Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ និង ចិន នឹងលើកលែងតម្រូវការទិដ្ឋាការសម្រាប់ពលរដ្ឋរបស់ពួកគេទៅវិញទៅមក

បានផុស

នៅ

លោក សេដ្ឋា ថាវីស៉ីន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ នៅថ្ងៃអង្គារ នេះ បានប្រាប់ដំណឹងដ៏គួរឱ្យចាប់អារម្មណ៍មួយថា ចាប់ពីខែមីនា ឆ្នាំ២០២៤ តទៅ ភាគីប្រទេសថៃ និងភាគីប្រទេសចិន នឹងលើកលែងជាអចិន្ត្រៃយ៍នូវតម្រូវការទិដ្ឋាការសម្រាប់ពលរដ្ឋរវាងប្រទេសទាំងពីរទៅវិញទៅមក ។ លោក សេដ្ឋា បានបញ្ជាក់ប្រាប់អ្នកកាសែតយ៉ាងដូច្នេះថា «សកម្មភាពនេះ នឹងកាន់តែធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ ថៃ-ចិន កាន់តែប្រសើរឡើងថែមទៀត» ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ប្រទេសទាំងពីរ (ថៃ-ចិន) កំពុងពង្រីក ក៏ដូចជាពង្រឹង ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ដោយការលើកលែងគ្នាទៅវិញទៅមកនូវតម្រូវការទិដ្ឋាការ ។ អ្នកនាំពាក្យក្រសួងការបរទេសចិនដដែលបានបញ្ជាក់ទៀតថា «អាជ្ញាធរមានសមត្ថកិច្ចនៃភាគីទាំងពីរកំពុងទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធលើបញ្ហានេះ ហើយយើងកំពុងទន្ទឹងរង់ចាំការអនុវត្ត និងររៀបចំផ្នែកដែលពាក់ព័ន្ធជាបន្តបន្ទាប់» ។

សូមជម្រាបផងដែរថា​ តាមរយៈទិន្នន័យរបស់រាជរដ្ឋាភិបាលថៃបានបង្ហាញឱ្យឃើញថា ពេញមួយឆ្នាំ ២០២៣ ប្រទេសថៃបានស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន ២៨ លាននាក់ ដោយបង្កើតប្រាក់ចំណូលបាន ១.២ ពាន់ពាន់លានបាត (៣៤.៩៣ ពាន់លានដុល្លារ) ។ សម្រាប់ភ្ញៀវទេសចរបរទេសដែលច្រើនជាងគេបំផុតចំណាត់ថ្នាក់លេខ១នៅប្រទេសថៃគឺ ម៉ាឡេស៊ី មានចំនួន ៤,៥ លាននាក់ និងចំណាត់ថ្នាក់បន្ទាប់គឺ ចិន មានចំនួន ៣,៥ លាននាក់ ៕

ប្រែសម្រួលដោយ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលរាជធានី ឱ្យអាជ្ញាធរ និងកងកម្លាំងមើលថែទ្រព្យសម្បត្តិពលរដ្ឋដែលទៅស្រុកកំណើតក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ

ជីវិតកម្សាន្ដ២ ម៉ោង មុន

ខេមរ: សិរីមន្ត នាំយកសម្លៀកបំពាក់ខ្មែរដោយរំលេចនូវរូបអង្គរវត្ត ស៊ីក្លូ និងរទេះគោ ទៅសម្តែងនៅអាមេរិក

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរខេត្តក្រចេះ ត្រៀមទីទួលសុវត្ថិភាព​១១៧​កន្លែង សម្រាប់ជម្លៀសពលរដ្ឋពីគ្រោះទឹកជំនន់

សេដ្ឋកិច្ច២ ម៉ោង មុន

សិប្បកម្មដូងតាកែវ បច្ចុប្បន្នអាចកែច្នៃដូងទុំ ចេញជាផលិតផលប្រើប្រាស់បានប្រមាណជាង១០មុខ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លើកដំបូង! ក្រុមហេសបូឡា បាញ់មីស៊ីលដល់ទីក្រុងពាណិជ្ជកម្ម Tel Aviv របស់ អ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម