Connect with us

ព័ត៌មានជាតិ

ឱកាសឆ្លងឆ្នាំសកល៣ថ្ងៃ ខេត្តស្វាយរៀងទទួលបានទេសចរ និងពលរដ្ឋមកកម្សាន្តជិត១៧ម៉ឺននាក់

បានផុស

នៅ

ក្នុងឱកាសពិធីឆ្លងឆ្នាំសកល រយៈពេល៣ថ្ងៃ ខេត្តស្វាយរៀង ទទួលបានទេសចរ និងប្រជាពលរដ្ឋមកលេងកម្សាន្តនៅតាមគោលដៅសំខាន់ៗទូទាំងខេត្តប្រមាណជិត១៧ម៉ឺននាក់។ នេះបើតាមការឱ្យដឹងពីប្រធានមន្ទីរទេសចរណ៍ខេត្តស្វាយរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ាន់ សារ៉ាត ប្រធានមន្ទីរទេសចរណ៍ខេត្តស្វាយរៀង បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៤នេះ ថា « ស្ថិតិភ្ញៀវនៅថ្ងៃឆ្លងឆ្នាំសកល រយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ មានចំនួនភ្ញៀវទេសចរ និងប្រជាពលរដ្ឋមកលេងកម្សាន្តនៅតាមគោលដៅសំខាន់ៗក្នុងខេត្តមានចំនួនសរុប ១៦៧ ៥០០នាក់ ដែលក្នុងនោះ ទេសចរបរទេសចំនួន ៣១០នាក់»។

លោកប្រធានមន្ទីរ បានបន្តថា រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំព្រឹត្តិការណ៍ធំៗមួយចំនួន ដូចជា កម្មវិធីប្រគុំតន្ត្រីខ្នាតធំ និងកម្មវិធីប្រដាល់គុណខ្មែរ (រយៈពេល២ថ្ងៃ គឺថ្ងៃទី៣០-៣១ ធ្នូ ឆ្នាំ២០២៣) ដែលនេះបានបង្កលក្ខណៈដល់ទេសចរ ក៏ដូចជាប្រជាពលរដ្ឋ បានចូលរួមទស្សនាកម្សាន្តនូវការប្រគុំតន្រ្តី ការតាំងពិព័រណ៍ ព្រមទាំងទិដ្ឋភាពតាមមាត់ទន្លេវ៉ៃគោពេលរាត្រី ជាដើម។

តាមរយៈសកម្មភាពដ៏សប្បាយរីករាយនេះអាចកើតឡើងបាន ដោយហេតុថា ប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុចា ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា៕

ដោយ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម