Connect with us

កីឡា

កើតក្នុងគ្រួសារក្រីក្រ Gabriel Jesus តស៊ូរហូតទទួលបានជោគជ័យក្នុងអាជីព

បានផុស

នៅ

Gabriel Jesus កើត​នៅ​​​សង្កាត់ Jardim Peri ទី​ក្រុង São Paulo ប្រទេស​ប្រេស៊ីល ក្នុងគ្រួសារក្រីក្រ​ដែល​ មានបងប្អូនប្រុស២នាក់។ ម្តាយរបស់គេ​គឺ​អ្នកស្រី Vera ជាស្រ្តីមេម៉ាយ។ រូប​គេ​បាន​ផ្តើមចេញពីក្មេងលេងបាល់​តាមផ្លូវ បន្ទាប់មក​លេង​​ឲ្យ​ក្រុម​ស្ម័គ្រចិត្តក្នុងតំបន់ មុនពេលផ្លាស់ទៅក្រុមក្នុងតំបន់ Associação Atlética Anhanguera។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៣ Jesus បានចុះកិច្ចសន្យា​ជាមួយ​ក្រុម​យុវជន​ Palmeiras។ គាត់​ជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេរបស់​ក្រុម​ក្នុងឆ្នាំនោះ ដោយស៊ុត​​បាន៥៤គ្រាប់ ក្នុងការបង្ហាញខ្លួន៤៨​លើក​។ នៅ​ឆ្នាំ​២០១៥ រូប​គេ​បានចូលរួមជាក្រុម​ធំ Palmeiras ជាកន្លែងដែល​ត្រូវបានបោះឆ្នោតជ្រើសរើសជាកីឡាករចំណូលថ្មីល្អបំផុតនៅលីគកំពូលក្នុងប្រេស៊ីល និងជួយ​ឲ្យក្លិបឈ្នះ​ជើង​ឯក​ Copa do Brasil។ ឆ្នាំ២០១៦ រូបគេជួយ​ក្រុម Palmeiras ឈ្នះ​ជើង​ឯក​លីគ​កំពូល​ប្រេស៊ីល​ជាលើកដំបូង ក្រោយខកខាន​អស់រយៈពេល២២ឆ្នាំ។

Jesus បានចុះហត្ថលេខាចូល​រួម​ជាមួយក្លិបអង់គ្លេស Manchester City នៅខែមករា ឆ្នាំ២០១៧ ដោយ​មាន​តម្លៃ​​​ផ្ទេរ​​២៧លានផោន។ នៅ​​ក្លិប​អង់គ្លេស កីឡាករ​ប្រេស៊ីល​​រូប​នេះ​​បានឈ្នះ​ជើង​ឯក​លីគ​កំពូល​ Premier League ចំនួន៤លើក, League Cup ចំនួន៣លើក និងFA Cup ចំនួន១លើក។ នៅខែកក្កដា ឆ្នាំ២០២២ រូប​គេ​បាន​ផ្លាស់​ទៅ​ក្លិប​កាំភ្លើង​ធំ​ Arsenal ក្នុង​តម្លៃ​ផ្ទេរ​៤៥លានផោន។

ឆ្នាំ២០២៣ ទ្រព្យសម្បត្តិរបស់ Jesus ​មាន​ប្រមាណ​​៣០លានដុល្លារ។ កិច្ចសន្យាបច្ចុប្បន្នរបស់​កីឡាករ​នៅកីឡដ្ឋាន Emirates រហូត​ដល់​ឆ្នាំ២០២៧។ ខ្សែប្រយុទ្ធរូបនេះ​ទទួលបាន​តម្លៃ​ពលកម្ម​​​ ២៦៥,០០០ ផោនក្នុងមួយសប្តាហ៍ ​ស្មើនឹង ១៣,៧៨០,០០០ ផោនក្នុងមួយឆ្នាំ ព្រម​ទាំង​មាន​ដៃគូសហការ​ជា​មួយ​ក្រុមហ៊ុន​​ Adidas ផងដែរ។

Gabriel Jesus បានមកប្រទេសអង់គ្លេសជាមួយម្តាយ និងបងប្រុសរបស់​ខ្លួន​ រួម​នឹងមិត្តភក្តិ​២​នាក់ទៀត។ កើតក្នុងត្រកូល​ដែលគោរព​សាសនាគ្រីស្ទ រូប​គេ​ពិតជាគោរពនិងឲ្យតម្លៃសាសនាណាស់។ នៅពេលផ្ទេរមកកាន់ក្លិបមេឃខៀវ Manchester City រូបគេសម្រេច​ជ្រើសរើសពាក់លេខ៣៣ គឺដើម្បីបញ្ជាក់ការគោរពដល់អាយុដែលព្រះយេស៊ូ​គ្រីស្ទត្រូវបានគេឆ្កាង។

ការអបអរសាទរ​គ្រាប់បាល់របស់ Gabriel Jesus ដោយប្រើដៃធ្វើជានិមិត្តសញ្ញាលើកទូរស័ព្ទបានបង្កប់​អត្តន័យថា Alô mãe មានន័យថា (ជំរាបសួរ​ម៉ែ ជាភាសាអង់គ្លេស)​ និងត្រូវបានដាក់បញ្ចូលនៅក្នុងហ្គេមបាល់ទាត់របស់ FIFA ផងដែរ។

នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ បន្ទាប់ពីស៊ុតបញ្ចូលទីបានតែ១គ្រាប់ ក្នុងជ័យជម្នះ​លើ​ Chelsea កីឡាករ​ Jesus និង​មិត្ត​ស្រី​ អ្នកនាង Raiane Lima បានប្រកាសថា ពួកគេកំពុងរំពឹងថានឹងមានកូនដំបូង។ មួយសប្តាហ៍បន្ទាប់ពីការឈ្នះ​ជើង​ឯក​ Premier League លើកទី៤​ជាមួយក្លិប Man City កូនស្រីរបស់ពួកគេឈ្មោះ​ Helena ​បានកើត។

កីឡាករ Jesus និង Neymar ​មាន​ស្នាមសាក់ដូចគ្នាកាលពីខែសីហា ឆ្នាំ២០១៦ ដែល​ជា​រូបភាព ក្មេងប្រុសវ័យក្មេងដែលមានបាល់ទាត់នៅក្រោមដៃ​ដោយសម្លឹងមើលទៅលើ favela ភ្ជាប់ជាមួយ​នឹង​ក្ដីសុបិននៃភាពជោគជ័យនាពេលអនាគត៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២១ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Voice Kids Cambodia

ព័ត៌មានជាតិ១៣ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១៥ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម