Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ការងារ ៖ ប្រាក់ឈ្នួលថ្មី ២០៤ ដុល្លារ នឹងចូលរួមលើកកម្ពស់​ជីវភាពរស់នៅកម្មករកាន់តែប្រសើរមួយកម្រិតទៀត

បានផុស

នៅ

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លើក​ឡើង​ថា ប្រាក់ឈ្នួល​ថ្មី ២០៤ ដុល្លារ នឹង​ចូលរួម​ចំណែក​ក្នុង​ការ​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​កម្មករ-និយោជិត កាន់តែ​ប្រសើរ​មួយ​កម្រិត​បន្ថែម​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់ពី​ខែ​មករា ឆ្នាំ ២០២៤ នេះ​តទៅ កម្មករ-និយោជិត វិស័យ​វាយនភ័ណ្ឌ កាត់ដេរ ផលិត​ស្បែក​ជើង និង​ផលិតផល​ធ្វើដំណើរ និង​កាបូប នឹង​ទទួល​បាន​ប្រាក់ឈ្នួល​អប្បបរមា​ថ្មី​ចំនួន ២០៤ ដុល្លារ ក្នុង​មួយ​ខែ ខណៈ​ប្រាក់ឈ្នួល​ឆ្នាំ ២០២៣ ទទួល​បាន​ត្រឹមតែ ២០០ ដុល្លារ ប៉ុណ្ណោះ។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី ០២ មករា នេះ​ថា«ក្នុងនាម​ក្រសួង​ការងារ និង​រូប​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​អបអរសាទរ​ចំពោះ​បងប្អូន​កម្មករ-និយោជិត ក្នុង​វិស័យ​កាត់ដេរ វាយនភ័ណ្ឌ ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ និង​កាបូប ដែល​ទទួល​បាន​ប្រាក់ឈ្នួល​អប្បបរមា​ចំនួន ២០៤ ដុល្លារ ចាប់ពី​ខែ​មករា ឆ្នាំ ២០២៤ នេះ​តទៅ ហើយ​គឺជា​ប្រាក់ឈ្នួល​មួយ​ដែល​រដ្ឋាភិបាល ក្រសួង​ការងារ បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ចរចា​កន្លងមក»។

លោក កត្តា អ៊ន សង្ឃឹមថា ប្រាក់ឈ្នួល​ថ្មី​នេះ នឹង​ចូលរួម​ចំណែក​ក្នុង​ការ​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​កម្មករ-និយោជិត បាន​ល្អ​ប្រសើរ​មួយ​កម្រិត​បន្ថែម​ទៀត និង​សូម​អំពាវនាវ​ដល់​កម្មករ-និយោជិត បន្ត​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ គោរព​ច្បាប់​ការងារ និង​បញ្ជា​ផ្ទៃក្នុង​នៅ​កន្លែងធ្វើការ ដើម្បី​ក្លាយ​ជា​កម្មករ​គំរូ និង​មាន​សមត្ថភាព​ក្នុង​ការ​បំពេញ​ការងារ​ជូន​រោងចក្រ​សហគ្រាស។

គួរ​បញ្ជាក់​ថា ប្រាក់ឈ្នួល​អប្បបរមា​ថ្មី ចំនួន ២០៤ ដុល្លារ ត្រូវ​បាន​ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា បាន​កំណត់​ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ ២០២៤ ត្រឹមតែ ២០២ ដុល្លារ​ប៉ុណ្ណោះ កាលពី​ចុង​ខែ​កញ្ញា ឆ្នាំ ២០២៣។ ប៉ុន្តែ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បាន​បន្ថែម​ចំនួន ២ ដុល្លារ បន្ថែម​ទៀត ទើប​ប្រាក់ឈ្នួល​អប្បបរមា​សរុប​កើន​ឡើង​ដល់ ២០៤ ដុល្លារ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម