ នាទីutes មុន

លោក កែ គឹមយ៉ាន៖ ស្មារតីជ័យជម្នះ ៧ មករា គឺជាស្មារតីនៃសន្តិភាពនិងការបង្រួបបង្រួមជាតិ

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋ និងជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី ចាត់ទុក«ថ្ងៃ៧មករា» ជាថ្ងៃកំណើតទី២ មិនអាចបំភ្លេចបាន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កូរ៉េខាងជើង ប្រកាសជោគជ័យ ធ្វើតេស្តមីស៊ីល លឿនជាងសំឡេង១២ដង អាចទម្លុះខែលការពារគ្រប់ប្រភេទ

សន្តិសុខសង្គម១ ម៉ោង មុន

អាជ្ញាធរខណ្ឌកំបូលចុះឃាត់សំណង់មួយកន្លែង តែម្ចាស់អះអាងថា សុំច្បាប់រួចរាល់ហេីយនិងទារឲ្យសងថ្លៃខាតកម្លាំងកម្មករវិញទៀត

Sokha Hotels

ព័ត៌មានពេញនិយម