Connect with us

សន្តិសុខសង្គម

ឆេះម៉ូតូ៣០គ្រឿង ក្នុងហេតុការណ៍អគ្គិភ័យ​ឆេះ​រោងចក្រកាត់ដេរនៅខណ្ឌដង្កោ

បានផុស

នៅ

ម៉ូតូរបស់កម្មករកម្មការិនីចំនួន៣០គ្រឿងត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង និងខូចខាតសម្ភារៈមួយចំនួនក្នុងហេតុគ្រោះអគ្គិភ័យឆេះរោងចក្រកាត់ដេរសមួយកន្លែងក្នុងភូមិសាស្ដ្រខណ្ឌដង្កោ។ ករណីអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង១១:៥០នាទីព្រឹក ថ្ងៃអង្គារ ទី២ ខែមករា ឆ្នាំ២០២៤ នៅចំណុចភូមិតាលី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ទីតាំងដែលត្រូវបានអគ្គិភ័យឆាបឆេះធ្វើពីថ្ម ប្រកស័ង្កសី ទំហំ ៥០x១០០ម៉ែត្រ មានម្ចាស់ឈ្មោះ ឈិន ផាន់ ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរម្ចាស់រោងចក្រ។ ករណីនេះត្រូវបានកម្លាំងបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះការិយាល័យអគ្គិភ័យចេញរថយន្ដអន្តរាគមន៍ចំនួន៦គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៧ឡាន ស្មើរនឹង២៨ម៉ែត្រគូប ។

បើតាមរបាយការណ៍ ករណីអគ្គិភ័យនេះ ផ្ដើមចេញពីការឆ្លងកំដៅចេញពីឡដុតចំហាយបង្កជាអគ្គិភ័យ​​ ឆេះសំយ៉ាបដំបូលដែកប្រក់ស័ង្កសីទំហំ ០៥ម៉ែត្រx២០ម៉ែត្រ អស់មួយចំហៀងរួមទាំងម៉ូតូចំនួន៣០គ្រឿង និងឡដុតចំហាយចំនួន០១ឡ ហើយពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងអប់រំ ថាខ្លួនមិនដែលទទួលសំណើរណាមួយ ក្នុងការបញ្ចូលភាសាវៀតណាមទៅក្នុងកម្មវិធីសិក្សាផ្លូវការឡើយ

សន្តិសុខសង្គម២ ម៉ោង មុន

សិស្សស្រីៗ០៨នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់​ខ្លួនធ្វើ​ការ​អប់រំ ក្រោយ​បាន​ណាត់វៃ​គ្នា បង្ក​របួស​ស្នាម

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រមុខការទូតកម្ពុជា ជជែកជាមួយសមភាគីវៀតណាមលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

កីឡា២ ម៉ោង មុន

សហព័ន្ធ​បាល់ទាត់​ស៊ី​រី​ ប្តូរ​ពណ៌​ឯកសណ្ឋាន ក្រោយ​​លោក អាសាដ​ បាន​ដួល​រំលំ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងមហាផ្ទៃចុះបញ្ជីអង្គការ និងសមាគម ចំនួន១៦ទៀតក្នុងខែវិច្ឆិកា

Sokha Hotels

ព័ត៌មានពេញនិយម